EP. 10

544 23 0
                                    

កំពុងជិះឡានមិនយូរប៉ុន្មានទូរស័ព្ទរបស់Lisaបានរោទ៍ឡើង នាងបានលើកទូរស័ព្ទនិយាយមួយសន្ទុះនាងក៏បិទទូរស័ព្ទហើយទឹកមុខនាងចាប់ផ្ដើមប្រែប្រួល.

"មានរឿងអី?"

"ភ្ញៀវបានរំសាយការណាត់ហើយ"

"ចឹងល្អណាស់មិនបាច់ទៅជួបភ្ញៀវទេ"

"បើពេលនេះអ្នកទៅជួបគេជាលោក ផាក៍ ដូយុន គេប្រហែលមិនហ៊ានរំសាយការណាត់ទេ" លីសានិយាយទាំងមុខក្រញូវ។

"ត្រលប់ទៅសណ្ឋាគារវិញទៅ មនុស្សបែបនឹងមិនបាច់ជួបក៏ល្អដែរ"

១០នាទីក្រោយមក....

"ហើយងាកចុះងាកឡើងធ្វើអីនៅឲ្យស្ងៀមទៅ" លីសានិយាយតែដៃបើកឡានភ្នែកសម្លឹងមើលទៅមុខ។

"នេះមិនមែនផ្លូវទៅសណ្ឋាគារទេ" ឆេយ៉ុងនៅតែងាកចុះងាកឡើងសម្លឹងមើលជុំវិញខ្លួននាង។

"ហើយចុះខ្ញុំថាទៅសណ្ឋាគារវិញពីកាល?"

"បើមិនទៅសណ្ឋាគារវិញនាងចង់នាំខ្ញុំទៅណា?យកទៅលក់ឬក៏រំលោភរួចសម្លាប់ចោលមែនទេ? អត់ទេៗ នាងមិនអាចធ្វើចឹងដាក់ខ្ញុំទេ" ឆេយ៉ុងស្រាប់តែយំយកៗ លីសាមិនមាត់នៅតែផ្តោតលើការបើកឡានក្នុងចិត្តនឹកអស់សំណើតទប់សើចសឹងមិនជាប់។

"ដល់ហើយឈប់យំទៅ" លីសាឈប់ឡានហើយដើរទៅបើកទ្វារឲ្យឆេយ៉ុង។

"ហាស! សួនកម្សាន្ត?" ឆេយ៉ុងចាប់ផ្ដើមភ្លឹកនឹងអ្វីដែលនៅជុំវិញខ្លួននាង។

"នឹងហើយសួនកម្សាន្ត ពេលដែលខ្ញុំមិនសប្បាយចិត្តបំផុតខ្ញុំតែងតែមកទីនេះ ម៉េចនៅគិតថាខ្ញុំយកនាងទៅលក់ឬក៏...."

"បានហើយៗ ឈប់និយាយទៅ" ឆេយ៉ុងចេញពីឡានហើយដើរយ៉ាងលឿន

"កុំលឿនពេកចាំផង" លីសាសើចតិចៗ។

"ខ្ញុំអើយខ្ញុំ ខ្មាស់គេណាស់លោកអើយ..."

"ចង់លេងអីដែរ?"

"អីក៏បានតែមិនមែន Roller Coaster"

"Roller Coaster!!! ល្អតាស៎ ចាំបងទៅទិញសំបុត្រ"

"អត់ទេៗ លី...អើយ...ចង្រៃយ៎...ហេតុអ្វីខ្ញុំទៅនិយាយពីវា?!!" នាងខឹងនិងយកដៃទៅទះមាត់ខ្លួនឯង។ បន្ទាប់មកលីសាក៏ត្រលប់មកវិញជាមួយនិងសំបុត្រពីរសន្លឹកហើយក៏ញញឹមឌឺនិងនិយាយទៅកាន់ឆេយ៉ុងថា :

កិច្ចសន្យាស្នេហ៍Where stories live. Discover now