Episode 15

182 44 3
                                    

សាច់រឿងក៏បានកាត់ចូលមកដល់1អាទិត្យកន្លងផុត,ការធ្វើដំណើរមកកាន់ដេហ្គូនឹងការសាងសង់ រោងចក្រវិញក៏បានធ្វើឡើងយ៉ាងធំ នៅលើដីដែលលាតសន្ធឹងនៅចំពីមុខផ្ទះតូចមួយដែលតាំងទីនៅទីនោះអស់ជាច្រើនឆ្នាំ

នៅទីនោះមើលទៅមិនសូវមានមនុស្សឆ្លងកាត់ទេប៉ុន្ដែចម្លែកអ្វីបានជាអ្នកជំនួញម្នាក់នេះសម្រេចចិត្តទិញដីហើយថែមទាំងមកសាងសង់រោងចក្រនៅទីនេះទៅវិញ?

____________

នៅក្នុងវីឡាមួយអ្នកស្រីមីនដែលជាម្ដាយកំពុងតែអង្គុយសំណេះសំណាលជាមួយនឹងកូនប្រុសពៅពីរឿងផ្លាស់ប្ដូរទីកន្លែងស្នាក់នៅរបស់ពួកគេ,ច្រើនឆ្នាំមកនេះពួកគេបានមករស់នៅដេហ្គូយ៉ាងរីករាយប៉ុន្តែបន្ទាប់ពីទទួលដំណឹងពីកូនប្រុសច្បងរបស់លោកស្រី។

រួចមកគាត់ក៏សម្រេចចិត្តទៅរស់នៅសេអ៊ូលវិញព្រោះពេលនេះភូមិគ្រឹះទាំងមូលគ្មានអ្នកគ្រប់គ្រងទេបន្ទាប់ពីលោកមីនបានចែកឋានទៅ

" ម៉ាក់ពិតជាចង់ទៅទីនោះវិញពិតមែនទេ? ម៉ាក់ចង់អោយខ្ញុំចាំរឿងអាក្រក់ដែលប៉ាបានធ្វើមកលើប្ដីរបស់ខ្ញុំម្តងទៀតមែនទេ ? " ជីមីនពោលដោយក្ដីសោកសៅហើយក៏មានអារម្មណ៍ថាស្អប់ប៉ាម្តងទៀតដែលអារម្មណ៍នោះបានបាត់បង់ទៅជាយូរមកហើយ

" តែប៉ាក៏ស្លាប់ហើយកូនអហោសិកម្មអោយប៉ាទៅ គ្មានអ្នកណាចង់អោយវាកើតឡើងទេ " លោកស្រីមីនចូលមកនិយាយលួងលោមនឹងសុំអោយជីមីនអហោសិកម្មដល់លោកមីន

" ខ្ញុំអហោសិកម្មអោយមិនបានទេព្រោះទង្វើប៉ាធ្វើខ្ញុំឆ្អែតឆ្អន់ពេកហើយសម្រាប់ខ្ញុំ " ជីមីន

" ជីមីន ? " លោកស្រីមីន

" កូនចង់ចេញទៅក្រៅ " ជីមីនមិនព្រមស្ដាប់សម្ដីរបស់លោកស្រីមីនសិនទេគេក៏ដើរចេញទៅទាំងអារម្មណ៍មិនមូលព្រមទាំងតានតឹងក្នុងចិត្តជាខ្លាំង

" មើលទៅអ្នកប្រុសនៅតែមិនទាន់អាចធ្វើចិត្តបានទេលោកស្រី..គាត់នៅតែមិនព្រមអហោសិកម្មអោយលោកម្ចាស់, " អ្នកបម្រើ

" ក៏ព្រោះតែប៉ារបស់គេបានសម្លាប់មនុស្សដែលគេស្រលាញ់បំផុត "

🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔Where stories live. Discover now