រឿង🍂
#ប៉ាចុង🍂 part:៩១+៩២
បន្ទាប់ពីឪកូនពីរនាក់នោះចេញទៅបាត់នាយក៏ប្រញាប់ឡើងមករកនីខេល៍ ។ឯនីខេល៍វិញតាំងពីរឪកូននោះចេញទៅនាងប្រញាប់ឡើងមកអង្គុយក្នុងបន្ទប់ធ្វើខ្លួនធម្មតាដោយធ្វើមិនដឹងរឿង។«នាងតូចចាំខ្ញុំយូរទេ?»នាយដើរមកទម្លាក់ខ្លួនអង្គុយក្បែរកាយតូចរបស់នាងទាំងញញឹមស្ងួតបន្តិចឯនីខេល៍វិញក៏ញញឹមតបទៅវិញធ្វើដូចគ្មានអ្វីកើតឡើងឡើយ។
«តោះយើងទៅឥឡូវនេះទេ?»
«មុខពូកើតអីហ្នឹង?»នាងធ្វើពើជាសួរនាយទាំងដៃលើកមកអង្អែលមុខនាយតិចៗសម្លឹងមើលស្នាមនោះមើលទៅមិនមែនតែក្រហមទេវាមានសភាពជាំថែមទៀត។តែនាយកេនមិនឈឺគេបានដៃតូចប៉ះបែបនេះនាយក៏ចាប់ដៃនាងជាប់ឲ្យឈប់ត្រង់នោះនាយសម្លឹងភ្នែកនាងធ្មឹងទើបនិយាយ។
«ជឿទេថាខ្ញុំស្លាប់ហើយ»នាងដឹងហើយថាកាលពីយប់មិញនាយចង់និយាយរឿងនេះប្រាប់នោះដោយបានឃើញបានឮពាក្យសម្ដីដែរតាគីមថានិយាយស្ដីគំរាមដាក់គំនាបនោះនាងក៏ដឹងហើយថានាយរស់នៅដូចស្លាប់។នោះគ្មានអ្វីដែរជារបស់ខ្លួនឯងនាយគ្មានសូម្បីតែខ្យល់ដង្ហើមដកសម្រាប់ខ្លួនឯងឲ្យពេញលេញបរិបូណ៌ផង។
«កុំនិយាយបែបនេះអីពូ! នេះណា៎!ខ្ញុំបានឲ្យពូឆេតយកបាច់ផ្កាទៅចូលរួមពិធីបុណ្យរបស់លោកពូវូហើយពូមិនបាច់ជូនខ្ញុំទៅទេហើយថ្ងៃនេះជាថ្ងៃសម្រាកពូក៏សម្រាកទៅណាស់»
«~»នាយស្ងាត់បន្តិចទើបថយខ្លួនមកដាក់ក្បាលចុះកើយលើភ្លៅរបស់នាងទាំងបិទភ្នែកមួយសន្ទុះបន្ទាប់បើកភ្នែកមកវិញនីខេល៍ក៏លើកចិញ្ចើមម្ខាងសួរនាំនាយបន្តទៀត។«យ៉ាងម៉េចពូគេងមិនលក់ឬ??»
«ខ្ញុំមិនចង់គេងទេ»
«ហេតុអី??»
«ខ្ញុំចង់មើលមុខឯងច្រើនជាង»
«មើល!មើលទៅ!ប្រយ័ត្នខ្ញុំទាលុយណាស់»
«ឯងនៅតែមុខលុយ»
«ហឹុម!ធ្វើលេងតើ!!»«អឹុម!នាងតូចនីខេល៍បើពេលមួយខ្ញុំចេញពីឯងតើឯងនឹកខ្ញុំទេ?»
តក់~
«កើតអី?ឬសប្បាយចិត្តដែរខ្ញុំចាកចេញ»
ដោយឮនាយសួរសំណួរនោះហើយនាងក៏ស្ងាត់ឆឹងសញ្ចឹងគិតទាំងហូរទឹកភ្នែកធ្លាក់ស្រក់លើថ្ពាល់អ្នកសង្ហាដែរគេងកើយភ្លៅនាងទាញអារម្មណ៍ឲ្យនាយក្រោកឡើងមកវិញជូតទឹកភ្នែកឲ្យនាងទាំងសួរនាំថាកើតអីឬមួយក៏យំរំភើបចិត្តដែរនាយនិងចាកចេញទៅព្រោះថាតាំងពីដើមមកហើយនាងតែងតែដេញឲ្យនាយចាកចេញពីផ្ទះនាងទល់មកដល់ពេលនេះនាយក៏ចេញដោយឯកឯងហើយ។«ពូចង់ទៅណា៎??ពូសន្យាថាមើលថែខ្ញុំនោះ»
«ឯងធំឯងរឹងមាំហើយខ្ញុំចាកចេញទៅរកកន្លែងរស់នៅថ្មីឯងដឹងទេកាលដែរខ្ញុំរស់នៅផ្ទះឯងទាំងមុខក្រាស់ក៏ព្រោះតែខ្ញុំគ្មានកន្លែងទៅសូម្បីតែផ្ទះរបស់ខ្ញុំដំបូលជ្រកជាមួយលោកប៉ាវាហាក់ដូចជាភ្លើងរស់នៅទីនោះខ្ញុំគ្មានសូម្បីតែខ្យល់ដង្ហើមណាសនាងតូច»«ចុះខ្ញុំៗគ្មានសូម្បីតែម៉ាក់ប៉ា!ហើយពូចង់ទៅណា៎!ចោលខ្ញុំ»
«!កន្លងដែរខ្ញុំធ្វើបាបឯងឯងនឹកឡើងវិញមកឯងស្អប់ខ្ញុំដូចមុនទៅហើយរឹងមាំឯងនៅមានរឿងច្រើនទៀតដែរត្រូវប្រឈមមុខនិងបញ្ហារាប់លានទៀតណាស់ចាំទេកាលដែរខ្ញុំធ្លាប់ប្រាប់នោះ»
«អ្វី?»
«ឈឺត្រូវចាំហើយអត់ធ្មត់ឡើងព្យាយាមមិនមែនឈឺដេកចាំស្លាប់នោះទេយល់ណាស់ចងចាំសម្ដីនេះទុកទៅ'អឹុប'»នាងលែងចង់ស្តាប់លែងចង់រឹងមាំឬក៏ចង់បានអីទៀតហើយសំខាន់នាងចង់នៅក្បែរនាយ!នាយជាមនុស្សត្រជាក់ឯនាងជាមនុស្សក្ដៅ ដំបូងតែយូរៗបានមកប៉ះគ្នាបែរជាល្អប្រសើរ នាងតូចអាចបំបែកភាពត្រជាក់ល្ហឹមរបស់នាយបាន!ឯនាយក៏មកបំបែកភាពក្ដៅរបស់នាងដូចគ្នា។
ដោយនាយនិយាយតែរឿងចាកចេញនាងក៏ទាញកនាយឲ្យឱនចុះលមុខឡើងទៅបឺតបបូរមាត់ក្រាស់ទាំងសម្ងំបិទភ្នែកមួយសន្ទះនាងក៏ដកចេញមកវិញដៃលើកទៅខ្ទប់ក្រសោបកញ្ចឹងកនាយទាំងសម្លឹងភ្នែត្រជាក់មួយគូរនោះព្រមជាមួយពាក្យនិយាយ!និយាយដោយគិតគូរទុករួចរាល់ហើយ។
«ខុសទេ!នេះខ្ញុំស្រលាញ់ពូហើយ!ឆ្កួតទេនាងក្មេងនេះលួចស្រលាញ់ឪចុងខ្លួនឯងហើយ»
«ខ្ញុំទេដែរលួចស្រលាញ់កូនចុងខ្លួនឯងនោះ»🤔
រងចាំភាគបន្តជួបលោភ
YOU ARE READING
🍂ប៉ាចុង🍂
Werewolfកាលទុកចិត្តវាជារឿងមួយដែរគេគិតខុសឬត្រូវទៅតាមគំនិតរាងៗខ្លួន ការស្រលាញ់បោកប្រាស់វាជាក្ដីសុខតិចៗរបស់បុគ្គលម្នាក់ៗ លែក!នៅក្នុងរឿងមួយនេះសុទ្ធសឹងតែជារឿងប្រឌិតឡើងរបស់បុគ្គលម្នាក់តែប៉ុណ្ណោះអញ្ចឹងហើយ ខ្ញុំក៏មានក្ដីសង្ឃឹមថាមិនប៉ះពាល់ដល់អារម្មណ៍លោកអ្នកទៅចុះ។ ...