បន្ទាប់ពីរាត្រីដ៏សែនស្ងប់ស្ងាត់ត្រូវបានបញ្ចប់ដោយភាពតានតឹង ព្រះអាទិត្យនៃថ្ងៃថ្មីក៏ឈានចូលមកដល់អមជាមួយនឹងសកម្មភាពដែលមិននឹកស្មានមិនដល់ទាំងព្រលឹមក្នុងគ្រួសារលោកមីន
លោកប៉ូលិសបានមកដល់មុខផ្ទះគ្រួសារមីនទាំងព្រលឹមព្រមទាំងប្រកាសអោយលោកមីនបង្ហាញខ្លួនដើម្បីនិយាយគ្នាប៉ុន្តែលោកមីនមិនចេញមកនោះទេដូចនេះហើយអ្នកដែលប្រឈមមុខតតាំងជាមួយប៉ូលិសគឺមានតែយ៉ុនហ្គីនឹងលោកស្រីមីនប៉ុណ្ណោះ
ជីមីនសម្លឹងមើលមកពីខាងលើផ្ទះតាមបង្អួចកញ្ចក់យ៉ាងស្ងប់ស្ងាត់ម្នាក់ឯង ក្នុងចិត្តនឹកដល់រឿងដែលត្រូវតែកើតឡើងក្នុងពេលបន្តិចទៀតនេះ ច្បាស់ហើយប្រកែកមិនបាននោះទេដលើពេលនេះទៅហើយតើនៅខ្លាចធ្វើអីទៀត ចំណែកលោកប៉ាគាត់ក៏ហ៊ានរហូតដល់ថ្នាក់សម្លាប់កូនប្រសារខ្លួនឯងតើមានរឿងអីដែលគាត់មិនហ៊ានទៀតនោះ....
" លោកប៉ូលិសអញ្ជើញទៅវិញសិនទៅ ពេលនេះប្ដីខ្ញុំមិននៅនោះទេ យល់ដល់មុខមាត់គ្រួសារខ្ញុំផង " លោកស្រីមីនពោលបណ្ដើរគាតើស្ទើរតែលើកដៃសំពះប៉ូលិសនោះទៅហើយប៉ុន្តែយ៉ុនហ្គីឃាត់
" លោកមីនមិនព្រមចេញមកដូច្នេះខ្ញុំមិនទៅណានោះទេ ប្ដីលោកស្រីមានទោសលោកស្រីនៅចង់លាក់ពីកំហុសគាត់ទៀតមែនទេ វាអាចគ្រោះថ្នាក់ដល់លោកស្រីពីបទលួចលាក់អ្នកទោស "
" ពួកខ្ញុំមិនបានលាក់អ្នកទោសតាមលោកនិយាយទេលោកប៉ូលិស ! ពួកខ្ញុំគ្រាន់តែចង់បានពេលវេលាដើម្បីដោះស្រាយរឿងនេះជាមួយនឹងមេធាវីរបស់ពួកខ្ញុំប៉ុណ្ណោះ ហើយលោកមកផ្ទះខ្ញុំទាំងព្រលឹមបែបនេះតើសុំទេ? " យ៉ុនហ្គីតបទៅវិញយ៉ាងកំហឹងព្រោះតែសម្ដីលោកប៉ូលិសនិយាយអំបាញ់មិញដូចជាចង់មើលងាយគ្រួសារគេពេក
" ខ្ញុំមិនខ្វល់ ហើយពេលវេលាខ្ញុំអោយបានប៉ុន្តែខ្ញុំគ្រាន់តែចង់អោយលោកមីនបង្ហាញខ្លួនតែប៉ុណ្ណោះ បើមានភស្តុតាងអះអាងថាគាត់ជាអ្នកធ្វើទៅហើយ ទោះគេចបែបណាក៏ចេញមិនផុត "
" លោកប៉ូលិស តើលោកអាចទុកពេលអោយពួកយើងនិយាយជាមួយមេធាវីសិនតើបានទេ " លោកស្រីមីន
![](https://img.wattpad.com/cover/295457976-288-k50801.jpg)
YOU ARE READING
🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔
ChickLitទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណងអាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ់គ្នាសុខៗត្រូវមក ព្រ័តគ្នាដោយសារ " គ្រួសារ "