Episode 4

184 33 5
                                    

+ ភោជនីយដ្ឋាន

ជុងហ្គុកមកដល់កន្លែងធ្វើការហើយក៏ចាប់ផ្ដើមប្រតិបត្តិការតាមតួនាទីរបស់ខ្លួន,ជុងហ្គុកអង្គុយមុខហាងរងចាំទទួលភ្លៀដែលបានចតឡានយ៉ាងស្ងៀមស្ងាត់ចំណែកអ្នកដែលធ្លាប់តែធ្វើការជាមួយគ្នានោះនៅថ្ងៃនេះមិនឃើញវត្តមានគេមកនោះទេ

" ជុងហ្គុកមើលទទួលឡានភ្ញៀវនឹងរកកន្លែងសមរម្យអោយភ្ញៀវផង,ថ្ងៃនេះលោកយ៉ីមមិនបានមកធ្វើការទេចឹងហើយការងារទាំងអស់ត្រូវឯងជាអ្នកមើលការខុសត្រូវ " មេចុងភៅចេញមកប្រាប់

" បាទ ចឹងតើបានមិនឃើញគាត់មក " ជុងហ្គុក

" ធ្វើការទៅ " មេចុងហៅរួចកិច្ចការគាត់ក៏ចូលទៅក្នុងហាងវិញដើម្បីបន្តធ្វើអាហារអោយភ្ញៀវ

" លោកសន្តិសុខចតឡានមួយ " ភ្ញៀវស្រែក

" បាទ ! បាទ~បាទសូមអញ្ជើញខាងនេះ យឺតៗ " ជុងហ្គុករត់ទៅទទួលភ្ញៀវយ៉ាងរាក់ទាក់

" អេ...អាប្អូនមកនេះ ! " បុរសម្នាក់ដើរចេញពីឡានទំនើបមួយគ្រឿងប្រើសម្ដីយ៉ាងឡូយហៅជុងហ្គុកហើយអីដែរចម្លែកនោះមើលទៅគេទើបតែអាយុ20-21អីនឹងឯងតែហៅវៃស្មើតែម្តង

" បាទមានការអី " ជុងហ្គុកជាក្មេងមិនចេះរករឿងមិនចេះប្រកាន់នឹងមានទំលាប់ខ្លាចមនុស្សជុំវិញខ្លួននាយឆ្លើយមួយៗមិនហ៊ានប្រើសម្ដីធំ

" ខ្ញុំចង់ចតឡាននៅទីនេះ ហើយលោកត្រូវតែអង្គុយយាមឡានតម្លៃថ្លៃរបស់ខ្ញុំអោយបានល្អបើមានរឿងអីកើតឡើងលើឡានខ្ញុំតែបន្តិចលោកនឹងយកជីវិតមកសង យល់ ! " បុរសម្នាក់នោះនិយាយម៉ាត់ៗសម្លឹងនឹងចង្អុលមុខរបសើជុងហ្គុកចំៗចង់ប្រាប់ថាអោយមើលឡានមួយនេះអោយបានល្អ

" បាទមិនអីនោះទេលោកខ្ញុំនឹងអង្គុយទីនេះមើលការខុសត្រូវលើឡានរបស់លោកអោយបានល្អសូមអញ្ជើញលោកចូលទៅខាងក្នុងចុះ " ជុងហ្គុកឆ្លើយយ៉ាងគួរសម

" ល្អ ចាំមកវិញយកលុយធៀប " នាយនិយាយរួចនាយក្រអឺតក្រទមក៏ដើរចេញទៅយ៉ាងមានអំនួត

ជុងហ្គុកមិនហ៊ានប្រកែកនឹងសម្ដីគេនោះទេក៏សុខចិត្តដើរទៅទាញកៅអីមកអង្គុយយាមឡានអោយគេតាមបញ្ជានៅក្បែរមាត់ផ្លូវ ឡានចតក្បែរមាត់ផ្លូវហើយអោយជុងហ្គុកមកអង្គុយយាមមាតើផ្លូវចុះបើឡានម៉ូតូមកមិនបុកស្លាប់ហើយទេឬ?

🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔Where stories live. Discover now