៥៧+៥៨

579 14 0
                                    

    
    រឿង🍂ប៉ាចុង🍂

  part:៥៧+៥៨

 
   «'''»ដោយដាស់ឃាតករតូចលែងភ្ញាក់ហើយនាយក៏លើកនាងមកដាក់ឲ្យគេងលើគ្រែវិញរួចនាយក៏ទាញភួយមកដណ្ដប់ឲ្យនាងដោយឱនមុខចុះយកចុងច្រមុះស្រួចទៅត្រដុសថ្ពាល់ទុនៗរបស់នាងតិចៗទាំងញញឹមខូលចេញមករួចក៏ថើបមួយខ្សឺតទើបនាយងើបមកវិញ។
«ឯងនឹងបានរបស់ឯងមកវិញនៅថ្ងៃមួយ»
និយាយរួចនាយក៏ដើរចេញទៅបន្ទប់វិញទៅ។

  ++++

  #ព្រឹកឡើង

នីខេល៍ក្រោកឡើងប្រញាប់ងូតទឹកស្លៀកពាក់រួចចុះមកក្រោមញាំុំអាហារពេលព្រឹករួចរាល់ហើយនាងក៏រហ័សចេញមកក្រៅរងចាំលោកប៉ាចុងនៅឡានជាមួយកូនចៅរបស់នាយ។
«អ្នកនាងនេះមានការអីមែនទេ??»កូតូដើរចេញមកមានការងឿងឆ្ងល់ជាខ្លាំងទើបនាយដើរមកសួរនាំទៅ!!

«គឺ'គេទៅធ្វើការនៅក្រុមហ៊ុនJV Groupជាមួយយើង»នីខេល៍មិនទាន់បាននិយាយផងស្រាប់តែចៅហ្វាយដើរចេញមកពីខាងក្នុងឆ្លើយកាត់មុនទៅ(គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន"ជេវីគ្រុប"គឺជាក្រុមហ៊ុនរបស់អ្នកម៉ាក់របស់នីខេល៍ក្រុមហ៊ុននេះមានការផ្គត់ផ្គង់គ្រឿងសំណង់និងទទួលសាងសង់ ដែរល្បីឈ្មោះលំដាប់ទី១នៅសេអ៊ូលយើងនេះ ចំណែកក្រុមហ៊ុនលំដាប់ទី២គឺ ក្រុមហ៊ុនសាងសង់គីមរបស់ប៉ានាយកេននេះហើយ)

  ***

   មកដល់ក្រុមហ៊ុនហើយតែនីខេល៍មិនដឹងថាខ្លួនមានទួនាទីធ្វើអីទេតែនាងក៏មិនហ៊ានសួរនាំឡើយថាខ្លួនធ្វើការផ្នែកណា៎!!
នាយដើរចូលមកដល់ក៏និយាយទៅកាន់កញ្ញាគីវេដែរជាលេខាចាស់របស់លោកស្រីសុងឲ្យនាំនីខេល៍ទៅធ្វើការងារ។

«គីវេនាងជួយនាំក្មេងនេះទៅឲ្យធ្វើការផង»
«ចា៎!លោកប្រធានតែថាធ្វើការផ្នែកអីទៅ?»កញ្ញាគីវេចាប់ផ្ដើមសួរទាំងឆ្ងល់ព្រោះថាវាមិនមានការងារអ្វីដែរត្រូវការមនុស្សនោះទេហើយកញ្ញាគីក៏មិនបានស្គាល់ថានាងតូចនេះជាកូនលោកស្រីសុងដែរព្រោះលោកស្រីសុងមិនដែរប្រាប់នណានោះទេថានីខេល៍ជាកូនស្រីរបស់គាត់។

«ផ្នែកអនាម័យ»ឮហើយនីខេល៍ក៏ងើយមើលមុខនាយទាំងភ្ញាក់ព្រើតទើបដាច់ចិត្តហាមាត់និយាយ។
«ពូតែខ្ញុំមិនចេះទេ!!»
«រៀនទៅការងារមួយនេះសាកសមនឹងឯងណាស់ឃាតករតូច តែបើឯងមិនធ្វើការទេឯងនិងមិនមានលុយព្រោះថាយើងឈប់បង់ថ្លៃសាលាឲ្យឯងហើយឯងធ្វើការនេះយកលុយបង់សាលាខ្លួនឯង»

🍂ប៉ាចុង🍂Where stories live. Discover now