៤១+៤២

630 18 0
                                    


       រឿង🍂រឿងប៉ាចុង🍂

  part:៤១+៤២

     «...»ម៉ាក់ៗ!
  ងាកមុខមកនីខេល៍ក៏បើកភ្នែកធំថ្លែហៅឈ្មោះម៉ាក់ទាំងក្នុងចិត្តចាប់ផ្ដើមភ័យខ្លាចបុកពោះផឹបៗហើយព្រោះថាទឹកមុខលោកស្រីសុងនៅពេលនេះវាគួរឲ្យខ្លាចជាងខ្លាទៅទៀត។

  «ឮយើងសួរឯងទេឯងមានកូនជាមួយអ្នកណា៎??»
នីខេល៍បែរជាយំលត់ជង្គង់ចុះទៅវិញ។

«ម៉ាក់កូនខុសហើយកូនសុំទោសហឹុកៗកូនសុំទោស»
«សុំទោសៗមែនទេមកនេះហេតុអីក៏ឯងធ្វើបែបនេះហាស់ ឯងលូកថ្លើមយើងណាស់នាងកូនចង្រៃឯងនេះលក់មុខយើងខ្លាំងណាស់»
លោកស្រីហាក់ដឹងហើយថាអ្នកណាជាប៉ាក្មេងនោះតែគាត់មិនស្ដាប់ហេតុផលឡើយគាត់បែរជាទាញនីខេល៍ច្រងាប់ច្រងិលចុះមកក្រោមរួចដើរតម្រុងទៅយកផ្ដៅដើរត្រឡប់មកវិញ~

«ឯងមិនប្រាប់មែនទេនីខេល៍»
~~ឆ្វាច់ៗៗៗ~~
«អាយម៉ាក់ៗឈឺៗម៉ាក់ឈប់វាយទៅកូនឈឺ»
«ឈឺឲ្យឯងចាំឈប់ភ្លើហេតុអីក៏ឯងភ្លើយ៉ាងនេះយើងវៃឯងឲ្យស្លាប់នាងកូនភ្លើ»

ឆ្វាច់ៗ..
«'វឹប'ឈប់វាយគេទៅ!»
ដោយបានដឹងថាប្រពន្ធចាស់ត្រឡប់មកវិញនាយក៏រហ័សចេញពីក្រុមហ៊ុនមកផ្ទះវិញហើយថ្ងៃនេះនាយក៏ទើបតែដឹងថានីខេល៍មានកូនដែរ ឯនីខេល៍ក៏ទើបតែដឹងដូចគ្នាថាក្នុងរាងកាយនាងមានជីវិតមួយទៀតមករស់នៅជាមួយ។

នាយដើរចូលមកចាប់រំពាត់ចេញពីដៃអ្នកស្រីសុងដោយឃើញមុខប្ដីក្មេងលោកស្រីក៏រំសាយកំហឹងបន្តិច
«អូនសម្លាញ់ត្រឡប់មកហើយម្ដេចមិនប្រាប់ឲ្យបងដឹងផង ហើយធ្វើមុខបែបនេះធ្វើអីញញឹមឡើងទៅទើបស្អាតណាស ហឺុមសឺតមកឈប់វាយកូនទៅគេនៅក្មេងគេមិនទាន់ចេះគិតទើបជ្រុលបណ្ដោយខ្លួន នេះតាំងតែពីអូនទៅរយ:ពេលបីខែមកនេះកូនទើបតែត្រឡប់មកផ្ទះមួយសប្ដាហ៍មុននេះទេ!»

ក្ដុក នាយពូកែណាស់បកស្រាយយករួចខ្លួនឡើងស្អាតនីខេល៍ឮហើយថ្លើមធ្លាក់ដល់ដី បេះដូងស្ទើតែលែងដំណើរការហើយ ឯណា៎!នាយធ្លាប់ប្រាប់ថានឹងទទួលខុសត្រូវនោះឯណា៎!នាយថានឹងប្រាប់រឿងរ៉ាវគ្រប់យ៉ាងទៅដល់អ្នកម៉ាក់នាងតែនាយមិនបានធ្វើតាមការសន្យានោះទេ~

🍂ប៉ាចុង🍂Where stories live. Discover now