លុះបានធ្វើដំណើរចាក់ចេញពីផ្ទះរួចមកយ៉ុនហ្គីដែលជាបងប្រុសរបស់ជីមីនដែលបានទទួលបញ្ជាពីលោកមីនអោយមកនាំជុងហ្គុកដែលជាកូនប្រសារទៅជួបនោះពេលនេះក៏បានមកដល់Condoផ្ទាល់ខ្លួនរបស់លោកមីនដែលស្ថិតនៅជាន់ទី12
ជុងហ្គុកដោយភាពជាកូនកំសត់មិនដែរស្គាល់ឬក៏បានស្គាល់ហើយតែមិនដែរបានប៉ះមិនដែរជួបផ្ទាល់របស់ទំនើបៗទាន់សម័យបែបនេះនាយក៏បានសម្លឹងមើលទៅកាន់Condoនឹងសណ្ឋាគារខ្ពស់ៗនៅតំបន់នោះយ៉ាងជក់ចិត្តហើយក៏មានកូនចិត្តលួចស្រម៉ៃថាថ្ងៃណាមួយគេនឹងអាចមានសណ្ឋាគារនឹងកន្លែងល្អៗបែបនេះជារបស់ផ្ទាល់ខ្លួនហើយនឹងប្រើជីវិតល្អមួយជាមួយនឹងជីមីន,ប៉ុន្តែអ្វីៗទាំងអស់គឺបានត្រឹមគិត
ជីមីនដែលតាមមកនោះអង្គុយស្ងៀមមិននិយាយអីសោះក្នុងចិត្តមានអារម្មណ៍ថាមិនល្អ នាយតូចដឹងច្បាស់ថាប្រាកដជាគ្មានរឿងល្អកើតឡើងនោះទេព្រោះតែវត្តមានរបស់លោកមីន!! អ្វីដែរគួរអោយចង់ដឹងកាន់តែខ្លាំងនោះគឺលោកមីនស្អប់ជុងហ្គុកណាស់ បើគាត់ចង់ជួបជុងហ្គុកបែនេះច្បាស់ជាគ្មានរឿងល្អនោះទេ
ពេលមកដល់Condoហើយយ៉ុនហ្គីយកឡានទៅចតស្រួលបួលរួចមុននឹងបណ្ដើរគ្នាចូលទៅក្នុងCondoនឹងបន្តឡើងដល់ជាន់ទី12
" ជីមីនអូននៅចាំត្រង់នេះព្រោះបើអូនចូលទៅប៉ាប្រាកដជាកាន់តែខឹង,ចឹងចាំបងនៅទីនេះហើយបងនឹងប្រញាប់ចេញមកវិញ " យ៉ុនហ្គី
" បាទបងប្រុស " ជីមីន
លុះបានមកដល់ជាន់ទី12រួចហើយយ៉ុនហ្គីក៏ពោលទៅប្អូនបង្កើតថាអោយចាំខ្លួននៅខាងក្រៅនេះសិនហើយព្រោះបើចូលទៅលោកមីនប្រាកដជាខឹងលើសដើម,ជីមីនងក់ក្បាលយល់ព្រមធ្វើតាមសម្ដីបងប្រុសមុននឹងគេបើកទ្វារចូលទៅក្នុង
" លោកប៉ា ! ជុងហ្គុកមកហើយ " យ៉ុនហ្គីពោលទៅប្រាប់ប៉ារបស់ខ្លួននៅពេលដែរបានឃើញថាគាត់កំពុងតែអង្គុយគងទាក់ខ្លាលើកៅអីមួយយ៉ាងមានអំណាចព្រមទាំងមានកូនចៅអាវខ្មៅឈរក្បែរពីរអ្នកទៀតផង
ជុងហ្គុកមើលទៅកាន់លោកមីនធម្មតាតាមទម្លាប់តែក្រសែរភ្នែកលោកមីនដែលមើលមកកាន់ជុងហ្គុកនោះគឺមិនធម្មតានោះទេ...ទាន់ !
VOUS LISEZ
🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔
ChickLitទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណងអាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ់គ្នាសុខៗត្រូវមក ព្រ័តគ្នាដោយសារ " គ្រួសារ "