៧៣+៧៤

584 10 0
                                    


រឿង🍂
#ប៉ាចុង🍂part:៧៣+៧៤

«»ហួចកូននិងទាលុយថ្លៃអី..!
ស្ដាប់ហើយនាយក៏រួញចិញ្ចើមសម្លឹងមើលមុខច្រមិចតូចស្លេកស្លាំងរបស់នាងតូចដែរអង្គុយសម្លក់នាយម៉ក់ៗទាំងបបូរមាត់នៅញ័រតតាត់នៅឡើយទេ!

«អុញ៎!លុយអីឯងនាងតូចយើងមិនយល់ឯងត្រូវការលុយទិញអ្វីឬ??»
«ក្រែងថាឲ្យលុយខ្ញុំច្រើនៗនោះអី»
«ហាក៎!អូ!»
ឮនាងនិយាយហើយនាយក៏ភ្ញាក់ដូចគេដាស់ទាំងកណ្ដាលយប់នាយងាកមុខចេញរួចហើយហួសចិត្តតែឯងគិតៗទៅអ្វីក៏ដោយគឺមិនអាចបានមកដោយងាយពិតមែនដោយសើចអស់ចិត្តនាយបែរមុខមកនិយាយដាក់នាងបន្តទៀត។

«បែប!នោះកាលដែរព្រមមិនប្រកែកមិនរើសខាំបបូរមាត់ទ្រាំឈឺក៏ព្រោះតែលុយតើមែនទេ!»
«មែនហើយ!»ពីរម៉ាត់យ៉ាងខ្លីទៅកាន់នាយដោយឮហើយគឺកាន់តែហួសចិត្តខ្លាំងជាមួយនាងថែមទៀត~
«អូខេ!ឲ្យហើយចង់បានប៉ុន្មានមួយលានវ៉ុនច្រើនពេកទេ!»
«អត់»
«តិចពេកឬ»
«តិច»
«១០លានឬក៏៥០លានទៅ»
«១០០»
«ហាកត្រូវការតែ១០០$ទេតិចម្ល៉េះ»

«១០០លានវ៉ុន»
«ហាស់១០០លានវ៉ុនហ្ហេ៎!ពីម៉ោងនេះមែនទេ»
«មែនហើយ»
«ឯងមុខលុយម្ល៉េះ»
«មែនហើយ»
«នេះគេហៅថាលក់ខ្លួនហើយដឹងទេ»
«មែនហើយ»
«ឯងចង់បានលុយខ្លាំងណាស់ឬ!»
«មែនហើយ»
«អុញ៎!ក្រៅពីពាក្យមែនហើយតើចេះនិយាយអីផ្សេងទេ»
«អត់»
«ស្រីឃ្លានលុយ»
«មែនហើយ»
«ឯងស្រលាញ់យើង»
«មែនហើយ»(ជាប់មាត់ភ្លេចខ្លួន)

«'អ'អត់ស្អប់ណាស់»
«គេងទៅ»
«ហឹុកៗ!ឲ្យលុយឥឡូវនេះមក»
ខណ:ពេលដែរដៃរើសខោអាវមកស្លៀកវិញមាត់ក៏ដេញឲ្យនាងគេងតែនីខេល៍ក៏ស្រែកយំឡើងសម្លក់មុខនាយៗក៏ដើរមកឈរចំពោះមុខនាងឱនមុខចុះបន្តិចទាំងចិញ្ចើមជាប់ចូលគ្នា បន្ទាប់ក៏សួរនាងម្ដងទៀត~

«កើតអី?»
«បោកប្រាស់»
«មិនបានបោកទេ!ឲ្យ១០០លានតែចាំស្អែកបានទេ»
«អត់ទេៗៗៗៗយកឥឡូវនេះហឹុកៗ»
នាងតូចខេល៍ក៏រង្គោះជើងយំយកៗថែមទៀតព្រោះតែចង់បានលុយឥឡូវនេះណាស់!
«ឯងយកទៅធ្វើអីឥឡូវនេះនោះ»
«ឲ្យមកឥឡូវនេះ ចង់កុហកឬ»
«អូខេបាត់យំយើងឲ្យឯងឥឡូវនេះក៏បាន»

🍂ប៉ាចុង🍂Where stories live. Discover now