៩៧+៩៨

389 5 0
                                    


    រឿង🍂
#ប៉ាចុង🍂

    {»«} នាយចូលមកហើយក៏បាញ់បង្ហើរមួយគ្រាប់ធ្វើឲ្យតាគីមងាកមុខមកទាំងភ្ញាក់ផ្អើលព្រោះតែនាយឡើងយន្ដហោះ!ហោះទៅអាល្លឺម៉ង់ហើយតើ!ហេតុអីក៏ត្រឡប់មកវិញបាន!

(អ្នកអានក៏ឆ្ងល់?)
«ពូ!តើជាពូពិតទេហឹុកៗ!ជួយខ្ញុំផង»
នាងមិនខ្វល់ថាឪកូនអ្នកណា៎!កំពុងតែពាក់មុខយក្សដាក់គ្នាឡើយសំខាន់គឺនាងខ្លាចសុំឲ្យនាយជួយ។
«ពួកឯងដោះលែងនីខេល៍ឥឡូវនេះភ្លាម»
«ពួកឯងតែលែងយើងបាញ់បំបែកក្បាលពួកឯងមិនខានទេ!»
តាគីមហាមមិនឲ្យកូនចៅដោះលែងនាងតូចនីខេល៍ឡើយឯនាយកេនក៏បញ្ជារចាំមើលថាពីរនាក់និងអ្នកណាអ្នកណាឈ្នះ។

«លោកប៉ាបានហើយប៉ាចង់បានអីទៀត។នោះជាទ្រព្យសម្បតិ្តនៃត្រកូលគេប៉ាយកមកធ្វើអីប៉ាចង់បានធ្វើអីសម្បើមម្ល៉េះ?»
នាយស្រែកសួរក្ដែងៗទៅកាន់អ្នកជាឪពុកព្រោះនាយសែនឆ្ងល់ណាស់មួយប្រទេសកូរ៉េខាងត្បូងទាំងមូលគឺសឹងតែជារបស់គាត់ទៅហើយបើគិតគាត់មានប្រាក់មានអំណាចច្រើនមហាសាលលើសលុបជាងប្រធានាធិបតីទៅទៀតតែគាត់មិនចេះស្កប់ស្កល់សោះ។

«ឈប់ហៅយើងថាប៉ាទៅអារមើលគុណនេះយើងបញ្ជូនឯងទៅរកអនាគតល្អហើយហេតុអីក៏អាល្ងង់ឯងត្រឡប់មកវិញ»
«សុំទោសប៉ាតាំងពីដឹងក្ដីមកខ្ញុំមិនដែរទទួលបានក្ដីសុខពីប៉ាឡើយសូម្បីតែម៉ាក់ក៏ប៉ាហាមមិនឲ្យខ្ញុំម៉ាក់ស្លាប់ឬរស់ក៏មិនដឹងហើយស្គាល់ឈ្មោះគាត់ឈ្មោះអីក៏ខ្ញុំមិនដឹង ខ្ញុំចង់សួរប៉ាបន្តិចតើប៉ាស្រលាញ់ខ្ញុំទេឬក៏ទុកខ្ញុំគ្រាន់តែប្រើប្រាស់នៅពេលដែរប៉ាត្រូវការខ្ញុំរាល់ថ្ងៃខំប្រឹងសងគុណប៉ាណាស់ប៉ាឲ្យធ្វើអីក៏ខ្ញុំធ្វើគ្រប់យ៉ាងប៉ាសម្លាប់មនុស្សប៉ាទម្លាក់កំហុសមកលើខ្ញុំប៉ា!ឈប់ទៅ»
«យើងមិនឈប់»

ក្រឹប~!

លោកគីមនិយាយទាំងយាកាំភ្លើងតម្រង់ទៅនាងតូចនីខេល៍ឯថេយ៍នាយចាប់ផ្ដើមភ័យហើយម្ខាងប៉ាម្ខាងទៀតស្រីដែរខ្លួនស្រលាញ់ក្នុងដៃនាយក៏មានកាំភ្លើងបើនាយបាញ់លោកប៉ាខ្លួនច្បាស់ជាមានវិប្បដិសារី បើឈរមើលស្រីដែរខ្លួនស្រលាញ់ស្លាប់នៅមុខក៏នាយទទួលយកមិនបានដូចគ្នា។
«ពួកឯងនៅឲ្យស្ងៀមហាមកម្រើកខ្លួន»
នាយបញ្ជារទៅកូនចៅប៉ារបស់ខ្លួនមិនឲ្យផ្ជង់អាវុធ្ធ។
ភូស~!

🍂ប៉ាចុង🍂Where stories live. Discover now