"អាយ!!!"
"អូយ...អូនស្រែកស្អី?!"
"អាស្វារោគចិត្តម៉េចមកដេកឱបខ្ញុំ" ឆេយ៉ុងបានរុញលីសាចេញ
"រឿងយប់ម៉េចអូនមិនចាំទេឬ?" លីសាបើកភ្នែកសម្លឹងឆេយ៉ុង
"ខ្ញុំមិនដឹងទេ នាងធ្វើខុសកិច្ចសន្យា"
"ឆេង!! វាលេងសំខាន់ទៀតហើយឈប់យកវាមកនិយាយទៅស្តាប់បង ឆេយ៉ុង! បងស្រលាញ់អូនមិនមែនលេងសើចហើយក៏មិនមែនការចង់ឈ្នះ នៅត្រង់នេះវាប្រាប់បងថាបងពិតជាស្រលាញ់អូន ចង់មើលថែអូន ចង់ឲ្យអូនមានក្តីសុខ ពួកយើងនឹងរស់នៅជាមួយ
គ្នា" លីសាចាប់ដៃឆេយ៉ុងមកដាក់លើទ្រូងខាងឆ្វេងរបស់ខ្លួន។
"ខ្ញុំមិនជឿទេ នាងកុហក" ឆេយ៉ុងរកដកដៃចេញតែភ្លាមនោះលីសាក៏ចាប់នាងមកឱប។
"ឆេយ៉ុង...បងពិតជាស្រលាញ់អូនមែន បងមិនចង់បាត់បង់អូនទេ ហើយក៏មិនចង់ឲ្យអ្នកណាមកក្បែរអូនដែរ"
"តែខ្ញុំអត់ស្រលាញ់នាងទេ"
"អូនកុហក! កែវភ្នែកអូនប្រាប់បងច្បាស់ថាអូនក៏ស្រលាញ់បងដូចគ្នា" លីសាទាញឆេយ៉ុងចេញបន្តិចហើយក៏សម្លឹងមើលភ្នែករបស់នាងដែលពេលនេះដានដោយទឹកភ្នែក។
"សុំទោស" ឆេយ៉ុងរុញលីសាចេញហើយលីសាក៏ដើរចេញមកខាងក្រៅទាំងឈឺចិត្តយ៉ាងខ្លាំង។
+++
"អ្នកនាងតូច!"
"ចន! អាមែនដាម៉េចក៏មកដល់ទីនេះចុះឯណាលីសា"
"អ្នកនាងទៅមុនបាត់ហើយគាត់ឲ្យពួកខ្ញុំមកយកអ្នកនាងតូច" ចនតបនិងសំនួរ របស់ឆេយ៉ុង។
"ថាម៉េច?!! នេះនាងហ៊ានទុកខ្ញុំចោលបានយ៉ាងម៉េច ចាំមើលណាជួបគ្នានៅវីឡានឹងដឹងគ្នាហើយ" ឆេយ៉ុងដើរទៅទាំងមួរម៉ៅ។
"ឡាលីសា ម៉ាណូបាន!! នេះនាងមកចោលខ្ញុំបានយ៉ាងម៉េចហាស!"
"សុំទោសមកពីបងមានការងារបន្ទាន់"
"ការងារស្អីរបស់នាង"
"នៅសណ្ឋាគារមានបញ្ហារកើតឡើងថ្ងៃនេះពួកយើងត្រូវទៅកូរ៉េវិញជាបន្ទាប់"
"ទៅវិញ? នាងយ៉ាងម៉េចនឹង! នេះខ្ញុំមិនទាន់ដើរលេងអស់ចិត្តផង"

ESTÁS LEYENDO
កិច្ចសន្យាស្នេហ៍
Romanceគេថាមនុស្សគ្រប់រូបធ្វើអ្វីត្រូវតែប្រកាន់យកឬគោរពពាក្យសច្ចៈដែលបានសន្យាហើយត្រូវតែធ្វើឲ្យបាន.... រឿងរ៉ាវត្រូវបានក្រឡាប់ចាក់នៅពេលដែលពួកគេធំដឹងក្ដី គេថាស្រីនិងស្រីស្រលាញ់គ្នាកើតដែលមែនទេ? តើពេលរៀបការហើយពួកគេមាន កូនជាមួយគ្នាយ៉ាងម៉េចបានទៅ?