EP. 7

655 17 0
                                        

"ហ៊ុយ! ជនឈ្លាតឱកាស អូយ! ចង្កេះខ្ញុំ" ឆេយ៉ុងរកអុកលីសានិងជង្គង់តែលីសាដឹងខ្លួនទាន់គេក៏បោះឆេយ៉ុងទៅលើឥដ្ឋអុកគូទ។ ឆេយ៉ុងលើដៃរកវាយតែក៏ត្រូវឈប់ពេលលឺលីសានិយាយពីលោកតារបស់នាង។

"អេ! ហាមវាយមិនចឹងខ្ញុំនឹងប្រាប់លោកតា"

"នាងហ៊ាន!!"

"សាកមើលទៅ! និយាយតាមត្រង់មុខនាងពេលនេះក្រហមខ្លាំងណាស់ដូចគូទស្វាចឹង មិនគិតទៅបន្ថយកម្តៅខ្លះទេឬ?"

"នាង...នាង...ផ្ញើរទុកសិនចុះ" ឆេយ៉ុងខឹងដល់ថ្នាក់និយាយលេងចេញ នាងផ្ទប់មុខហើយក៏រត់ចូលបន្ទប់ទឹកបាត់ទៅ។

"ពេលអៀនចឹងទៅរឹកតែគួរឲ្យស្រលាញ់ ហ៊ឺស! មិនអីទេខ្ញុំនឹងយកនាងមកធ្វើប្រពន្ធខ្ញុំឲ្យបាន" លីសាសម្លឹងមើលទ្វារបន្ទប់ទឹករួចក៏ឡើងទៅគេងបាត់ទៅ។

"ឆេយ៉ុងនេះឯងកើតអី!? ហេតុអ្វីមកបញ្ចេញអាការៈបែបនេះចំពោះមុខស្រីរោគចិត្តនោះទៅវិញ ព្រះអើយ! បាក់មុខអស់ហើយ មិនអាចទេកុំឲ្យសោះណាឆេយ៉ុង ឯងមិនអាចចិត្តទន់ទេត្រូវតែចាំថានាងជាមនុស្សដែលឯងស្អប់ មនុស្សបែបនឹងមិនសមមកធ្វើប្ដីរបស់ឯងទេ" ឆេយ៉ុងទះមុខខ្លួនឯងហើយលុបមុខជាច្រើនសារដើម្បីឲ្យស្វាង។

"ដេកលក់ហើយឬ?" ឆេយ៉ុងចេញពីបន្ទប់ទឹករួចដើរមកកន្លែងគេង នាងសម្លឹងមើលលីសាថាដេកឬនៅរួចនាងលើកដៃវែកសក់មុខរបស់លីសាដែលទំលាក់មកបាំងមុខ។

"អាយ! លែងៗ"

"ចង់ធ្វើអី?" ភ្លាមនោះលីសាស្រាប់តែបើកភ្នែកហើយចាប់ឆេយ៉ុង មកឱបយ៉ាងណែន។

"ខ្ញុំមិនអាចគេងលក់ទេបើគ្មានអ្នកឱបនោះ" លីសានិយាយទាំងបិទភ្នែក។

"អូយ! ពិបាកដកដង្ហើមណាស់នាងលែងទៅ" ឆេយ៉ុងកាន់តែរើលីសារឹតតែឱបកាន់តែខ្លាំង។

"មិនលែងទេ បើលែងនាងនឹងវាយខ្ញុំ ចឹងហើយខ្ញុំមិនលែង"

"បានៗ តែបន្ធូរបន្តិចទៅខ្ញុំពិបាកដកដង្ហើម"

"ហាមវាយណា..."

"ដឹងហើយ"

ក្រោយមកលីសាក៏បន្ធូរនូវការឱបបន្តិចឲ្យឆេយ៉ុងងាយដកដង្ហើម លីសាលេងសក់ទន់រលោងរបស់ឆេយ៉ុងមិនយូរប៉ុន្មាននាងក៏គេងលក់។

កិច្ចសន្យាស្នេហ៍Tempat cerita menjadi hidup. Temukan sekarang