EP. 8

514 19 0
                                    

"ជៀសៗ!" ឆេយ៉ុងស្រែកបើកផ្លូវខណៈដែលពួកគេកំពុងគ្រាហ្ម៍លីសារត់ចូលទៅក្នុងវីឡាដែលពួកគេស្នាក់។

"នេះមានរឿងអីនឹង? ប៉ាបានឃើញពួកឯងរត់ត្រហេបត្រហប" លោកយ៉ុងវ៉ុនប៉ិសនឹងដួលផ្ងារក្រោយតែសំណាងអ្នកបំរើទប់ទាន់។

"ស្អីនឹង? ម៉េចក៏ឆោរឡោរម្ល៉េះ" លោកដូយុនដើរតាមឆេយ៉ុងនិងកូនចៅជំនិតក្រោយមកគ្រូពេទ្យក៏មកដល់។

"លោកគ្រូពេទ្យជួយមើលគេផង" ឆេយ៉ុងអូសដៃពេទ្យសឹងតែដួលផ្កាប់មុខស៊ីដី។

"បាទៗ អ្នកនាងតូចស្ងប់អារម្មណ៍សិនទៅ" ឆេយ៉ុងថយទៅម្ខាងឲ្យគ្រូពេទ្យចូលទៅពិនិត្យ។

"មានរឿងអីឆេយ៉ុងម៉េចក៏លីសាទៅជាបែបនេះ" លោកដូយុនដើរទៅជិតឆេយ៉ុងហើយសួរ។

"ចេះទេលោកតា ខ្ញុំដើរកាត់សួនច្បារហើយឃើញលីសាដូចជាប្រញាប់ប្រញាល់ទៅណាទេ បន្ទាប់មកនាងក៏ទាក់ជើងខ្លួនឯងធ្លាក់ចូលក្នុងអាងទឹក" ឆេយ៉ុងខំនិយាយរាយរាប់ឲ្យមើលទៅដូចមែនទែន។

"ប្រាកដហើយឬ"

"ចា៎ ជាការពិតណាលោកតា"

"តាជឿសិនចុះ" លោកដូយុននិយាយហើយក៏ចាកចេញទៅបាត់ឆេយ៉ុងដកដង្ហើមធំមុននឹងចូលទៅមើលលីសា។

"លោកគ្រូពេទ្យ នាងយ៉ាងមិចហើយ"

"គេមិនអីទេ មកពីគាត់ប្រតិកម្មនឹងរបស់រាវកខ្វក់ទើបទៅជាចឹង នៅលើខ្លួនគេមានស្នាមកន្ទួលក្រហមចាំខ្ញុំបើកថ្នាំឲ្យគេលេបសម្រាក២-៣ថ្ងៃលែងអីហើយ"

"អរគុណណាស់លោកគ្រូពេទ្យ"

"មិនអីទេ" គ្រូពេទ្យតបដោយញញឹមហើយក៏ចេញទៅបាត់។

"សុំទោស" ឆេយ៉ុងមើលមុខស្លេកស្លាំងរបស់លីសាដោយក្ដីអាណិត ព្រោះនាងដឹងថានាងលេងជ្រុលពេកហើយ។

ព្រឹកថ្ងៃថ្មី......

ពន្លឺព្រះអាទិត្យបានចាំងមកចំផ្ទៃមុខរបស់លីសាធ្វើឲ្យនាងភ្ញាក់ កែវភ្នែកសម្លឹងឃើញឆេយ៉ុងដែលគេងក្បែរនាងហើយឱបយ៉ាងណែន។ លីសាបានយកដៃអង្អែលសក់ទន់រលោងរបស់ឆេយ៉ុងហើយអូសមកប៉ះផ្ទៃមុខសរលោងរបស់ឆេយ៉ុងធ្វើឲ្យនាងភ្ញាក់។

កិច្ចសន្យាស្នេហ៍Where stories live. Discover now