បន្ទាប់ពីម៉ោង10យប់បានកន្លងផុតទៅពេលវេលានៃម៉ោង11ក៏ឈានចូលមកដល់,ជីមីនយប់នេះគឺមិនទាន់ចូលគេងនោះទេគេនៅរងចាំជុងហ្គុកត្រឡប់មកវិញសិនព្រោះមានរឿងខ្លះចង់និយាយជាមួយគេ
មិនយូរប៉ុន្មានសំឡេងម៉ូតូក៏ពន្លឺឡើងនៅខាងមុខផ្ទះជាមូលហេតុធ្វើអោយជីមីនអាចសន្និដ្ឋានបានថាជុងហ្គុកត្រឡប់មកហើយរួចជីមីនក៏ប្រញាប់ចេញទៅបើកទ្វារងចាំប្ដី
" អូនមិនទាន់គេងទៀតមែនទេ? លើកក្រោយចូលគេងទៅកុំចាំបងអី " ជុងហ្គុកក្រោយឃើញភរិយាឈរនៅខាងមុខផ្ទះចាំខ្លួននាយក៏ពោលទាំងព្រួយចិត្ត
" អូនចង់ចាំបងត្រឡប់មកវិញណាមួយគេងក៏មិនលក់ចឹងហើយក៏ចាំចេញមកចាំបងតែម្តងទៅ " ជីមីនរត់ចូលទៅអោបចង្កេះប្ដីរួចបណ្ដើរចូលក្នុងផ្ទះ
" បងចូលទៅសម្អាតខ្លួនសិនទៅចាំអូនរៀបចំអាហារអោយបងញ៉ាំ " ជីមីន
" បាទ " ជុងហ្គុកតបទាំងញញឹមទៅកឆន់ប្រពន្ធរួចក៏ដើរចូលបន្ទប់បាត់ដើម្បីសម្អាតខ្លួន
មួយសន្ទុះក្រោយជុងហ្គុកក៏ត្រឡប់មកវិញចូលមកកាន់ផ្ទះបាយដែរមឆនរាងតូចនៅទីនោះរៀបចំអាហារទុកអោយរួចជាស្រេច។ ក្រោយមកក៏អង្គុយញ៉ាំអាហារដែរជាស្នាដៃភរិយារហូតដល់អស់ពីចានទើបនាំគ្នាចូលគេង
នៅក្នុងបន្ទប់តូចល្មមដែលមានជីមីនគេងកើយលើទ្រូងាស្វាមីជាប់រួចក៏ពោលតិចៗទៅកាន់ជុងហ្គុកដែរបិទភ្នែកសង្ងំគេង
" ជុងហ្គុកអូនមានរឿងចង់សួរបង? " ជីមីននិយាយតិចៗទៅកាន់ជុងហ្គុក
" អូនមានរឿងអីចង់សួរបង អូននិយាយមកមិនថាក៏ដោយបងឆ្លើយបានទាំងអស់សម្រាប់អូន " ជុងហ្គុកតបទៅវិញដោយមានការសង្ស័យ
" បងគិតយ៉ាងមិចដែរបើអូនចង់រកការងារធ្វើ? ព្រោះអូនចង់ជួយការងារបងខ្លះមិនមែនចាំតែដេកស៊ីស្រួលទេណាបង ! អូនមិនចង់អោយបងលំបាកតែម្នាក់ឯងនោះទេ " ជីមីនងើបមុខឡើងស្របពេលជុងហ្គុកបើកភ្នែកងាកមកមើលមុខជីមីនដោយរអាចិត្ត
" ហេតុអីអូនចង់ធ្វើវា? បងមិនចង់អោយអូនធ្វើទេ បងមិនចង់អោយអូនលំបាកទេ បើលំបាកអោយលំបាកបងតែម្នាក់បានហើយ " ជុងហ្គុកស្រពោនចិត្តជាខ្លាំង
YOU ARE READING
🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔
ChickLitទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណងអាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ់គ្នាសុខៗត្រូវមក ព្រ័តគ្នាដោយសារ " គ្រួសារ "