EP. 6

515 22 0
                                    

ឆេយ៉ុងនិងលីសាស្រាប់តែឈប់ហើយងាកមើលចាស់ៗទាំងពីររួចក៏បំបែកគ្នាងើបឈររៀបចំខ្លួនឡើងវិញ។

"នេះចៅកំពុងធ្វើអីហ្ហាស៎? ទីនេះជាសណ្ឋាគារមានភ្ញៀវចេញចូលច្រើនណាស់...ឆេយ៉ុង! ចៅចាប់ផ្តើមគួរឲ្យស្អប់បែបនេះតាំងពីពេលណាមក" លោកដូយុនសួរទៅចៅសំណព្វចិត្តដែលប្រដៅនិយាយលេងស្តាប់

"លោកតាមិនដូចដែលលោកតាគិតទេ ពួកចៅគ្រាន់តែលេងសើចជាមួយគ្នាតើមែនទេលីសា" ឆេយ៉ុងចាប់ផ្តើមនិយាយដោះសារប្រែទឹកមុខមកជាគួរឲ្យស្រលាញ់ធ្វើឲ្យលីសាតាមសឹងមិនទាន់។

"គេនិយាយថាចិត្តស្រីរេដូចចុងស្រល់ ពេលនេះខ្ញុំជឿហើយ លឺគេនិយាយ១០០០ដងមិនដូចឃើញ១ដង" លីសារអ៊ូតិចៗមិនដឹងនិយាយថាម៉េចទេ។

"នៅឲ្យស្ងៀមទៅ បើចង់សុខនាងត្រូវធ្វើតាមខ្ញុំ" ពួកគេខ្សឹបខ្សៀវគ្នាទៅវិញទៅមក

"ឆាប់ឆ្លើយតបមក" លោកដូយុនស្រែក។

"គឺចេះទេលោកតា ចៅនិងលីសាគ្រាន់តែសាកថ្វីដៃគ្នាតិចតួចគ្មានអីនោះទេ ន៎! លីសា" ឆេយ៉ុងនិយាយសំដីផ្អែមដាក់លីសាហើយឱបដើមដៃរបស់នាងយ៉ាងជាប់មើលទៅហាក់ដូចពួកគេស្រលាញ់គ្នាណាស់ចឹង។

"ពិតទេកូនសា" អ្នកស្រីម៉ាណូបានសួរ។

"មិនពិតទេ...អូយ! ពិតៗណាស់អ្នកម៉ាក់" លីសារកឆ្លើយការពិតតែត្រូវឆេយ៉ុងលួចក្តិចទើបរហ័សឆ្លើយកុហកវិញ។

"ច្បាស់ទេនឹង?" អ្នកស្រីម៉ាណូបានសួរបញ្ជាក់។

"ច្បាស់/មិនច្បាស់" ពួកគេទាំងពីរឆ្លើយខុសគ្នាធ្វើឲ្យចាស់ៗសម្លឹងមុខគ្នាទៅវិញទៅមកទាំងជ្រួញចិញ្ចើម។

"នែ! នាងចង់ស្លាប់មែនទេ? បើនាងមិនព្រមនិយាយតាមខ្ញុំ នាងនឹងលេងបានមកជាន់ទីនេះទៀតហើយ"

"រឿងអីខ្ញុំត្រូវធ្វើតាមនាង" អ្នកទាំងពីរខ្សឹបខ្សៀវគ្នាទៅវិញទៅមក។

"បានហើយៗ បើគ្មានអីទេក៏នាំគ្នាមកអង្គុយញ៉ាំអីមក" អ្នកស្រីផាក៍និយាយ

"ចា៎" ឆេយ៉ុងនិងលីសានិយាយព្រមគ្នា។

"ឈប់សិន!" លោកដូយុននិយាយ។

កិច្ចសន្យាស្នេហ៍Where stories live. Discover now