END

1.1K 40 0
                                    

"ឲ្យបងសុំទោសឆេយ៉ុង បងក៏មិនចង់ធ្វើចឹងដែរ តែបងត្រូវការពិសោធអូនរួមទាំងខ្លួនឯងផងដែរ បងស្រលាញ់អូន...រង់ចាំបងបន្តិចណា" លីសាដើរមកបន្ទប់ឆេយ៉ុងហើយលើកបីឆេយ៉ុងដាក់លើគ្រែរួចទាញភួយមកដណ្តប់ឲ្យនាង។ បបូរមាត់ក្រាស់ថើបថ្ងាសរបស់ឆេយ៉ុងហើយក៏ចាកចេញទៅយ៉ាងស្ងៀមស្ងាត់។

"លីសា" ឆេយ៉ុងភ្ញាក់ឡើងដូចគេជះទឹក

"អ្នកនាងតូចមានរឿងអីមែនទេ?" ម៉ែដោះរត់មករកឆេយ៉ុងពេលលឺសម្លេងស្រែក

"ម៉ោងប៉ុន្មានហើយ"

"ម៉ោង៩ព្រឹក"

"ថាម៉េចម៉ោង៩!! ស្លាប់ហើយLisaប្រាកដជាឃ្លានណាស់ហើយ ខ្ញុំទៅមើលនាងសិន" និយាយហើយឆេយ៉ុងក៏ស្ទុះចុះពីលើគ្រែហើយរត់ទៅបន្ទប់លីសា តែថាមិនទាន់បានបើកទ្វារផង ទ្វារក៏ត្រូវបានអ្នកបំរើរុញចេញ។

"មានរឿងធំហើយអ្នកនាងតូច អ្នកនាងលីសា...គាត់..." អ្នកបំរើស្រីម្នាក់បង្ហាញខ្លួនជាមួយទឹកមុខភ័យ។

"មានរឿងអី? លីសាយ៉ាងម៉េច?" ឆេយ៉ុងចាប់ផ្តើមភ័យ

"អ្នកនាង...គាត់...បាត់ខ្លួនហើយ"

"បាត់ខ្លួន?!!" គ្រាន់តែលឺបែបនេះឆេយ៉ុងក៏រត់ទៅបន្ទប់លីសាភ្លាម តែដូចដែលអ្នកបំរើនិយាយចឹងក្នុងបន្ទប់ទទេស្អាត។

"នៅលើតុមានសំបុត្រ" ម៉ែដោះចង្អុលទៅលើតុដាក់អំពូលក្បែរគ្រែ ឆេយ៉ុងឃើញហើយក៏ទាញវាមកបើកមើលភ្លាម។

«សុំទោសដែលបងកុហកអូនថាបងបាត់បង់ការចងចាំនិងពិការជើង តែអ្វីដែលបងធ្វើក៏ព្រោះតែស្រលាញ់អូន នៅពេលដែលបងឃើញអូនឈឺចាប់បងក៏ឈឺមិនចាញ់អូនដែរ។ បងដឹងថាអូនយកចិត្តទុកដាក់ចំពោះបងព្រោះតែអូនមានអារម្មណ៍ខុស តែមិនអីទេ អរគុណពេលវេលាកន្លងមកដែលទុកឱកាសឲ្យបងបាននៅក្បែរអូន ទោះបីខ្លីតែបងពិតជាសប្បាយចិត្តណាស់ ការចាកចេញរបស់បងសង្ឃឹមថាអូននឹងរស់នៅមានក្តីសុខ។ ត្រលប់ទៅជីវិតរបស់អូន ដូចកាលពីមុនវិញចុះ សំបុត្រលែងលះបងចុះហត្ថលេខារួចហើយ ចាប់ពីពេលនេះតទៅពួកយើងលេងមានអ្វីទាក់ទងគ្នាទៀតហើយមិនបាច់តាមរកបងទេ បងស្រលាញ់អូន ទោះពួកយើងមិនអាចនៅជាមួយគ្នាអស់មួយជីវិត តែបងនឹងចងចាំអនុស្សាវរីយ៍របស់ពួកយើងរហូតដល់ថ្ងៃស្លាប់...ពីបងលីសា»

កិច្ចសន្យាស្នេហ៍Where stories live. Discover now