ក្រោយមកប្រហែលជា30នាទីបន្ទាប់ពីយ៉ុនហ្គីចេញទៅផុតជីមីនក៏ចាប់ផ្ដើមបើកភ្នែកស្របពេលដែលលោកស្រីមីនដែលជាម្ដាយអង្គុយរៀបចំរបស់របរនៅខាងចុងគ្រែដោយមិនបានដឹងឡើយថាជីមីនដឹងបានដឹងខ្លួននោះទេ
ត្របកភ្នែកចាប់ផ្តើមបើកឡើង ខួរក្បាលក៏ចាប់ផ្តើមគិតរឿងហេតុកើតឡើង,នៅក្នុងរង្វង់ភ្នែកក៏ចាប់ផ្តើមក្រហាយបន្តិចម្តងៗរហូតធ្វើអោយទឹកថ្លាៗស្រក់ចេញពីភ្នែកស្អាតរបស់រាងតូច
ជីមីនចាប់ផ្តើមស្រែកយំខ្លាំងៗធ្វើអោយលោកស្រីមីនស្ទុះភ្ញាក់ក្រញ៉ាងរត់មកមើលកូនប្រុសជាទីស្រឡាញ់ដែលកំពុងតែស្រែកយំគក់ទ្រូងដង្ហើយហៅរកអ្នកជាស្វាមី...
" ជុងហ្គុកអត់ទេ..អត់ទេជុងហ្គុកកុំទៅ..កុំទៅ..ហ៊ឹកៗមកវិញមក មករកអូនវិញមក ហ៊ឹកៗ.."
" ជីមីន ? កូនស្ងប់អារម្មណ៍សិនណាកូន ស្ងប់អារម្មណ៍ម៉ាក់នៅទីនេះហើយ កុំយំអីកូនកុំយំ " លោកស្រីព្យាយាមលួងលោមកូនដោយភាពតានតឹងក្នុងទ្រូង ចង់យំក៏យំមិនចេញ
" ជុងហ្គុកទៅចោលខ្ញុំណាម៉ាក់ ខ្ញុំឃើញផ្ទាល់ភ្នែក ហ៊ឹក...ប៉ា?? ម៉ាក់ ! ម៉ាក់គឺប៉ា ប៉ាសម្លាប់ជុងហ្គុក ! ប៉ាសម្លាប់គេ ហ៊ឹកៗ..ប៉ាបានដុតផ្ទះនោះ ហើយជុងហ្គុកនៅក្នុងនោះ ហ៊ឹក...អត់ទេ...អត់ទេ..ចេញ ចេញទៅចេញទៅ...អាយ៎...ខ្ញុំខ្លាចហើយចេញទៅខ្ញុំខ្លាចហើយ " ជីមីនភ្លាមៗក្លាយជាមនុស្សដែលធ្លាក់ក្នុងស្ថានភាពមិនប្រក្រតី រាងតូចស្រែកយំខ្លាំងៗលើកជើងធាក់ពូកព្រមទាំងលើកដៃក្ដោបត្រចៀកនឹងព្យាយាមគេចចេញពីលោកស្រី
" ជីមីន ជីមីន !! ជីមីនស្ងប់អារម្មណ៍ គឺម៉ាក់ណាកូនកុំខ្លាច កុំខ្លាចម៉ាក់ទៅទីនេះហើយកុំខ្លាច មករកម៉ាក់មកកូន " ទឹកភ្នែកលោកស្រីស្រក់ចុះមកតក់ៗក្រោយឃើញនឹងដឹងពីស្ថានភាពរបស់កូនប្រុសពៅរួចមក
គាត់ព្យាយាមចូលជិតជីមីនប៉ុន្តែត្រូវបានជីមីនរុញចេញ" អត់ទេ..ចេញទៅ ខ្ញុំមិនត្រូវការ ខ្ញុំមិនត្រូវការអ្នកណាទេ ចេញ...! ខ្ញុំខ្លាចហើយកុំចូលមកជិតខ្ញុំ ខ្ញុំចូលមកជិតខ្ញុំអី ហ៊ឹកៗ..."
លោកស្រីមីនធ្វើអីមិនបាននោះទេ,គាត់មានតែរត់ទៅទាញទូរស័ព្ទដើម្បីខលទៅយ៉ុនហ្គីយ៉ាងប្រញាប់ប្រញាល់
YOU ARE READING
🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔
ChickLitទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណងអាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ់គ្នាសុខៗត្រូវមក ព្រ័តគ្នាដោយសារ " គ្រួសារ "