"លោកគ្រូពេទ្យពួកគេយ៉ាងម៉េចហើយ" លោកដូយុនសួរដោយក្ដីព្រួយបារម្ភ។
"អ៎! ពួកគាត់ទាំងពីរមិនអីទេ គ្រាន់តែម្នាក់ភ័យ ម្នាក់ទៀតខឹងខ្លាំងពេក គ្មានអ្វីធ្ងន់ ធ្ងរទេសម្រាកបន្តិចគឺលេងអីហើយ"
"អរគុណលោកគ្រូពេទ្យហើយ" លោកដូយុននិយាយ។
"កុំៗ អា៎!" លីសាភ្ញាក់ឡើងដោយការភ័យខ្លាច។
"កូនសា យ៉ាងម៉េចហើយ កូនមានត្រូវត្រង់ណាទេ" អ្នកស្រីម៉ាណូបានដើរមកអង្គុយជិតកូន។
"ម៉ាក់..." លីសាស្ទុះឱបម្ដាយយ៉ាងណែន។
"អឹម!!" ឆេយ៉ុងក្រហឹមដើមកមុននឹងភ្ញាក់ឡើង។
"ឆេយ៉ុងដឹងខ្លួនហើយ" អ្នកស្រីផាក៍ ស្ទុះមកមើលកូនដោយការព្រួយបារម្ភ។
"ម៉ាក់មានរឿងអី" ឆេយ៉ុងសួរដោយការងើងឆ្ងល់។
"កូនស្រាប់តែច្រលោតនិយាយថាចង់សម្លាប់លីសាក្រោយមកក៏សន្លប់ទៅ កូនដឹងទេ ទឹកមុខកូនពេលនោះគួរឲ្យខ្លាចខ្លាំងណាស់" លឺម្ដាយខ្លួននិយាយបែបនេះឆេយ៉ុងព្យាយាមប្រើខួរក្បាលគិតថាមានរឿងអ្វីកើតឡើង ប្រហែលមួយសន្ទុះនាងក៏ចាំបាន។
"ម៉ាក់នាងនៅឯណា?"
"នៅបន្ទប់ជិតនេះ" បន្ទាប់ពីទទួលបានចម្លើយហើយឆេយ៉ុងក៏ដើរទៅរកលីសាតែ ម្ដង។
"ឆេយ៉ុងទៅណា កូនចាំម៉ាក់ផង" អ្នកស្រីផាក៍ក៏ស្ទុះរត់ទៅតាមកូន។
"ឡាលីសា ម៉ាណូបាន!!" ឆេយ៉ុងបានបើកទ្វារសម្រុកចូលមកទាំងកម្រោល។
"ឆេយ៉ុង កុំខ្វះការគួរសម" លោកដូយុនសម្លឹងចៅស្រីកំពូលរឹងរូសរបស់ខ្លួន។
"ម៉ាក់ជួយផង កូនមិនទាន់ចង់ស្លាប់ទេ" លីសាឆ្មុលមុខនឹងទ្រូងម្ដាយ។
"កូនកុំខ្លាចអី" អ្នកស្រីម៉ាណូបាននិយាយ។
"នាងប្រាប់មកយប់មិញនាងធ្វើស្អីខ្លះដាក់ខ្ញុំ ហេតុអ្វីពេលក្រោកឡើងខ្ញុំគេងឱប នាង ហើយនាងវិញម៉េចក៏គ្មានសម្លៀកបំពាក់ នាងរំលោភខ្ញុំមែនទេហាស"
"រំលោក?" ចាស់ទុំគ្រប់គ្នាបានស្រែកព្រមគ្នាពេលលឺឆេយ៉ុងនិយាយពាក្យបែបនេះ
YOU ARE READING
កិច្ចសន្យាស្នេហ៍
Romanceគេថាមនុស្សគ្រប់រូបធ្វើអ្វីត្រូវតែប្រកាន់យកឬគោរពពាក្យសច្ចៈដែលបានសន្យាហើយត្រូវតែធ្វើឲ្យបាន.... រឿងរ៉ាវត្រូវបានក្រឡាប់ចាក់នៅពេលដែលពួកគេធំដឹងក្ដី គេថាស្រីនិងស្រីស្រលាញ់គ្នាកើតដែលមែនទេ? តើពេលរៀបការហើយពួកគេមាន កូនជាមួយគ្នាយ៉ាងម៉េចបានទៅ?
