ពេលវេលាចេះតែរំកិលទៅមុខជារឿយៗចំណែករឿងរបស់លោកមីនក៏មិនទាន់ដោះស្រាយរួចប៉ុន្ដែរាល់,ពេលនេះលោកត្រូវបានប៉ូលិសឃាត់ខ្លួននឹងឃុំទុកសិនរងចាំមេធាវីរបស់លោកចេញមុខមកដោះស្រាយជាលើកទីពីរនៅចំពោះមុខតុលាការទាំងមូល
លោកមីននៅតែអះអាងថាគាត់មិនបានធ្វើ ហើយគ្មានអ្នកណាហ៊ានចេញបញ្ជាចាប់លោកមីនចូលគុកបាននោះទេក៏ព្រោះតែលោកមានខ្នងអាង,តែចាំមើលចុះតើគាត់នៅបានយូរប៉ុណ្ណាទៀតទៅក្នុងការចរចេសមាត់នឹង
" លោកស្រីខ្ញុំនៅតែចង់អោយលោកស្រីទៅបំភ្លឺនៅចំពោះមុខតុលាការជាមួយនឹងខ្ញុំ ដូច្នេះទោសរបស់លោកអាចស្រាលជាងនេះ " មេធាវីរបស់លោកមីនក៏តាំងចិត្តសុំអោយយ៉ុនហ្គីជូនមករកលោកស្រីមីនដល់ដេហ្គូនឹងធ្វើការសុំអង្វរដល់គាត់
" ក្នុងនាមខ្ញុំជាប្រពន្ធ ខ្ញុំមិនមែនមិនចង់ជួយប្ដីរបស់ខ្ញុំអោយរួចពីសំណាញ់ច្បាប់នោះទេ ប៉ុន្តែទង្វើរបស់លោកមីនមិនបានធ្វើឡើងដោយអចេតនានោះទេ មនុស្សមានទោសត្រូវតែជាប់គុក កុំថាខ្ញុំយកក្បាលរួចកន្ទុយរួច ចង់សុខខ្លួនឯងហើយទុកអោយប្ដីវេទនាលោកមីនមានចិត្តឃោរឃៅខ្លាំងពេក ដូច្នេះកុំថាខ្ញុំយករួចខ្លួនទេម្នាក់ឯង " លោកស្រីមីនប្រកែកដាច់ខាត
" អ្នកម៉ាក់ប៉ុន្តែយ៉ាងណាក៏ព្រមជួយសម្រាលទោសលោកប៉ាទៅ បើម៉ាក់ព្រមជួយលោកប៉ានោះទោសរបស់លោកប៉ាអាចនឹងស្រាលជាងមុនបើមិនចឹងទេប៉ានឹងជាប់គុកអស់មួយជីវិត " យ៉ុនហ្គីចូលមកអង្វរទៅកាន់ម្ដាយ
" អោយម៉ាក់និយាយបែបណា ម៉ាក់មិនបាននៅក្នុងហេតុការណ៍នោះទេ "
" តែលោកស្រី...ខាងពួកខ្ញុំបានរៀបចំរបាយការណ៍រួចរាល់ហើយគឺរងចាំតែលោកស្រីម្នាក់ប៉ុណ្ណោះ " មេធាវី
" ខ្ញុំមិនដឹង អោយខ្ញុំនិយាយបែបណា? ស្រួលមិនស្រួលតុលាការនឹងចោទថាខ្ញុំរួមដៃជាមួយគេទៀត " លោកស្រីអង្គុយដកដង្ហើមធំយ៉ាងតានតឹងចំពោះបញ្ហាដែលមាននៅចំពោះមុខ
" គ្មានរឿងនេះកើតឡើងទេលោកស្រី " មេធាវី
" ម៉ាក់ យល់ដល់ខ្ញុំនឹងប្អូនព្រមទាំងគ្រួសារទាំងមូលផងណាម៉ាក់ កូនមិនចង់ឃើញគ្រួសារយើងស្ថិតក្នុងស្ថានភាពបែបនេះនោះទេ " យ៉ុនហ្គីពន្យល់ម៉ាក់មួយៗតាមដែលអាចធ្វើបាន
YOU ARE READING
🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔
ChickLitទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណងអាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ់គ្នាសុខៗត្រូវមក ព្រ័តគ្នាដោយសារ " គ្រួសារ "