EP. 2

605 28 0
                                    

"នាងហូរឈាមច្រើនខ្លាំងណាស់ ចនបើកឲ្យលឿនជាងនេះបន្តិចបានទេ" ឆេយ៉ុង និយាយទាំងភ័យ។

"បាទ អ្នកនាងតូច"

មិនយូរប៉ុន្មានពួកគេក៏បានបើកឡានមកដល់មន្ទីរពេទ្យ។

"លោកគ្រូពេទ្យសុំជួយគេផងទៅ" ឆេយ៉ុងនិងចនគ្រាហ្ម៍លីសាចូលមន្ទីរពេទ្យហើយគ្រូពេទ្យក៏យកគ្រែរុញមកទទួលអ្នកជម្ងឺ។

"អ្នកទាំងពីរនៅចាំខាងក្រៅសិនទៅ" គ្រូពេទ្យនាំលីសាដែលត្រូវរបួសចូលទៅបន្ទប់សង្គ្រោះបន្ទាន់។

"អ្នកនាងមានរឿងអីមែនទេ? ហើយនេះអ្នកនាងតូចមានត្រូវត្រង់ណាទេ?" ចន សួរឆេយ៉ុងធ្វើមើលតែនាងជាអ្នកទោស មិនត្រឹមតែប៉ុណ្ណឹងថែមទាំងបង្វិលខ្លួនឆេយ៉ុងមើលចុះឡើងទៀត។

"មាន"

"ត្រង់ណាអ្នកនាងតូច! កុំលេងសើចណា"

"ចុះមុននឹងសួរមានមើលទេថា ឈាមមនុស្សស្រីម្នាក់នោះប្រលាក់ពេញអាវរបស់ខ្ញុំទេ ខ្ញុំខំប្រឹងទប់ស្មារតីណាស់ណា" ឆេយ៉ុងសម្លឹងមើលអាវសរបស់ខ្លួនឯងដែលប្រលាក់សុទ្ធតែឈាម បើអ្នកមិនដឹងប្រាកដជានាំគ្នាគិតថាគេជាក្រុមអ្នកលេងទើបនឹងវាយគ្នាហើយ ផង។

"បាទ អ្នកនាងតូច....មែនហើយអ្នកនាងតូចចុះអ្នកនាងម្នាក់នោះ" ចនយល់ន័យក៏ងក់ក្បាលដើរបានប៉ុន្មានជំហាន គេក៏នឹកឃើញដល់លីសាដែលកំពុងនៅក្នុងបន្ទប់សង្គ្រោះនៅឡើយ។

"បងចន! ចឹងឲ្យសោរឡានមកខ្ញុំមកហើយបងនៅមើលនាងទៅមានរឿងអីទាក់ ទងមកខ្ញុំ អូខេ"

"បាទ អ្នកនាងតូច" ចនឱនក្បាលគោរពបន្តិច បន្ទាប់មកឆេយ៉ុងក៏ចាកចេញ ទៅបាត់។

ភូមិគ្រឹះត្រកូល ម៉ាណូបាន......

"លីសាមិនទាន់មកវិញទេ ម៉ែដោះ" ម៉ាក់លីសាសួរទៅកាន់មេដោះ។

"ចាស៎ នៅទេអ្នកស្រី"

"មិនអីទេ នាំគ្នាទៅសម្រាកទៅ"

"ចាស៎ អ្នកស្រី" ម៉ាក់របស់លីសានិយាយជាមួយម៉ែដោះហើយក៏ដើរឡើងទៅបន្ទប់វិញបាត់ទៅ។

"អ៎! មិនអីទេសម្លាញ់ គង់តែបានជួបគ្នាទេ ខ្ញុំរង់ចាំដំណឹងល្អពីឯងណា អូខេ...នឹងហើយ" ប៉ាលីសានិយាយទូរស័ព្ទយ៉ាងសប្បាយរីករាយ

កិច្ចសន្យាស្នេហ៍Where stories live. Discover now