EP. 11

524 20 0
                                    

"នែ! ញាំមួយៗទៅ អួលស្លាប់ឥឡូវហើយ" លីសាបាននិយាយហាមឆេយ៉ុងដែលញ៉ាំដូចក្មេងអត់ឃ្លានមកពីណា។

"កុំឃាត់ ខ្ញុំឃ្លានមកពីនាងនឹងហើយនៅមិននៅនាងនាំខ្ញុំមកជិះRoller Coasterឆ្កួតឡប់អីនោះ ដឹងទេថាវាគួរឲ្យខ្លាចប៉ុណ្ណា" ឆេយ៉ុងញ៉ាំបណ្តើរនិយាយបណ្តើរ។

"ខ្ញុំខុស? អូ! ត្រូវហើយខ្ញុំខុស"

"មិនញ៉ាំទេឬ?" ឆេយ៉ុងឈប់បន្តិចហើយងាកមើលលីសា។

"មិនដាច់ចិត្តញ៉ាំទេ ខ្លាចនាងញ៉ាំមិនឆ្អែត"

"អូយ! បើអស់ហៅថែមទៅខ្វល់អី នេះហាមាត់" ឆេយ៉ុងចាប់យកភីហ្សាមួយចំនិតតូចល្មមដាក់នៅចំពោះមុខលីសា។

"ស្អីគេ" លីសាភ្ញាក់បន្តិច នាងធ្វើខ្លួនមិនត្រូវទេពេលឆេយ៉ុងលេងចេញមកបែបនេះ

"ញ៉ាំទៅណាទុកថាគេសុំទោសរឿងយប់មិញ" ឆេយ៉ុងនិយាយគួរឲ្យអាណិត។

"អត់ទេ ខ្ញុំយកខ្លួនឯងវិញ"

"ចឹងមានន័យថានាងមិនព្រមអភ័យទោសឲ្យខ្ញុំទេឬ?"

"មិនមែនទេ" លីសានិយាយហើយក៏លូកយកភីហ្សាមួយចំនិតមកញ៉ាំខ្លួនឯង។

"មនុស្សអាក្រក់ ហា៎...!" ឆេយ៉ុងឱនមុខចុះហើយក៏ស្រែកយំពេញទំហឹងឡើងផ្អើលហាងធ្វើឲ្យភ្ញៀវដែលនៅក្នុងនោះងាកមកមើលគ្រប់គ្នា។

"អូយ! ស្លាប់ហើយ បានៗខ្ញុំញាំឈប់ស្រែកទៅ"

នេះ!" ឆេយ៉ុងក៏យកភីហ្សាដាក់មាត់លីសា។

"ហើល! ហើល!!!" ឆេយ៉ុងដាក់ម្ទេសយ៉ាងច្រើនក្នុងនំ។

"ហាសហាសៗ" លីសាស្រវាយកទឹកមកផឹកមិនគួរណាចាញ់បោកភាពមាយារ របស់ឆេយ៉ុងសោះ។

"នាងនេះ..ទៅផ្ទះម្នាក់ឯងទៅ" លីសានិយាយហើយក៏ដើរចេញទៅបាត់ទុកឆេយ៉ុងចោល។

"ទៅៗ...នែ! ទៅមែនឬ? អេ! ឡាលីសា ម៉ាណូបាន" ឆេយ៉ុងក្រោកឈរហៅ​លីសាតែនាងមិនចាប់អារម្មណ៍ងាកមកបន្តិចអីទេ។

"ទៅហើយកុំមកវិញ កុំឲ្យខ្ញុំជួបនាងទៀតថៅកែគិតលុយ" ឆេយ៉ុងហៅគេឲ្យគិតលុយហើយក៏ចាកចេញទៅ។

"ទៅណាបាត់ហើយ!?" ឆេយ៉ុងរត់ទៅតាមផ្លូវដែលលីសាដើរទៅតែមិនឃើញ។

កិច្ចសន្យាស្នេហ៍Where stories live. Discover now