EP. 19

621 16 1
                                    

បន្ទាប់ពីដឹងថា លីសាបាត់បង់ការចង់ចាំនាងពិតជាខូចចិត្តខ្លាំងណាស់នេះឬជាកម្មពារបស់នាងកន្លងមកនាងតែងតែធ្វើបាបលីសា។ មិនមែននាងមិនស្រលាញ់លីសាទេ គ្រាន់តែនាងមិនទាន់អាចទទួលយកអារម្មណ៍របស់ខ្លួនឯងបាន ព្រោះនាងខ្លាចថាពេលដែលនាងចាប់ផ្តើមស្រលាញ់ ហើយក្តីស្រលាញ់ដែលនាងគិតថានឹងធ្វើឲ្យនាងមានក្តីសុខប្រែក្លាយជាការឈឺចាប់ដូចកាលដែលវ៉េនឌីធ្វើដាក់នាង។

កាលពី៣ឆ្នាំមុន....

"វ៉េនឌី! បងហៅអូនមកប្រញាប់បែបនេះនឹកអូនមែនទេនឹង?" នាងបានរត់ទៅឱបគេពីក្រោយ។

"ឆេង លេងបងសិនទៅ" វ៉េនឌីបានប្រលះដៃរបស់ឆេយ៉ុងចេញហើយក៏ងាកមើលមុខរបស់នាងដោយទឹកមុខមិនពេញចិត្ត។

"មានរឿងអីមែនទេ?" ឆេយ៉ុងចាប់ផ្តើមព្រួយបារម្ភនូវទង្វើរបសវ៉េនឌី។

"ពួកយើងបែកគ្នាទៅ"

"បែកគ្នា?!!" ពាក្យមួយឃ្លានេះបានចាក់ទំលុះបេះដូងបរិសុទ្ធរបស់ ឆេយ៉ុងស្ទើរតែធ្លុះទៅហើយ។

"ត្រូវហើយ ពួកយើងមិនអាចបន្តជាមួយគ្នាទេ ម្យ៉ាងទៀតបងនឹងត្រូវរៀបការនៅពេលឆាប់ៗនេះហើយ"

"រៀបការជាមួយអ្នកណា?"

"ជាមួយយើង"

"ចយ..." ឆេយ៉ុងបើកភ្នែកធំៗ ពេលស្រីម្នាក់ដើរមកកៀកដៃស្និតស្នាលជាមួយអ្នកដែលមាននាមជាសង្សារបស់ខ្លួន។

"ត្រូវគឺយើង" នាងនិយាយធ្វើមាត់ពេបឌឺដាក់ឆេយ៉ុង

"ឯង....មិត្តទុរយស ឯងទៅទាក់ទងសង្សាយើងតាំងពីពេលណា?"

ឆេយ៉ុងតាំងចិត្តថាមិនខឹងទេតែពេលឃើញមិត្តដែលខ្លួនខំរាប់អានដូចជាបងប្អូនបែរជាមកទាក់ទងជាមួយសង្សាខ្លួនតាំងពីពេលណាក៏មិនដឹង។

"ឯងល្ងង់ខ្លួនឯងកុំមកបន្ទោសយើង"

"វ៉េនឌីប្រាប់អូនមកថារឿងរ៉ាវវាយ៉ាងម៉េច?"

"បង..."

"ឯងមិនបាច់ខ្វល់ថាហេតុអ្វីទេ ដឹងត្រឹមថាវ៉េនឌីស្រលាញ់យើងខ្លាំងជាងឯងទៅបានហើយ...តោះបងសម្លាញ់" ចយនិយាយហើយក៏អូសដៃវ៉េនឌីចាកចេញទៅ។

កិច្ចសន្យាស្នេហ៍Where stories live. Discover now