Episode 22

567 74 18
                                    

" ម៉ាក់ជីមីននៅឯណា ? " យ៉ុនហ្គីច្រឡោតសួរទៅម្ដាយក្រោយពីបានឃើញនៅទឹកមុខម្ដាយដែរពពេញទៅដោយទុក្ខសោក

" ម៉ាដាមគីមខលមកម៉ាក់ គាត់ប្រាប់ថាជីមីននៅមន្ទីរពេទ្យ " លោកស្រីពោលដោយសេចក្តីរន្ធត់ចិត្តយ៉ាងខ្លាំងក្រោយបានដឹងថាកូនប្រុសពៅកំពុងសម្រាកនៅមន្ទីរពេទ្យ

" តើជីមីនកើតអីទៅម៉ាក់? ហេតុអីសុខៗក្លាយជាបែបនេះ កាលពីព្រឹកមិញជីមីនគឺធម្មតាតើ...ម៉ាក់ខ្ញុំទៅហើយ ខ្ញុំទៅមើលប្អូន " មិនចាំយូរយ៉ុនហ្គីហាស្ដីប្រាប់ម្ដាយរួចក៏ប្រុងនឹងទាញសោរឡានចេញទៅតែម្ដាយហាមខ្លួនជាប់

" បើកូនទៅម៉ាក់នឹងទៅជាមួយកូនដែល ម៉ាក់បារម្ភពីប្អូន ម៉ាក់ខ្លាចថាជីមីននឹងវិលត្រឡប់ទៅរកសភាពដើម ម៉ាក់ខ្លាចជំងឺគេរើឡើងវិញ " លោកស្រីអន្ទះសាចង់ជួបកូនដោយក្ដីបារម្ភជាខ្លាំងខ្លាចថាកូននឹងវិលរកសភាពដើម ខ្លាចថាជំងឺបាក់ទឹកចិត្តរបស់គេនឹងត្រឡប់មកវិញបើដូច្នោះមែនជីមីនអាចនឹងបាត់បង់សតិ

" ប៉ុន្តែម៉ាក់ពេលនេះមេឃមិនទាន់ស្រឡះល្អទេ ហើយវាក៏យប់ដែរ....ក៏បានបើម៉ាក់ចង់ទៅដូច្នេះខ្ញុំអនុញ្ញាត តោះម៉ាក់ " យ៉ុនហ្គីដំបូងឡើយប្រកែកដាច់ខាតមិនអោយម្ដាយទៅព្រោះគាត់កាន់តែចាស់ខ្លាចគាត់មានបញ្ហាអ្វីមួយនៅតាមផ្លូវ,តែក្រោយបានឃើញកែវភ្នែកដែលពោពេញទៅដោយការភ័យខ្លាចសេចក្តីបារម្ភភាពទុក្ខព្រួយរបស់គាត់រួចមកយ៉ុនហ្គីប្រកែកមិនបាន

" ម៉ាក់បានសួរដែរទេថាជីមីនស្នាក់នៅមន្ទីរពេទ្យមួយណា? " ក្រោយចេញឡានបានមួយសន្ទុះដោយមិនដឹងថាជីមីនស្នាក់នៅមន្ទីរពេទ្យមួយណាយ៉ុនហ្គីក៏សួរទៅម្ដាយ

" ម៉ាក់ភ័យពេកទើបមិនបានសួរ ចាំម៉ាក់ខលទៅគាត់ម្តងទៀត " លោកស្រីក៏ទាញទូរស័ព្ទចុចខលទៅម៉ាដាមគីមម្តងទៀត

" ហេឡូម៉ាដាម ! តើជីមីនកូនប្រុសខ្ញុំស្នាក់នៅមន្ទីរពេទ្យមួយណាដែល....ចា៎អរគុណម្តងទៀត "

" យ៉ាងម៉េចហើយម៉ាក់? "

" ជីមីនស្នាក់នៅមន្ទីរពេទ្យក្បែរភោជនីយដ្ឋានមួយជិតទន្លេហាន "

You've reached the end of published parts.

⏰ Last updated: Jun 13, 2022 ⏰

Add this story to your Library to get notified about new parts!

🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔Where stories live. Discover now