១១៩~១២០

312 7 0
                                    


រឿង
#ប៉ាចុង

    ~មួយសប្តាហ៍បានកន្លងផុតទៅ~
ថ្ងៃនេះក៏ជាថ្ងៃដែររាងតូចនីខេល៍ចេញទៅរៀនបន្តហើយ។មើលចុះទឹកមុខកំលោះចាស់ថេយ៍កេនរបស់យើងមិនរីកនោះទេដ្បិតថាខ្លួនយល់ព្រមឲ្យនាងទៅរៀនតពិតមែន តែកូនចិត្តមួយទៀតហាក់មិនព្រមនោះឡើយ~

«ទៅដល់ហើយ!វីឆាតមកប្រាប់ខ្ញុំផងណានាងតូច»
«ចា៎!ខ្ញុំដឹងហើយពូ!ពូនៅទីនេះថែខ្លួនហាមសម្លឹងស្រីផ្សេងយល់ទេ?»
«យល់ហើយ!»
«ខ្ញុំលាសិនហើយពូ»និយាយចប់នាងក៏អូសវ៉ាលីដើរចូលមកខាងក្នុងបាត់ឯអ្នកកំលោះចាស់របស់យើងវិញនាយតាមមើលដំណើរនាងរហូតទាល់តែដើរចូលផុតទើបនាយដើរទៅឡានវិញ។

Skip~
 
ពេលវេលានាល្ងាចយប់ព្រឹកថ្ងៃចេះតែឈានចូលមកនិងកន្លងផុតទៅជារើយៗធ្វើឲ្យអ្នករងចាំៗដល់ថ្នាក់ភ្លេចខ្លួនថារយ:ពេលពីរឆ្នាំខ្វះតែពីខែទៀតក៏រសាត់ផុតបាត់ទៅហើយ~

ប៉ុក!ប៉ុក!
~រាងមាំក្រអាញស្មាធំសាកសមជាបុរសកំពុងតែអង្គុយចុចកុំព្យូទ័រប៉ុកៗញាប់រន្ថន់ហាក់ប្រញាប់ប្រញាល់ធ្វើអ្វីមួយអញ្ចឹង!

តុ!តុ!
«នោះអ្នកណា៎ចូលមកទ្វារមិនបានចាក់គន្លឹះទេ!»
ខ្វាក!
«អូ៎!ម៉ាក់អញ្ជើញអង្គុយសិនទៅ»
ដោយឃើញវត្តមានរបស់អ្នកម៉ាក់ដើរចូលមកនាយក៏ប្រញាប់ក្រោកឡើងនិយាយគួរសមនិងទាញកៅអីឲ្យគាត់អង្គុយនៅកៅអីទល់មុខនាយនោះទៅ។
«កូន!មិនបានទៅផ្ទះពីរថ្ងៃហើយម៉ាក់បារម្ភ»
«បាទ!ម៉ាក់កូនរវល់ការងារណាស់ពីរថ្ងៃនេះទើបមិនបានទៅផ្ទះហើយក៏មិនបានផ្ដល់ដំណឹងឲ្យម៉ាក់បានដឹងកូនសុំទោសផងម៉ាក់»

«អឹុម!»
«ហើយម៉ាក់អញ្ចើយមកដល់ក្រុមហ៊ុនបែបនេះមានធុរ:អីជាមួយកូនមែនទេ?»
ម៉ាក់ឮកូនបោះសំណួរសួរហើយទើបគាត់រូតការបូបទាញទូរស័ព្ទចេញពីការបូបចុចរករូបហើយទើបហុចឲ្យកូនមើល។នាយទាញទូរស័ព្ទពីដៃម៉ាក់មកមើលហើយក៏ញញឹមបន្តិចនោះជារូបស្រីស្អាត
នាយហាក់ដឹងហើយទើបនិយាយស្កាត់មុន~
«សុំទោសម៉ាក់ក្រៅពីនីខេល៍កូនមើលមិនចូលភ្នែកឡើយ»
នាយនិយាយរួចហុចទូរស័ព្ទឲ្យអ្នកម៉ាក់វិញរួចបែរមកចាប់អារម្មណ៍លើការងារបន្តទៀត។

🍂ប៉ាចុង🍂Where stories live. Discover now