Episode 2

227 40 8
                                    

~~ថ្ងៃបន្ទាប់~~

ជីមីនឈរក្នុងផ្ទះបាយចាស់តូចចង្អៀនចម្អិនអាហារអោយស្វាមីមុននឹងចេញទៅធ្វើការដូចរាល់ដង,រាងតូចចម្អិនអាហារដោយស្នាមញញឹមមានក្ដីសុខបើទោះបីជាផ្ទះនេះតូចបន្តិចក៏ពិតមែនតែគេពេញចិត្តរស់នៅ

" ជីមីនហា៎...! បងទៅធ្វើការហើយណាថ្ងៃនេះអូនមិនបាច់ទៅទេ នាំតែលំបាកដល់អូន " ជុងហ្គុកស្លៀកពាក់ឯកសណ្ឋាអ្នកដឹកជញ្ជូនដែលថៅកែបើកអោយរួចរាល់មុននឹងចូលមកប្រាប់ជីមីនដែលនៅក្នុងផ្ទះបាយ

" បងគួរតែញ៉ាំអីសិន អូនមិនអោយបងទៅដោយបែបនេះទេណាជុង ! នោះញ៉ាំអាហារដែលអូនធ្វើផ្ទាល់ដៃបន្តិចទៅ " ជីមីនទាញជុងហ្គុកមកអង្គុយមុននឹងដួសបាយនឹងម្ហូបដាក់អោយ

" ជីមីននេះជាអី? អូនបានលុយមកពីណាទិញរបស់នេះ? " ជុងហ្គុកភ្លឺភ្នែកពេលដែលបានឃើញម្ហូបដែលនៅក្នុងចាននោះគឺជាស៊ុបបង្កងមួយចានដែលមានក្លិនឆ្លុយ...ទោះឃ្លានតែក៏មិនហ៊ានញ៉ាំនៅសួររកមូលហេតុសិន

" ជុងហា៎...បងកុំខ្វល់ថាអូនវានលុយមកពីណាអីឆាប់ញ៉ាំទៅ ញ៉ាំបណ្ដើរអូនប្រាប់បងបណ្ដើរ អីឡូវញ៉ាំសិនទៅ " ជីមីនអង្គុយជិតជុងហ្គុក

ជុងហ្គុកក៏ដួសស៊ុបបង្កងដែលនៅក្នុងចាននោះមកញ៉ាំបន្តិចដើម្បីសាករស់ជាតិ,ដោយដឹងថាឆ្ងាញ់នាយក៏ញ៉ាំយកៗព្រោះមិនដែលបានញ៉ាំរបស់បែបនេះនោះទេធ្លាប់តែញ៉ាំបាយជាមួយទឹកត្រីឬពងទាចៀនតែប៉ុណ្ណោះ

" ញ៉ាំអោយច្រើនៗទៅអូនធ្វើវាដើម្បីបង " ជីមីន

" ឈប់ ! កុំសួរថាអូនបានលុយមកពីណាអី នេះជាលុយដែលជាប់នឹងកាបូបរបស់អូនបងមើលមកអូនអត់ណាស់ចឹងឬយ៉ាងណាអូនក៏មានខ្លះដែល " ជីមីនឃាត់សម្ដីពេលដែលជុងហ្គុកនឹងហាមាត់សួរ

+ ត្រឡប់ទៅថ្ងៃម្សិលមិញ

" រូបរាងស្អាតបាតហើយឬថាជាកូនអ្នកមានតែសុខចិត្តមករស់នៅរៀបការជាមួយមនុស្សក្ររហាមដូចអ្នកដឹកជញ្ជូនម្នាក់នោះ បើកូនខ្ញុំវិញខ្ញុំមិនអោយរៀបការនោះទេ ពូជពង្សល្អដែលតែមើលកូនប្រសារចុះ ស្អីក៏គ្មានៗ " អ្នកជិតខាងខ្សិបខ្សៀវគ្នាពីរឿងរបស់ជុងហ្គុកនឹងជីមីនតែរឿងនោះវាមិនបានផុតពីត្រចៀកជុងហ្គុកនោះទេ

🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔Where stories live. Discover now