ក្រោយពីម៉ាដាមមានប្រសាសន៍ចប់ហើយវាធ្វើអោយជុងហ្គុកមានការមិនស្ងប់ក្នុងអារម្មណ៍,គេឆ្ងល់ថាហេតុអ្វីម៉ាដាមព្រមអោយគេទៅងាយៗបែបនេះ?គាត់មិនទាមទារអ្វីសូម្បីតែបន្តិចទាំងដែលកន្លងមកគាត់នេះហើយជាអ្នកជួយជ្រំជ្រែងគេតាំងពីដើមមក ?!
ជុងហ្គុកមិនដាច់ចិត្តឈានជើងចេញទៅដោយមិនទាន់បានស្រាយចម្ងល់របស់ខ្លួននៅឡើយទេ,ជុងហ្គុកក៏សម្តេចចិត្តថានឹងទៅសួរម៉ាដាមអោយច្បាស់
" យើងដឹងថាឯងនឹងមកសួរយើងអំពីមូលហេតុដែលយើងព្រមអោយឯងទៅដោយងាយៗ ហ៊ឺស...កូនប្រុសយើងបាត់បង់ជីវិតដោយសារតែជួយសង្គ្រោះឯង មកដល់ពេលនេះបើសិនជាឯងចង់ទៅ Ok ឯងទៅចុះបើឯងមិនចេះគិត " ម៉ាដាមពោលរឿងចាស់ឡើងមកជាមូលហេតុស្ដាប់ហើយគួរតែយល់បើសិនជាយើងប្រើអារម្មណ៍គិតបន្តិច
ក្រោយនិយាយចប់ក៏ទាញកែវកាហ្វេមកផឹក" ខ្ញុំគ្រាន់តែចង់ដឹង ម៉ាដាមគ្រាន់តែឆ្លើយនឹងខ្ញុំមកគឺបានហើយ ជីមីនបាននិយាយអ្វីខ្លះទៅកាន់ម៉ាដាម? គេដឹងមែនទេថាខ្ញុំមិនទាន់ស្លាប់ " ជុងហ្គុកប្រើកែវភ្នែកត្រជាក់បំផុតប៉ុន្តែបង្កប់ដោយក្ដីព្រួយបារម្ភនឹងចង់ដឹងជាខ្លាំង
" ឯងនឹងគេជាបងប្អូនជីដូនមួយនឹងគ្នាត្រូវទេ? មីនបាននិយាយបែបនេះហើយគេបន្តទៀតថាបើឯងនៅរស់ថ្ងៃណាមួយគេនឹងតាមរកឯង ឯងជាបងប្រុសគេហេតុអីមិនបង្ហាញខ្លួនអោយប្អូនឃើញទៅ ? " ម៉ាដាមគីមនិយាយចប់ធ្វើអោយជុងហ្គុកភាំងមិនតុចនោះទេ បងប្អូនចឹងហ្អេស?
" បងប្អូន !? ត្រូវហើយពួក-ពួកយើងជាបងប្អូន ចុះម៉ាដាមបាននិយាយឬអត់ថាខ្ញុំនៅរស់ " ជុងហ្គុកគ្មានពាក្យត្រូវនិយាយក្រោយបានដឹងបែបនេះ ហេតុអ្វីជីមីនមិនប្រាប់ទៅថាគេនឹងខ្លួនត្រូវជាអ្វី? ហេតុអ្វីចាំបាច់ប្រើពាក្យថាបងប្អូនទៅវិញ
" អត់ទេ តែគេប្រាប់ថាគេនឹកឯង បើអាចទៅជួបគេបានម្តងទៅតាមដែលមើលទៅក្មេងម្នាក់នោះស្រឡាញ់ឯងខ្លាំងណាស់ " ម៉ាដាមពោលរួចក៏ទាញចានដែរមានបាយនោះមកញ៉ាំធ្វើអោយជុងហ្គុករៀងធូរចិត្យបន្តិច
ចឹងមានន័យថាម៉ាដាមនៅមិនទាន់ដឹងនៅឡើយទេថាគេនឹងជីមីនត្រូវជាអ្វីនឹងគ្នា? តែហេតុអីបានជាជីមីនជ្រើសយកចម្លើយបែបនេះ?
YOU ARE READING
🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔
ChickLitទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណងអាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ់គ្នាសុខៗត្រូវមក ព្រ័តគ្នាដោយសារ " គ្រួសារ "