" បងនឹងត្រឡប់ទៅរកអូនវិញ " ថាហើយជុងហ្គុកបានទាញយកឆ័ត្ររបស់ខ្លួនចេញមកហើយក៏បើកទ្វារឡានដើម្បីចេញទៅរករាងតូចដោយចិត្តអន្ទះសាររងចាំមិនបាន
ជុងហ្គុកព្យាយាហាមឃាត់ចិត្តរបស់ខ្លួនយ៉ាងខ្លាំងកុំអោយចេញទៅរកជីមីនពឹលនេះអីព្រោះវាភ្លាមៗពេកខ្លាចថាជីមីននឹងពិបាកធ្វើចិត្តហើយបើរឿងគេនឹងជីមីនមិនមែនជាបងប្អូនតែជាប្ដីប្រពន្ធឮដល់ត្រចៀកម៉ាដាមវិញនោះ?...ប៉ុន្តែយ៉ាងណាក៏ដោយជុងហ្គុកមិនខ្វល់នោះទេ ដល់ពេលនេះហើយមិនអាចទ្រាំមើលមនុស្សដែលខ្លួនស្រឡាញ់ស្រែកយំកណ្ដាលភ្លៀងបែបនេះទេ
" ហ៊ឹក....! មិនថាច្រើនឆ្នាំឬច្រើនជាតិនោះទេ អឹក..អូននឹងរងចាំបងគ្រប់ភពគ្រប់ជាតិ ហ៊ឹកៗ..! តើមានរឿងអី? "ខ្លួនរបស់ជីមីនគឺទទឹកជោកដោយសារតែគ្រាប់ទឹកភ្លៀងដែរធ្លាក់មក ជីមីនលើកដៃត្រងទឹកភ្លៀងនឹងយកវាមកមើលហើយក៏មានអារម្មណ៍ឆ្ងល់ថាតើហេតុអ្វីខ្លួនមិនត្រូវទឹកភ្លៀងទៀតយ៉ាងចឹង?តែនៅក្បែរខ្លួនស្រាប់តែមានដំណក់ទឹកជោកជាំទៅវិញ
" ក្រោកឡើងមក " សម្លេង ? សម្លេងមនុស្សម្នាក់នេះដូចជាប្រហែលៗ? វាបានដាស់អារម្មណ៍ជ៏មីនអោយងាកមើលយ៉ាងរហ័សព្រោះតែនោះជាសម្លេងរបស់ជុងហ្គុក ! គេចាំបានថានោះជាសម្លេងរបស់ជុងហ្គុក
ជីមីនងាកក្រោយតាមប្រភពសម្លេងភ្លាមៗនោះស្រាប់តែបង្ហាញអោយឃើញពីរូបរាងរបស់គេម្នាក់នោះច្បាស់ៗ ជុងហ្គុក ! គេជាជុងហ្គុក ? មិនបានស្រមៃទេជាគេពិតមែន
ជីមីនអង្គុយសម្លឹងប្រុសម្នាក់នោះពីក្បាលដល់ចុងជើងព្រោះខ្លាចវាមិនមែនជាការពិត តើគេអាចនឹងស្រមៃទេ? ឬក៏គេយល់សព្វ ?...
ជីមីនក្រោកឈរព្រមទាំងសម្លឹងមើលគេមិនដាក់ភ្នែក,ទឹកភ្នែកក៏កាន់តែស្រក់ចុះមកមិនឈប់ ដៃទាំងសងខាងក៏លើកឡើងទាំងញ័រញាក់តម្រង់ទៅរកផ្ទៃមុខរបស់បុរសដែលឈរនៅចំពោះមុខខ្លួន
" ជ...ជាបងមែនទេ? ជុងហ្គុក?! ហ៊ឹក..អ៊ឹក..បង? " ជីមីនលើកដៃស្ទាបទៅលើផ្ទៃមុខរបស់នាយសង្ហារួចក៏ចោទសួរដោយស្រពោនចិត្ត តើគេមិនបានស្រមើស្រមៃទេមែនទេ? ជាជុងហ្គុកពិតមែនទេ ? គេខ្លាចនេះមិនមែនជាការពិត
YOU ARE READING
🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔
ChickLitទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណងអាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ់គ្នាសុខៗត្រូវមក ព្រ័តគ្នាដោយសារ " គ្រួសារ "