#ប៉ាចុង
/១៣១/១៣២ព្រូស!!
យប់ នារាត្រីស្ងាត់កំបាំងល្មមនិងព្រះចន្ទ ជ្រេជិតប្ដូរវេលាទៅហើយ តែមកមើលរាងតូចកំសត់របស់យើងឯនេះ។ទេៗ មិនមែនកំសត់ទេគេហៅថាសន្សំកម្មច្រើនជាងនៅលើគ្រែធំល្វឹងល្វើយ នាងមិនមកគេងទេតែបែរជាមកគេងលើសាឡុង បម្រះខ្លួនចុះឡើងៗធ្វើឲ្យធ្លាក់មកលើការ៉ូលាន់សូរព្រូស ដូចកំណាត់ឈើដែរគេបោះទៅលើដី តែសរសើរនាងត្រង់ថាធ្លាក់ប៉ុណ្ណេះហើយ នាងមិនភ្ញាក់ បែរនៅគេងហៀទឹកមាត់ទៀតហ្ន៎។
«អ្ហេ?..»ម្ចាស់ខ្លួនមិនបានភ្ញាក់តែមកភ្ញាក់ រាងមាំដែរគេងឆ្កាងលើគ្រែតែម្នាក់ឯង ឯនេះនាយឮសម្លេងហើយ ក៏រាវដៃទៅចុចបើកភ្លើង ពណ៌ទឹកក្រូចនៅលើតុក្បែរគ្រែ រួចក៏ងើបមើលមកសាឡុងនៅចុងគ្រែ ទើបប្រទះភ្នែកឃើញក្មេងចិត្តច្រើនគេងស្ពាបលើការ៉ូ យ៉ាងអស់សំណើចទៅវិញ។
«នេះ ប្រពន្ធបងអើយអូន លំបាកហើយ»
នាយចុះពីលើគ្រែ ដើរមកបីនាងមកដាក់លើពូកទាំងពោលពាក្យមួយឃ្លានោះទាំងអស់សំណើច នាយសើចព្រោះតែហួសចិត្តនិងចរិក ក្មេងចិត្តច្រើនម្នាក់នេះ គ្រាន់តែប្ដីគេងមុនសោះនាងបែរជាង៉ក់ងរទៅគេងលើសាឡុង រហូតបម្រះធ្លាក់បែបនេះ។«ក្មេងមិនទាន់ធំ នេះមើលចុះមុខឡើងស្រម៉ូមដូចឆ្មាហើយ» ដៃលើកមកវែកសសៃសក់ទន់រលោងរបស់នាងវាសមកគៀនត្រចៀក ទើបនាយឱនចុះតិចៗលួចថើបក្ដិចថ្ពាល់របស់នាងមួយខ្សឺត រហូតសាមីខ្លួនគេភ្ញាក់ក្រញាង ដៃលើកមករុញមុខនាយទៅម្ខាង នាងថែមទាំងស្ទុះស្ទាក្រោកឡើង ទាញមួយផងរលាស់ផង យកមករុំខ្លួនឫកពារឡើងស្លន់ស្លោដូចមនុស្សត្រូវខ្មោចលងយ៉ាងងអ៊ីចឹង។
«ពូធ្វើអីខ្ញុំ?» ប្រឹងដកដង្ហើមបន្ធូរអារម្មណ៍តានតឹងចិត្តបន្តិចរាងតូចក៏បោះប្រយោគសួរ ធ្វើឲ្យស្វាមីក្រវីក្បាលសើច ទាំងងើបមកជិតនាងទាញនាងមកឱបក្រសោបជាប់ទ្រូងដើម្បីលួងលោមអារម្មណ៍ ព្រោះមើលទៅនាងដូចជាភិតភ័យសម្បើមណាស់។
«សំុំទោស ដែរធ្វើឲ្យភិតភ័យ នេះបងគ្រាន់តែថើបប្រពន្ធទេតើ អូនភ័យនិងបងឬ?»
ដៃអង្អែលក្បាលរបស់នាងតិចៗ រួមទាំងពោលពាក្យស្រទន់ក្រអួនក្រអៅពីរោះរណ្ដំចិត្ត សួរនាងយ៉ាងដូច្នោះ រាងតូចងើយមើលមុខនាយទាំងសម្រួលដង្ហើមមកវិញ ទើបស្រដីតបទៅកាន់នាយ។
YOU ARE READING
🍂ប៉ាចុង🍂
Manusia Serigalaកាលទុកចិត្តវាជារឿងមួយដែរគេគិតខុសឬត្រូវទៅតាមគំនិតរាងៗខ្លួន ការស្រលាញ់បោកប្រាស់វាជាក្ដីសុខតិចៗរបស់បុគ្គលម្នាក់ៗ លែក!នៅក្នុងរឿងមួយនេះសុទ្ធសឹងតែជារឿងប្រឌិតឡើងរបស់បុគ្គលម្នាក់តែប៉ុណ្ណោះអញ្ចឹងហើយ ខ្ញុំក៏មានក្ដីសង្ឃឹមថាមិនប៉ះពាល់ដល់អារម្មណ៍លោកអ្នកទៅចុះ។ ...