១៣៣

504 11 0
                                    

#ប៉ាចុង
១៣៣//
      រាងតូចច្រឡឹងប្រញាប់ស្ទុះវឹងចេញពីលើភ្លៅរបស់ស្វាមី នាងស្ទុះមកឈរ នៅចុងម្ខាងនៃតុ ទើបទម្លាក់ទឹកមុខញញឹមចុះភ្នែកបែរដូរទៅជាសម្លក់នាយលើក្រោមៗ រាងសង្ហាឃើញទឹកមុខនាងយ៉ាងនេះនាយក៏ជ្រួញចិញ្ចើមឡើងទាំងពោលសួរនាង។

«ឯងកើតអី?»
«នាំប្រព្ធន និងម្ដាយមកមើលងាយខ្ញុំដល់ទីនេះឬ?»
រាងតូចស្ដីទាំង ដើរទៅទាញទឹកសម្លាប់មេរោគមកបាញ់ពាសពេញតុនៃកន្លែងដែរពីរនាក់ម៉ាក់កូនអង្គុយអម្បាញ់មិញ បាញ់រួចទើបនាងអង្គុយចុះ ទាញកំព្យូទ័របើកឡើងដើម្បីធ្វើការ។

«នេះអាហារសម្រាប់បង មែនទេ?»
នាយក្រោកពីរកៅអី ដើរចូលមកក្បែរសាឡុង រួមទាំងដាក់គូទអង្គុយចុះ ទាញថង់អាហារមកស្រាយ សួរនាំទៅកាន់ភរិយាដែរកំពុងតែធ្វើមុខក្រញូវដាក់កំព្យូទ័រ។

«ឮបងសួរទេ?»
«....»ស្ងាត់គ្មាន វាចាឆ្លងឆ្លើយមកកាន់នាយឡើយ តែនាយក៏ស្គាល់ចរិក ស្រីច្រម៉ក់ង៉ក់ងរច្រើនម្នាក់នេះហើយ តែកុំង៉ក់ងរដល់ថ្នាក់ធ្វើឲ្យស្វាមីធុញទ្រាន់អីណា។

«ល្អណាស់ មិនឆ្លើយតប តើខឹងបងអីណាស់ណាទៅ»
ទឹប!!!
ដៃមាំលទៅទាញ កំព្យូទ័រពីដៃនាងបិតទម្លាក់ទៅការរ៉ូ ភ្នែកសម្លឹងមុខនាងទាំងមុខក្រហមតិចៗ ស្ទើរតែច្រឡោត។
«ឃើញទេថាខ្ញុំកំពុងតែធ្វើការ អាហារនេះក៏ញាំុំទៅ កំុំរំខាន ការងារខ្ញុំច្រើនណាស់ពូថយចេញទៅ»
«បើធ្វើមុខបែបនេះគិតឬ?ថាបងញាំុំបាយចូលនោះ?»
«បើញាំុំមិនចូល មិនបាញ់ញាំុំទេ»

ពោលពាក្យសម្តីចប់រាងតូចក៏ទាញកំព្យូទ័រពីការរ៉ូ
រៀបដើរចេញពីបន្ទប់ តែរាងសង្ហាក៏ប្រញាប់ឃាត់ដំណើរនាង។
«មិនបាច់ចេញទេ បើមិនចូលចិត្តចាំបងជាអ្នកចេញ»

ក្រឹប!!!
មិនស្ដាប់រាងតូច ប្រឹងបោះជំហ៊ានមកបើកទ្វារដើរចេញយ៉ាងលឿនស្លេវ រាងសង្ហា បានត្រឹមតែតាមសម្លឹងមើលដំណើរ ស្រីក្បាលរឹងម្នាក់នោះដើររលាស់គូទចាកចេញពីបន្ទប់នេះ។
«អញ្ចើញៗ ចេញទៅឲ្យផុតចុះបើធុញមុខយើងណាស់នោះ»

  ប្រពន្ធចេញទៅបាត់ហើយ ទើបនាយរអ៊ូងូវៗ រួចរៀបបាយញាំុំ តែម្នាក់ឯងយ៉ាងឆ្ងាញ់ទៅ។

🍂ប៉ាចុង🍂Where stories live. Discover now