នាពេលរាត្រីយប់ស្ងាត់មនុស្សមានាំគ្នាចូលសម្រាកអស់នឹងដោយលង់លក់យ៉ាងស្កប់ស្កល់នារាត្រីត្រជាក់មួយ,ខុសប្លែកពីកម្លោះសង្ហារម្នាក់ដែរបានធ្វើដំណើរដោយម៉ូតូចាស់មួយតាមដងវិថីយ៉ាងស្ងាត់ជ្រងំម្នាក់ឯង
នាយបើកម៉ូតូយឺតៗសន្សឹមៗតាមផ្លូវយ៉ាង ប្រុងប្រយ័ត្ន,នៅតាមផ្លូវប្រហែលម៉ោង12-1យប់ទៅហើយតែនៅតែមានឡានម៉ូតូធ្វើដំណើរទៀតមិនចម្លែកនោះទេ ប៉ុន្តែអីដែរចម្លែកនោះគឺទឹកមុខរបស់កម្លោះសង្ហារនោះទៅវិញទេ
នៅពេលមកដល់ផ្ទះជុងហ្គុករៀបចំដាក់ម៉ូតូយ៉ាងស្រួលបួលរួចរាល់មុននឹងចូលទៅក្នុងផ្ទះដើម្បីងូចទឹកញ៉ាំអាហារដែរប្រពន្ធបានធ្វើមុននឹងទៅសម្រាកនៅពេលរួចរាល់
" អូនលំបាកហើយ ខ្សឺត " ស្នាមថើបលើកទីមួយដែរជុងហ្គុកផ្ដល់អោយជីមីនពោពេញដោយក្ដីសោកសៅក្នុងចិត្ត
" បងនឹងបាត់បងអូនមែនទេ? បងមិនចង់នោះទេទោះបីជាយូរឬឆាប់ក៏ដោយ,បងផ្ដល់អ្វីៗគ្រប់យ៉ាងអោយអូនមិនបានមែនប៉ុន្តែបងបានផ្ដល់ភាពកក់ក្ដៅនឹងបេះដូងរបស់បងអោយទៅអូនអស់ហើយ "
ខ្សឹបៗទាំងអួលដើមកក្បែរត្រចៀកប្រពន្ធដែរគេងលង់លក់យ៉ាងក្ដុកក្ដួលម្នាក់ឯង។ តើជុងហ្គុកមានរឿងអី? ថ្ងៃនេះជុងហ្គុកក្រៀមក្រំណាស់អ្នកណានិយាយអីប៉ះពាល់ដល់អារម្មណ៍របស់គេឬ?
មួយសន្ទុះក្រោយមកដោយភាពនឿយហត់អស់កម្លាំងនឹងថែមទាំងងងុយផងនោះជុងហ្គុកក៏ប្រាស់ខ្លួនគេងក្បែរជីមីននឹងអោបរាងតូចជាប់ទ្រូង
+ ថ្ងៃបន្ទាប់
+ ភូមិគ្រឹះមីន
" ថ្ងៃនេះបងមិនបានទៅធ្វើការទេឬបានជាទំនេរមកអង្គុយអានការសែតធ្វើមិនដឹងបែបនេះ? "លោកស្រីមីនអញ្ជើញមកអង្គុយលើសាឡុងក្បែរប្ដីព្រមទាំងមានវិចា
" អត់ ! ទៅនាំតែថោកអោយគេដៀលក្បាល " លោកមីននិយាយបែបកំបុតកំបុយដាក់ភរិយាធ្វើអោយលោកស្រីក៏រាងអន់ចិត្តដែរ
" បង ? បងនិយាយអោយស្រួលបន្តិចបានទេ?កុំហាឡើងមានពាក្យពេចន៍មិនល្អបែបនេះ បងមានរឿងអីបងអាចពិភាក្សាជាមួយអូនបានតើ " លោកស្រី
YOU ARE READING
🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔
ChickLitទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណងអាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ់គ្នាសុខៗត្រូវមក ព្រ័តគ្នាដោយសារ " គ្រួសារ "