"ថាម៉េចគេងនៅទីនោះមួយយប់!" លោកស្រែកភ្លត់មាត់ដោយការភ្ញាក់ផ្អើលមិនត្រឹមតែគាត់ទេ អ្នកផ្សេងក៏ចឹងដែរ។
"បាទជាការពិតលោកប្រុស" ស៊ុនឆាងនិយាយ។
"មើលទៅត្រូវប្រញាប់រៀបចំពិធីហើយ" លោកម៉ាណូបាននិយាយ។
"មែនហើយ ឆាប់ត្រូវគ្នាយ៉ាងនេះ" លោកយ៉ុងវ៉ុនតប។
"និយាយរួមចាំមើលសិនទៅ" ទឹកមុខបារម្ភរបស់លោកដូយុនបានកើតឡើង។
"នៅមើលអីទៀតលោកប៉ា នេះដល់ថ្នាក់ជួបគ្នាមិនទាន់ប៉ុន្មានផង សុំឲ្យនៅគេងជាមួយហើយ" អ្នកស្រីផាក៍និយាយ។
"នេះមិនមែនមិនដឹងចរឹកកូនខ្លួនឯងឯណាអី" លោកដូយុន គាត់ស្គាល់ចៅស្រីគាត់ច្បាស់ណាស់ ព្រោះគាត់ចិញ្ចឹមឆេយ៉ុងច្រើនជាងឪពុកម្ដាយរបស់នាង។
+++
"បងយល់ថាចម្លែកទេ" ជេននីងាកទៅសួរប្ដីតិចៗ។
"អូនគិតដូចបងដែរ?" គេមើលទៅកាន់ភរិយា។
"អូនធ្លាប់ចូលមើលព័ត៌មានដែលទាក់ទងនឹងគូដណ្ដឹងប្អូនថ្លៃ"
"គេនិយាយអីខ្លះ?"
"ផាក៍ ឆេយ៉ុងជាជើងឯកតៃហ្វាន់ដូរខ្សែក្រវ៉ាត់ខ្មៅ គេក៏ធ្លាប់ចូលប្រកួតប្រដាល់សេរីអន្តរជាតិហើយក៏ជាម្ចាស់ពាន់៣ឆ្នាំជាប់គ្នាដែរ កាច ឆ្នាស់ ល្បិច ហើយមនុស្សនាងធ្វើអ្វីមិនដែលមានពាក្យថាបរាជ័យទេ"
"ចរឹកដូចលីសាណាស់ ហើយនេះនៅជាមួយគ្នាកើតដែលអី"
"អូនមិនដឹងដែរ ដឹងត្រឹមថាប្អូនបងស្ថានភាពមិនសូវល្អទេ"
"បងគួរតែខលទៅប្រាប់គេឲ្យប្រុងប្រយ័ត្ន" ជីស៊ូដកទូរស័ព្ទពីខោប៉ាវរៀបនឹងខលទៅប្អូនស្រី តែទូរស័ព្ទបែរជាអស់ថ្មរលត់ឆឹង។
"ពុទ្ធោអើយ! ទូរស័ព្ទបងអស់ថ្មហើយ"
"អឹម!! ទូរស័ព្ទអូនក៏ដូចគ្នា ហ្ហើយ....តាមដំណើរទៅ" ជេននីនិយាយទាំងអស់សង្ឃឹម ចំណែកជីស៊ូក៏ដូចគ្នា។
"យប់ណាស់ហើយ ទាំងអស់គ្នាសម្រាកនៅទីនេះមួយយប់សិនទៅ ស៊ុនឆាងឲ្យអ្នកបម្រើទៅរៀបចំបន្ទប់ឲ្យភ្ញៀវផង"
YOU ARE READING
កិច្ចសន្យាស្នេហ៍
Romanceគេថាមនុស្សគ្រប់រូបធ្វើអ្វីត្រូវតែប្រកាន់យកឬគោរពពាក្យសច្ចៈដែលបានសន្យាហើយត្រូវតែធ្វើឲ្យបាន.... រឿងរ៉ាវត្រូវបានក្រឡាប់ចាក់នៅពេលដែលពួកគេធំដឹងក្ដី គេថាស្រីនិងស្រីស្រលាញ់គ្នាកើតដែលមែនទេ? តើពេលរៀបការហើយពួកគេមាន កូនជាមួយគ្នាយ៉ាងម៉េចបានទៅ?