" លោកស្រីពេលនេះចៅហ្វាយធ្វើដំណើរមកកាន់មន្ទីរពេទ្យហើយ "មិនទាន់នឹងបាននិយាយអ្វីផងស្រាប់តែហេស៊ូចូលមកប្រាប់ដំណឹងដល់លោកស្រីម៉ាដាមអោយបានដឹងធ្វើអោយខួរក្បាលជីមីនកាន់តែុំានការសង្ស័យ បើសិនជាសាច់ញាតិរបស់ម្ដាយក្មេកគេមែនហេតុអ្វីកាលពីជុងហ្គុកនៅរស់គេមិនដែរនិយាយប្រាប់
ហើយចំណែកលោកស្រីម៉ាដាមគីមដូចគ្នា រស់នៅជាមួយជុងហ្គុកយូរហើយហេតុអ្វីជុងហ្គុកមិនដែររំលឹកដល់សាច់ញាតិណាម្នាក់ប្រាប់ដល់គាត់បែបនេះ សូម្បីតែម្សិលមិញគេក៏មិនបាននិយាយថាគេមានសាច់ញាតិមកពីណាដែរ
" បើដូច្នោះទៅហើយសូមលោកអញ្ជើញចូលទៅក្នុងចុះ..ខ្ញុំមិនរំខានទេហើយបន្តិចទៀតកូនរបស់លោកស្រីជុនមកដល់ទីនេះហើយ សូមអញ្ជើញ " ថារួចលោកស្រីម៉ាដាមក៏បន្តដំណើរសម្ដៅទៅរកកៅអីសម្រាប់ភ្ញៀវដើម្បីរងចាំជុងហ្គុកមកដល់ ហើយដោយគេនិយាយថាគេសាច់ញាតិទៅហើយគាត់ក៏អនុញ្ញាតអោយចូលក្នុង
" កូនលោកស្រីជុន ?? ឈប់ ! ឈប់សិនលោកស្រី ខ្ញុំមានរឿងចង់សួរលោកស្រីសង្ឃឹមថាលោកស្រីនឹងផ្ដល់ចម្លើយមកកាន់ខ្ញុំ " ក្រោយឧទានប្រយោគនោះចប់ជីមីនក៏ស្ទុះរត់ទៅចាប់ដៃលោកស្រីម៉ាដាមយ៉ាងរហ័សព្រោះគេពិតជាចង់ដឹងខ្លាំងណាស់ថាកូនលោកស្រីជុនដែរត្រូវជាម្ដាយក្មេកខ្លួននោះគឺជាអ្នកណា?
ក្រែងជុងហ្គុកស្លាប់មិនចឹង?ហើយលោកស្រីមានកូនប្រុសតែម្នាក់ទេ ម្នាក់នោះជាជុងហ្គុក ចុះហេតុអ្វីលោកស្រីគីមនិយាយថា " កូនប្រុសលោកស្រីជុន "
??" បងប្រុស ម៉ាក់ ! បងប្រុសនាំម៉ាក់ចូលទៅមុនទៅ ខ្ញុំមានរឿងបន្តិចបន្តួចចង់និយាយជាមួយលោកស្រី " ជីមីន
" ជីមីនម៉ាក់ថាមិនមែនគេទេកូន " លោកស្រីមីនដោយបារម្ភខ្លាចជំងឺចាស់ជីមីនរើឡើងវិញគឺគាត់មិនអនុញ្ញាតនោះទេ
" តែបន្តិចទេម៉ាក់ " ជីមីនរឹងទទឹងជាខ្លាំងរហូតលោកស្រីម៉ាដាមចូលនិយាយកាត់
" មិនអីនោះទេលោកស្រី " ម៉ាដាមគីម
" តោះម៉ាក់ " យ៉ុនហ្គី
YOU ARE READING
🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔
ChickLitទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណងអាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ់គ្នាសុខៗត្រូវមក ព្រ័តគ្នាដោយសារ " គ្រួសារ "