រឿង🍂ប៉ាចុង🍂part:២៥+២៦
«'''»នេះនាយនិយាយហាក់ដូចជាស្រួលខ្លាំងណាស់តើធ្វើម្ដេចមិនឲ្យម៉ាក់ដឹងបានទៅ?
«មិនអាចទេអាតកំបាំងវាគ្មាននៅលើលោកនេះនោះទេម្យ៉ាងវិញទៀតខ្ញុំមិនចេះកុហកឡើយបានហើយសូមលែងខ្លួនខ្ញុំទៅខ្ញុំចង់ទៅសម្រាកហើយពូក៏ដូចគ្នា ចាត់ទុកថារបួសពូហើយនឹងរបួសខ្ញុំវាឈឺស្មើគ្នាទៅចុះ»
និយាយចប់ពាក្យពេចន៍នហើយនីខេល៍តូចក៏ទាញដៃនាយចេញតែនាយនៅតែរឹងណាស់ឱបស្អិតដូចបិទកាវវិជ្ជាសាស្រ្ដអញ្ចឹងនេះ។
«ឯងឈឺជាងខ្ញុំ »
«ទេមិនអីទេយើងរួចគ្នាហើយ 'ព'លែងៗទៅ»នាងនៅតែនិយាយឲ្យនាយលែងឯដៃនៅតែរុញនាយមិនឈប់ឈរឡើយព្រោះតែចិត្តចង់ចាកចេញពីរង្វង់ដៃដែរមិនសាកសមសម្រាប់នាងក្នុងពេលនេះទេ«បើតាមត្រូវ..អ្នកដែរនៅត្រង់នេះគួរតែជាអ្នកម៉ាក់សុងវ៉ុនទើបត្រូវ'អឹ'»គ្រាន់តែនិយាយដល់អ្នកម៉ាក់នាយកេនក៏ប្រលែងខ្លួនតូចឲ្យមានសេរីភាពវិញភ្លាមនេះមិនដឹងថាចាញ់បារមីអីទេគ្រាន់តែហៅឈ្មោះភ្លាមនាយហាក់ខ្លាចភ្លែតតែម្ដងហើយលើកនេះ ។
«ទៅគេងចុះណាសអរគុណហើយដែរបានវិលមកជួយខ្ញុំឯងទៅសម្រាកចុះ» ឮហើយមិនសាំទេស្រីតូចរបស់យើងក៏តម្រង់ចេញទៅបន្ទប់បាត់។
ចូលមកដល់បន្ទប់ហើយមុននឹងបិទទ្វានាងក៏ងាកមកមើលបន្ទប់ទល់មុខនេះម្ដងទៀតសិន។
«ចាំណាសយើង មិនខឹងពូទេតែយើងនឹងសងសឹកឯងទាំងពូជចាំមើលទៅថ្ងៃនោះនឹងមកដល់ឆាប់ៗនេះ» នេះធាតុពិតស្រីស្អាតរាងតូចមិនអាចបំភ្លេចរឿងរ៉ាវដ៏ឈឺចុកចាប់កាលពីយប់មិញបាននោះទេ គ្រាន់តែនិយាយរូបភាពទាំងនោះក៏ហោះវិលជុំក្នុងខួរក្បាលនាងបាត់ទៅហើយ។
++កណ្ដាលអាធ្រាត្រ++
នេះដូចរាល់តែដងអញ្ចឹង ឲ្យតែឈឺអ្វីនាយតែងតែទ្រាំបើទ្រាំមិនបានក៏ទៅពេទ្យដោយខ្លួនឯងហើយ តែនេះទ្រាំមិនបានទេហើយឲ្យទៅពេទ្យឯណាទាំងអាធ្រាត្រនេះទៅ។
«'ខិ'ខិះៗ...»នាយក្អកស្ងួតឈឺបំពងដៃស្រវ៉ារកទឹកតែវាគ្មានទេមានតែកែវទទេតែបុណ្ណោះទើបនាយត្រូវចុះទៅក្រោមដោយខ្លួនឯងដើម្បីញាំុំ តែនាយដើរចុះទៅទាំងរញីរញ័រខ្លួនក៏ក្ដៅក្បាលក៏ឈឺអាចនិយាយបានថាដរបួសនោះហើយ។
YOU ARE READING
🍂ប៉ាចុង🍂
Werewolfកាលទុកចិត្តវាជារឿងមួយដែរគេគិតខុសឬត្រូវទៅតាមគំនិតរាងៗខ្លួន ការស្រលាញ់បោកប្រាស់វាជាក្ដីសុខតិចៗរបស់បុគ្គលម្នាក់ៗ លែក!នៅក្នុងរឿងមួយនេះសុទ្ធសឹងតែជារឿងប្រឌិតឡើងរបស់បុគ្គលម្នាក់តែប៉ុណ្ណោះអញ្ចឹងហើយ ខ្ញុំក៏មានក្ដីសង្ឃឹមថាមិនប៉ះពាល់ដល់អារម្មណ៍លោកអ្នកទៅចុះ។ ...