EP. 18

573 18 0
                                    

"ខ្ញុំនៅទីណានឹង?"

"ឆេយ៉ុងដឹងខ្លួនហើយ"

"ជូឌី! ខ្ញុំកើតអី?" ឆេយ៉ុងងាកមើលមិត្តរបស់ខ្លួនហើយងើបអង្គុយ។

"ឯងសន្លប់នឹងណា"

"ហេតុអ្វីខ្ញុំសន្លប់!"

"ព្រោះលីសា..."

"ត្រូវហើយលីសា!! ជូឌីពេលនេះគេនៅឯណា?" ឆេយ៉ុងប្រតិកម្មភ្លាមៗពេលលឺ ជូឌីនិយាយពីលីសា នាងនឹកឃើញនូវរឿងដែលកើតឡើងចំពោះលីសាកាលពីម្សិលមិញ។

"ស្ងប់អារម្មណ៍សិនទៅ ពេលនេះលីសាមិនអីទេ គ្រូពេទ្យផ្លាស់គាត់ទៅបន្ទប់VIPហើយ"

"ខ្ញុំចង់ទៅមើលនាង" ឆេយ៉ុងរកងើបចេញទៅតែត្រូវជូឌីឃាត់។

"កុំចឹងអី ពេលនេះឯងក៏ឈឺដែរ សម្រាកសិនទៅនៅខាងនោះមានបងជេននិងបងស៊ូ នៅមើលថែហើយកុំបារម្ភអី"

"ខ្ញុំលេងអីហើយជូឌីនាំយើងទៅមើលនាងបន្តិចទៅណា"

"មិនបានទេកុំរឹងពេក ពេលនេះឯង..." និយាយមិនទាន់ចប់ផង ឆេយ៉ុងក៏ចុះពីគ្រែរត់ទៅបន្ទប់ទឹក ជូឌីចាប់ទាញខ្សែសារ៉ូមរត់តាមសឹងមិនទាន់

វឹក!! អ៊ូក...អ៊ូក!!!

"ឯងយ៉ាងម៉េចហើយ"

"នេះយើងកើតអីនឹង?"

"នឹងហើយដែលយើងរកប្រាប់ឯង"

"ស្អីគេ?" ឆេយ៉ុងធ្វើមុខឆ្ងល់

"ស្តាប់យើងឲ្យច្បាស់ណា...ពេលនេះឯងមិនមែនខ្លួនមួយដូចមុនទៀតទេ ពេលនេះឯងមានកូន២សប្ដាហ៍ហើយ"

"ហាស! មានកូន!? លេងសើចទេដឹង នេះកើតឡើងបានយ៉ាងម៉េច"

"រឿងប្តីប្រពន្ធឯងកុំមកសួរយើង"

"នេះខ្ញុំកំពុងក្លាយជាម្តាយគេហើយមែនទេ?"

"នឹងហើយ"

"មិននឹងអាចទៅ ម៉េចនឹងអាចមានកូនបាន...២សប្ដាហ៍..."

"ម៉េចឯងធ្វើទឹកមុខភ្ញាក់ផ្អើលម៉្លេះ...ឯងសម្រាកសិនទៅ ពេលនេះលីសាមិនទាន់ដឹងខ្លួនទេ ស្ថានភាពឯងក៏មិនសូវល្អដែរ បើមិនគិតពីខ្លួនឯងក៏ត្រូវគិតដល់កូនដែរ"

"តែ..."

"ស្ដាប់តាមជូឌីទៅចៅ" សម្លេងបើកទ្វារបង្ហាញឲ្យឃើញនូវមនុស្សចាស់ម្នាក់។

កិច្ចសន្យាស្នេហ៍Where stories live. Discover now