រឿង
#ប៉ាចុងpart:១១១~១១២
«ធ្វើអ្វីម្យ៉ាងទៅឲ្យនាងរស់ឡើងវិញទោះជាត្រូវដូរជីវិតយើងក៏បានណាស់ពេទ្យយើងសូមអង្វរចុះជួយនាងឲ្យរស់ផងនាងមិនទាន់ចង់ស្លាប់ទេសូមមេត្តាចុះ»
~នាយលត់ជង្គង់ត្រហូរយំ!អង្វរករដល់ពេទ្យឲ្យជួយជីវិតនាងតូចនីខេល៍ផងតែធ្វើម្ដេចនាងលែងដកដង្ហើមពីរនាទីទៅហើយនិង។
«លោកស្ដាប់ហេតុផលបន្តិចទៅខាងពេទ្យប្រឹងប្រែងជួយណាស់ពួកខ្ញុំខំព្យាយាមហើយតែ'លោកដុកទ័រអ្នកជំងឺមានដង្ហើមវិញហើយ'»ពេទ្យមិនឆ្លើយតបអ្វីឡើយតែក៏ស្ទុះកន្ត្រាក់ជើងរត់ចូលទៅក្នុងវិញឯនាយកេនបានត្រឹមសម្លឹងមើលតាមកញ្ចក់តូចនោះទាំងយំខ្សឹកខ្សួលលើកដៃបន់ស្រន់ឡើងសូមឲ្យនាងឆ្លងផុតគ្រោះទាំងនោះ។
+++++
ចាំៗៗៗ!
ក្រៅពីនាយកេននីខេក៍គ្មានសាច់ញាតិឯណា៎ទៀតឡើយនេះនាយចាំរហូតដល់ព្រឹមវិញហើយពេទ្យនៅតែមិនទាន់ចេញមកវិញទៀតអារម្មណ៍ភ័យខ្លាចក៏កើតឡើងមកម្ដងទៀតហើយ។«សូមអង្វរកុំបំបែកនាងចេញពីជីវិតខ្ញុំអីទេវតាបានឮសូមជួយនាងផងទៅ»
ខណ:ពេលវេលានេះនាយមិនអាចធ្វើអីបានក្រៅពីលើកដៃសំពះបន់ដល់ទេវតានោះទេ!
«ចៅហ្វាយ!អឹ»
កូតូចដើរចូលមកជិតនាយស្ទើតែឆ្កួតវកហើយព្រោះតែក្លិនខ្លួនរបស់នាយឆ្អាបណាស់ក្លិនឈាមដែរនាយបីនីខេល៍មកមន្ទីពេទ្យកាលពីយប់មិញនោះ។
«ចៅហ្វាយ!អ្នកនាងតូច'ក្រាក'ពេទ្យៗមកហើយ»កូតូមិនទាន់និយាយចប់ប្រយោគផងពេទ្យក៏បើកទ្វារចេញមកពីបន្ទប់សង្គ្រោះល្មមទើបនាយកេនស្ទុះទៅទាំងក្ដីសង្ឃឹមមានតិចតួច។
«ពេទ្យៗ!នាងតូចរបស់យើង'នាងរួចផុតដំណាក់កាលទីមួយហើយ»
កេនស្ដាប់ហើយសែនធូរទ្រូងខ្សាកមកវិញតែក៏នៅចាំស្ដាប់សម្ដីពេទ្យបន្តទៀតដែរ។«តែកូនរបស់លោកខ្ញុំមិនអាចសង្គ្រោះបានឡើយគ្រាប់កាំភ្លើងបានបៀមកប់ជ្រៅចូលទៅក្នុងសសៃនៃខ្យល់ដង្ហើមតែបានទារកនោះរងកុំអីភរិយារបស់លោកនិងធ្ងន់ធ្ងរជាងនេះអាចនិងគ្មានដង្ហើមឡើងវិញផងក៏អាចថាបានដែរចំណែកបេះដូងគ្រាប់កាំភ្លើងវាយចំកណ្ដាលសំណាងបានពេទ្យវះកាត់យកគ្រាប់ចេញទាន់ តែមានរឿងមួយទៀតដែរពេទ្យមិនអាចសន្និដ្ឋានបាននោះ!»
YOU ARE READING
🍂ប៉ាចុង🍂
Hombres Loboកាលទុកចិត្តវាជារឿងមួយដែរគេគិតខុសឬត្រូវទៅតាមគំនិតរាងៗខ្លួន ការស្រលាញ់បោកប្រាស់វាជាក្ដីសុខតិចៗរបស់បុគ្គលម្នាក់ៗ លែក!នៅក្នុងរឿងមួយនេះសុទ្ធសឹងតែជារឿងប្រឌិតឡើងរបស់បុគ្គលម្នាក់តែប៉ុណ្ណោះអញ្ចឹងហើយ ខ្ញុំក៏មានក្ដីសង្ឃឹមថាមិនប៉ះពាល់ដល់អារម្មណ៍លោកអ្នកទៅចុះ។ ...