Episode 10

173 36 4
                                    

+ មួយសប្ដាហ៍កន្លងផុត

បន្ទាប់ពីថ្ងៃដែលជុងហ្គុកត្រូវបានបង្ខំចិត្តថានឹងត្រូវតែបោះបង់ជីមីននៅចំពោះមុខលោកមីនដែលជាឪពុកក្មេករួចហើយមក វាកន្លងផុតទៅមួយសប្ដាហ៍ហើយ,ជុងហ្គុកតែងតែមើលថែថ្នាក់ថ្នមជីមីនមិនដែលធ្វើអោយជីមីនទាស់ចិត្តឡើយ កាយវិការបែបនេះវាខុសប្លែកពីធម្មតា ខុសប្លែករហូតដល់ថ្នាក់ជីមីនពិតចម្លែកក្នុងចិត្តតែជីមីនមិនហ៊ានសួរនាំអ្វីច្រើនឡើយ

" ថ្ងៃនេះបងបានធ្វើបាយខ្ចប់គីមឈីសម្រាប់អូន អូនសាកញ៉ាំមើលទៅតើឆ្ញាញ់ដែលទេ ? " ជុងហ្គុកលើកអាហារមួយថាសដែលខ្លួនបានធ្វើដោយផ្ទាលើដៃសម្រាប់ជីមីន

បាយខ្ចប់គីមឈីគឺជីមីនចូលចិត្តណាស់ប៉ុន្តែជុងហ្គុកមិនដែលបានដឹងឡើយគឺទើបតែបានដឹងមួយរយៈក្រោយនេះទេ

" ពិតមែនហ្អេស?? បងធ្វើអោយអូនពិតមែនទេ អស្ចារ្យណាស់មើលចុះទំនងឆ្ងាញ់ដល់ហើយ ចាំមើលអូនសាកញ៉ាំមើល " ជីមីនត្រេកអរញញឹមរីកមុខពេលឃើញអាហារខ្លួនចូលចិត្តដោយធ្វើចេញពីស្នាដៃប្ដី

" ញ៉ាំហើយជួយដាក់ពិន្ទុល៍មើលៗ "

ជីមីនចាប់អាហារមកដាក់ក្នុងមាត់ក្រេបយករស់ជាតិដែលឆ្ងាញ់ចេញពីក្នុងបាយបិទភ្នែកទំពារយ៉ាងជក់ចិត្តក្រោយបានទទួលដឹងពីរស់ជាតិអាហារមួយនេះហើយ

" អស្ចារ្យ អស្ចារ្យណាស់ !! " ជីមីន

" ឆ្ងាញ់ ? បើចឹងអូនញ៉ាំអោយច្រើនៗទៅបងតាំងចិត្តធ្វើអោយអូនណា " ជុងហ្គុក

" បងពូកែណាស់ អស្ចារ្យតែម្តងហើយ ពិតជាឆ្ងាញ់ណាស់មិនអន់ទេអូនចូលចិត្តរស់ជាតិបែបនេះ មិនហិលមិនប្រៃ មិនសូវបានក្លិនឈួលចេញពីគីមឈីរស់ជាតិបែបនេះកម្ររកបានណាស់ " ជីមីនលើកយកពាក្យសរសើរពីស្នាដៃប្ដីមិនដាច់ពីមាត់ ហើយញ៉ាំយ៉ាងមានក្តីសុខ

ជុងហ្គុកញញឹមក្រោយបានឃើញពីភាពរីករាយរបស់ជីមីនហើយក៏ទទួលបានភាពកក់ក្តៅ,នាយពិតជាមិនចង់នឹកឃើញដល់រឿងដែលត្រូវឃ្លាតឆ្ងាយពីជីមីននោះទេ គិតម្តងៗគឺធ្វើអោយនាយពិបាកទ្រាំ

" អរគុណអូនណាស់បើបងដឹងថាអូនចូលចិត្តវាបែបនេះបងនឹងធ្វើអោយអូនញ៉ាំរាល់ថ្ងៃ "

🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔Where stories live. Discover now