part:២៣+២៤

1K 16 0
                                    


រឿង🍂ប៉ាចុង🍂

part:២៣+២៤

នីខេល៍ស្រាប់តែរត់ចូលបន្ទប់បិទទ្វាចាក់គន្លឹះបាត់ ថេកេននាយឡើងមកមិនទាន់ទេតែកុំគិតណាសថានាងនឹងរួចខ្លួននោះសុងនីខេល៍។

«'ផាំងៗ'ចេញមកឥឡូវនេះនីខេល៍»នាយនៅមកគោះទ្វាបន្ទប់នាងផាំងៗតែគិតហ្ហេ៎ថានាងព្រមចេញមកឲ្យនាយធ្វើបាបងាយៗទៀតនោះគ្មានផ្លូវទេ។

«ចេញពីមុខបន្ទប់យើងទៅអាឆ្កួតកាមអារោគចិត្តគ្មានពីរលើលោកចេញឲ្យឆ្ងាយៗទៅចេញឲ្យផុតពីផ្ទះយើងឥឡូវនេះវារឹទ្ធតែល្អ»

នីខេល៍ក៏តបមកវិញប្រាវៗមិនសូវខ្លាចទេពេលនេះព្រោះថាទ្វាបិទចាក់គន្លឹះហើយ ប៉ុណ្ណេះហើយខ្មើតជេឲ្យឆ្អែតម្ដងសិនអញ។
«ជឿថាយើងយកកាំភ្លើងមកបាញ់បំបែកសោបន្ទប់នេះទេជឿទេ ខីខេល៍ប្រពន្ធតូច»

«'ក្រាក'កុំណាស» នាងបើកទ្វាយ៉ាងលឿនព្រោះតែចាញ់បោកនាយ តែនោះនាងក៏ឃើញខ្នងមាំឈរច្រត់ចង្កេះសម្លក់នាងទាំងឈាមហូរកាត់ថ្ពាល់ព្រោះតែត្រូវម៉ាថូផ្កាអម្បាញ់មិញនោះហើយ ងាកមកសម្លឹងខ្លួនវិញស្ទើតែរលួយហើយដោយសារកាហ្វេក្ដៅៗស្រោចលើនោះ។

«ព្រមចេញហើយមែនទេ »
«ឈាមហ្ហ៎! នេះណាសកុំអាលមកនេះប្រយ័ត្នស្លាប់ទៅ នេះយើងអាណិតសត្វធាតុណាស់ទើបព្រមជួយចុះមក» នេះនាយឈរចង្រ្គឹងៗតាមមើលដំណើរនាងទាំងខឹងបាត់ខឹងហើយនេះ អាណិតធ្វើអីនាយធ្វើបាបនាងឆ្អែតឆ្អន់ហើយមិនគិតទេឬ នៅឆ្លៀតហៅចុះមកវិញអាណិតដើរទៅយកថ្នាំមកលាបរបួសឲ្យនាយថែមទៀត។

នាយអង្គុយចុះលើពូកដៃតូចក៏ជួយៗលាបរបួសថ្នមៗឲ្យនាយនេះវាធ្វើឲ្យនាយទុនចិត្តហើយដឹងដែរទេព្រោះថាតាំងតែពីតូចមកកាលនៅរៀននាយវាយតបគ្នានៅសាលាមានរបួសមកដល់ផ្ទះវិញគ្មានអ្នកណាម
មជូតរបួសឬក៏លាបថ្នាំឲ្យនោះទេនាយតែងតែសម្ងំគេងឈឺតែម្នាក់ឯងទោះត្រូវដរបួសសុខចិត្តគេងក្ដៅខ្លួនដោយមិនរកជំនួសផង តែនេះណាសក៏បានស្រីតូចម្នាក់នេះមកយកចិត្តលាបរបួសឲ្យនាយៗក៏ស្រងាកចិត្តនឹងក្មេងស្រីម្នាក់នេះជាខ្លាំងណាស់នាយតាំងចិត្តបំពានធ្វើបាបនាងប៉ណ្ណឹងហើយតែនាងនៅបកក្រោយមកជួយនាយទៀត។

🍂ប៉ាចុង🍂Where stories live. Discover now