EP. 15

555 19 0
                                    

"ហ៊ឹម..." ឆេយ៉ុងបំរាស់ខ្លួន ដៃស្រវារកអ្វីម្យ៉ាងទាំងដែលភ្នែកនៅបិទនៅឡើយ។

"អុញ! ទៅណាហើយ? អ៎! ភ្លេចថាយប់មិញដេញនាងចេញ" នាងបើកភ្នែកសម្លឹងមើលទៅផ្នែកម្ខាងនៃពូកមុននឹងនឹកឃើញរឿងដែលកើតឡើងនៅយប់មិញ។

"អូយ! ឃ្លានខ្លាំងណាស់" ឆេយ៉ុងពោលដោយដៃទាំងពីរឱបពោះរបស់ខ្លួនឯងដែលគរលឺសូរតែគ្រូកៗ។

"អ្នកនាងតូច" ចននិងអាមែនដាឱនគោរពចៅហ្វាយដែលដើរចុះមក។

"លីសាទៅណាហើយ" ឆេយ៉ុងងាកទៅសួរអាមែនដាដែលជាជំនិតរបស់លីសា។

"ចៅហ្វាយស្រី គាត់ចេញទៅក្រៅ"

"នាងទៅធ្វើអី?"

"លឺថាមានការសំខាន់" ចននិយាយ

"ការសំខាន់អីទុកប្រពន្ធនៅផ្ទះតែឯងនោះ ទៅជួបប្រុសទេដឹង ហ៊ឺស!អាស្វាចង្រៃចាំមើលមកវិញណាដឹងគ្នាហើយ" និយាយហើយក៏ដើរតាំងៗចូលទៅក្នុងបន្ទប់វិញ។

"បងចនមើលទៅឆាកប្រយុទ្ធជិតចាប់ផ្តើមទៀតហើយ"

"ហ្ហើយ! ចៅហ្វាយបែបរស់មិនដល់ពេលទៅកូរ៉េវិញទេមើលទៅ"

"នៅឈរនិយាយគ្នាដល់កាលទៀតទំនេរណាស់ឬ?" ឆេយ៉ុងស្រែកពីលើជណ្តើរពេលងាកមកឃើញកូនចៅខ្លួនទាំងពីរឈរខ្សឹបខ្សៀវគ្នា។

"ចា៎/បាទ" ចននិងអាមែនដាបំបែងជើងគ្នារត់។

"កើតអីនឹង?" លីសាដើរចូលមកក្នុងផ្ទះឃើញកូនចៅខ្លួនម្នាក់ៗដូចខ្មោចចូលចឹង

"សំណាងល្អណាអ្នកនាង"

"ចាំខ្ញុំត្រៀមឡានពេទ្យឲ្យមិនអីទេ" អាមែនដាស្ញេញដាក់លីសា។

"ឆ្កួតឬយ៉ាងម៉េចនឹង...ចម្លែកមែន" លីសាគ្រវីក្បាលហួសចិត្តនឹងកូនចៅខ្លួនមកនិយាយអីមិនដឹងហើយក៏រត់ទៅបាត់។

លីសាដើរទៅផ្ទះបាយរៀបចំធ្វើម្ហូបឲ្យឆេយ៉ុងញ៉ាំ ម្សិលមិញមិនបានញ៉ាំអីហើយឈឺទៀតពេលនេះប្រហែលជាឃ្លានណាស់ហើយមើលទៅ។

"ឡាលីសា ម៉ាណូបាន!!" សម្លេងស្រែកចេញពីបន្ទប់ខាងលើផ្អើលអស់សត្វលោក

ទាំងពួង ហើយធ្វើឲ្យលីសាដាច់សមាធិក្នុងការធ្វើម្ហូបទៀតដាក់គ្រឿងលេងត្រូវ (របៀបថាស៊ុបត្រីក្លាយជាស៊ុបអំបិលអីចឹង)។

កិច្ចសន្យាស្នេហ៍Where stories live. Discover now