ក្រោយពីបងប្អូនទាំងពីរអ្នកសំណេះសំណាលគ្នារួចមកពួកគេទងពីរក៏នាំគ្នាត្រឡប់ទៅផ្ទះវិញដោយយ៉ុនហ្គីខែរជាបងប្រុសបានសុំទៅប្អូនថាខ្លួននឹងស្ម័កចិត្តជូនគេត្រឡប់ទៅផ្ទះដោយខ្លួនឯងប៉ុន្ដែត្រជីមីនហាមឃាត់ថែមទាំងសុំខ្ចីទូរស័ព្ទដៃពីបងប្រុសខ្លួនខលទៅណាក៏មិនដឹងថែមទៀត
យ៉ុនហ្គីក៏មិនចង់បង្ខំប្អូនបន្តទៀតនាយក៏សុខចិត្តឈរចាំម្នាក់នោះមកយកប្អូនពេលដែរជីមីនបានខលទៅអំបាញ់មិញនេះ
ខណៈនោះក៏មានម៉ូតូមួយគ្រឿងបើកចូលមកទាំងញញឹមទៅកាន់ជីមីន,យ៉ុនហ្គីមើលដឹងថានោះជាអ្នកណាទើបបានត្រឹមតែមើលមុខប្អូនប្រុសដោយការធុញចិត្ត
" ជីមីនបងមកហើយ អរ..សួរស្ដីបងថ្លៃសុខសប្បាយទេបងថ្លៃ " ជុងហ្គុកញញឹមរាក់ទាក់ទាំងញញឹមទៅកាន់យ៉ុនហ្គីដែរមាននាមថាជាបងថ្លៃ
" ធម្មតាទេ ចឹងខ្ញុំទៅសិនហើយ ជីមីនបងទៅហើយ " យ៉ុនហ្គីមិនតបអ្វីច្រើនទៀតនាយក៏ដើរចូលឡានបាត់តាមទម្លាប់,ទម្លាប់របស់នាយបែបនេះឯងមិនសូវចេះផ្អែមល្ហែមទេហីៗ
" បាយៗបងប្រុស " ជីមីនលើកដៃលា
" អូនចាំបងយូរទេ មិញនេះដោយសារតែស្ទះចរាចរណ៍ពេកអូនអើយ តែអីឡូវមោះឡើងមកយើងទៅផ្ទះយើងវិញបងបានត្រៀមអាហារអោយអូនរួចហើយណា " ជុងហ្គុកដឹកដៃប្រពន្ធឡើងលើម៉ូតូព្រមទាំងយកមួកសុវត្ថិភាពមកពាក់អោយទៀត
" អរគុណបង ចឹងប្រញាប់ទៅៗអូនឃ្លានហើយណា..មិញនេះអូនអត់បានញ៉ាំអីទេ " ជីមីនញញឹមមុខមិនរីកដាក់ប្ដីធ្វើចរិកខ្ជីខ្ជូត
" ប្រពន្ធបងច្បាស់ជាឃ្លានហើយ តោះៗ ទៅហើយ " ជុងហ្គុក
**រំលង
ត្រឡប់មកកាន់យ៉ុនហ្គីវិញក្រោយពីបើកឡានចេញពីភោជនីយដ្ឋានដែលបានណាត់ជួបប្អូនអំបាញ់មិញមកគឺនាយមិនទាន់ទៅណាឆ្ងាយទេនាយនៅចាំមើលប្អូនក្បែររបង
នាយសង្កេតឃើញថាជុងហ្គុកយកចិត្តទុកដាក់ចំពោះប្អូនប្រុសខ្លួនណាស់អារម្មណ៍របស់នាយគឺមិនបានស្អប់ជុងហ្គុកនោះទេប៉ុន្តែគេគ្រាន់តែមិនពេញចិត្តត្រង់ថាប្អូនរបស់ខ្លួនហេតុអីជ្រើសរើសរៀបការជាមួយមនុស្សក្ររហាមដូចជាជុងហ្គុកបើអាចគេនឹងយកប្អូនគេត្រឡប់មកវិញតេអារម្មណ៍មួយទៀតប្រាប់ថាបើធ្វើបែបនោះវាអាចនឹងធ្វើអោយគេបែកបាក់គ្នា
YOU ARE READING
🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔
ChickLitទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណងអាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ់គ្នាសុខៗត្រូវមក ព្រ័តគ្នាដោយសារ " គ្រួសារ "