រឿង:🍂ប៉ាចុង🍂
part:៣៩+៤០
«»គួរឲ្យស្អប់ណាស់
នាយដកបបូរមាត់ចេញនាងក៏និយាយពាក្យស្អប់ទៅកាន់នាយខណ:ដែរដៃលើកមកជូតបបូរមាត់ខ្លួនឯងខ្លាំងៗ។
«ហេតុអី?»
«លើកក្រោយពូឈប់ធ្វើបែបនេះទៀតណាស់ខ្ញុំខ្ពើមណាស់ខ្ពើមជាទីបំផុតហើយក៏ស្អប់ពូដែរចេញទៅ»
ខណ:បបូរមាត់ញ័រដេញនាយឲ្យចេញដៃក៏លើកចង្អុលទៅទ្វាបញ្ជាក់ឲ្យនាយចេញទៅឲ្យលឿន។«មាត់នេះក៏ធ្លាប់ថើបហើយខ្លួនឯងទាំងមូលត្រង់ណាដែរថាខ្ញុំមិនស្គាល់នោះខ្ញុំស្គាល់ទាំងប្រជ្រុយរបស់ឯងនៅចំកន្លែងណាថែមទៀតផងហើយកាលដែរខ្ញុំធ្វើអម្បាញ់មិននេះក៏ព្រោះតែថ្នាំ ហើយក៏ជាកំហុសឯងដែរ!»
«ចេញទៅ»នាងនៅតែបន្តការដេញនាយឲ្យចេញម្ដងនេះនីខេល៍ក៏ក្រោកឡើងមកគេងលើគ្រែទាញភួយមកដណ្ដប់បែរខ្នងដាក់នាយតែនាយនេះណានៅញញឹមសម្លឹងមើលនាងមិនព្រមចេញទៅទេ។
«សុំគេងទីនេះផងចង់ 'ហឹុម'»
នាយក្រោកដើរចេញពីសាឡុងតម្រង់មកគ្រែឱនមុខចុះនិយាយក្បែរត្រចៀកនាងនីខេល៍ដោយភ្ញាក់ក៏ងាកមុខមកវិញតែកែវភ្នែកស្រអាប់គ្មានពន្លឺរបស់នាងបានប្រទាក់ជាមួយកែវភ្នែកមុតដូចកាំបិតថ្លាជាងកញ្ចក់របស់នាយទាំងភ្លឹកភ្លេចខ្លួនទាំងពីរអ្នក ភ្នែកសម្លឹងគ្នាត្រចៀកស្ដាប់ខ្យល់ដង្ហើមដករបស់គ្នាទៅមក។«» ដោយឈប់ស្លុងអារម្មណ៍នីខេល៍រហ័សបែរមុខទៅវិញដោយបន្តការនិយាយ~
«ទេ!!បន្ទប់ពូក៏មាន»
«ខ្ញុំចង់គេងទីនេះខ្ញុំចង់ឱបឯង»
«ហេតុអី???»
«ប្រពន្ធតូច»
«ប្រាប់ហើយថាកុំឲ្យហៅខ្ញុំបែបនេះ!»
«មិនឲ្យហៅឲ្យខ្ញុំគេងឱបមក»គ្មានសម្លេងតបតទៀតទេនីខេល៍ហាក់ល្វើយហើយនាងក៏បិទភ្នែកទៅទោះនៅប្រកែកបែកពពុះមាត់ទៀតក៏នៅតែដដែរនឹង។
នាយឡើងមកទាញភួយចេញមកដាក់ត្រឹមចង្កេះរួចទាញនីខេល៍ឲ្យបែរមុខមករកខ្លួននាយ ក្បាលរបស់នាងនាយលើកមកឲ្យកើយលើទ្រូងមាំដៃអង្អែលថ្ពាល់នាងតិចៗ។
«កុំអារម្ភខ្ញុំនឹងប្រាប់ម៉ាក់ឯងគ្រប់យ៉ាងថាខ្ញុំស្រលាញ់ឯងណានាងតូច»
ដោយបានឮពាក្យនោះហើយនីខេល៍បើកភ្នែកក្រឡាងឡើងវិញសម្លឹងមុខនាយម្ដងទៀតបបូរមាត់ចាប់ផ្តើមញ័រទឹកសន្សើមក្ដៅភាយៗក៏ហូរប៉ប្រះផែនថ្ពាល់ធ្លាក់មកលើទ្រូងមាំទាំរបស់រាងក្រាស់។
YOU ARE READING
🍂ប៉ាចុង🍂
Werewolfកាលទុកចិត្តវាជារឿងមួយដែរគេគិតខុសឬត្រូវទៅតាមគំនិតរាងៗខ្លួន ការស្រលាញ់បោកប្រាស់វាជាក្ដីសុខតិចៗរបស់បុគ្គលម្នាក់ៗ លែក!នៅក្នុងរឿងមួយនេះសុទ្ធសឹងតែជារឿងប្រឌិតឡើងរបស់បុគ្គលម្នាក់តែប៉ុណ្ណោះអញ្ចឹងហើយ ខ្ញុំក៏មានក្ដីសង្ឃឹមថាមិនប៉ះពាល់ដល់អារម្មណ៍លោកអ្នកទៅចុះ។ ...