" ព្រោះមិនដឹងថាចៅហ្វាយឈ្មោះអីនឹងហើយ " ហេស៊ូឆ្លើយធម្មតាប៉ុន្តែអ្នកដែលកំពុងតែអង្គុយស្ដាប់បែរជាមានអារម្មណ៍ថាគេបញ្ឈឺទៅវិញ
" អ្ហើយ...ម៉េចក៏ចាំអីមិនបានចឹង? ខ្ញុំស្រពិចស្រពិលណាស់ " ជុងហ្គុកលើកដៃទប់ក្បាលរបស់ខ្លួនឯងហើយក៏រអ៊ូរម្នាក់ឯង
" អីឡូវតើចៅហ្វាយចាំអ្វីបានខ្លះឬនៅ ? ដំបូងឡើយពួកយើងមិនហ៊ានសួរចៅហ្វាយទេប៉ុន្តែពេលនេះចៅហ្វាយអាចប្រាប់បានទេថាតើហេតុអ្វីចៅហ្វាយទៅនៅក្នុងផ្ទះដែរកំពុងតែឆេះនោះ? " ហេស៊ូនេះណាហេតុតែចង់ដឹងរឿងខ្លាំងពេកគេក៏សួរទៅកាន់ជុងហ្គុកព្រាវៗមិនគិតថាគេទើបនឹងងើបពីសន្លប់អីសោះ
ប៉ុន្តែជុងហ្គុកហាក់ដូចជាចាំបានច្បាស់ពីមូលហេតុដែរគេទៅនៅក្នុងផ្ទះដែរកំពុងតែឆេះនោះ ហើយក៏ចាំមុខរបស់ជនបងហករឿងបានដូចគ្នា នាយក្ដាប់ដៃណែនកែវភ្នែកមុតស្រួចចាប់ផ្ដើមឡើងក្រហមប្រៀបដូចជាឈាមយ៉ាងចឹង
" ចៅហ្វាយokដែរទេ? " ហេស៊ូដោយឃើញចៅហ្វាយខ្លួនមានអាការៈមិនប្រក្រតីក៏ព្យាយាមសួរនាំ
" មីន យ៉ុងស៊ូ !! " នាយសង្ហាឧទានដោយប្រើវាចាឃោរឃៅនឹងផ្ដាច់ការ
" មីន យ៉ុងស៊ូ ? លោកមីនមែនទេចៅហ្វាយ? គាត់បានស្លាប់បាត់ហើយទាន "
" ហេតុអ្វីគេស្លាប់? "
" ឮមកថាមានរឿងក្ដីឃាតកម្មសម្លាប់កូនប្រសារប្រុសហើយក៏ត្រូវជាប់ពន្ធនាគារ5ឆ្នាំ ក្រោយមកក៏ត្រូវបានស្លាប់ដោយសារជំងឺ "
" ហ៊ឹស...! ចុះពេលនេះកូនប្រសារប្រុសម្នាក់នោះស្លាប់ឬក៏រស់ ? " ជុងហ្គុកញញឹមចុងមាត់ស្របដោយភាពឃោឃៅនឹងចងគំនុំហើយក៏សមចិត្តដូចគ្នា មិនចាំបាច់សងសឹកទេព្រោះបាបកម្មបានធ្លាក់មកលើគាត់ស្រស់ៗហើយ បន្ទាប់មកជុងហ្គុកក៏សួរនាំពីកូនប្រសារប្រុសនោះហើយកូនប្រសារនោះជារូបគេនេះហើយប៉ុន្តែគេចង់លាក់ពីប្រវត្តិរបស់គេសិន
" មិនដឹងទេចៅហ្វាយ? " ចម្លើយរបស់ហេស៊ូធ្វើអោយជុងហ្គុកដាច់ផ្ងា នេះបានបញ្ជាក់ថាគេពិតមិនដឹងមែនពីការធ្វើឃាតកម្មដុតផ្ទះរបស់គេចោលដោយស្នាដៃរបស់លោកមីន
YOU ARE READING
🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔
ChickLitទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណងអាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ់គ្នាសុខៗត្រូវមក ព្រ័តគ្នាដោយសារ " គ្រួសារ "