Episode 3

192 34 2
                                    

2អាទិត្យកន្លងផុតតាំងពីពួកគេរៀបការជាមួយគ្នារួចមកនិយាយត្រង់ចុះចំពោះជុងហ្គុកវិញគេមិនដែលគិតចង់អោយជីមីនមកលំបាកជាមួយនោះទេ នៅពេលដែលទៅធ្វើការម្តងៗជីមីនតែងតែទារសុំជុងហ្គុកទៅជាមួយតែជុងហ្គុកមិនអនុញ្ញាតអោយជីមីនទៅជាមួយនោះទេ

ជុងហ្គុកតែងតែអោយជីមីននៅផ្ទះមិនចាំបាច់ធ្វើអីទេគ្រាន់តែរៀបចំបាយទឹកបន្តិចបន្តួចតែប៉ុណ្ណោះដោយលើកហេតុផលថា

1/ បើជីមីនទៅតាមខ្លួនអាចនឹងធ្វើអោយរាងតូចលំបាកឬក៏អាចមានអារម្មណ៍ថាខ្មាស់គេពេលដែលមានខ្លួនជាស្វាមី

2/ ជីមីនជាកូនអ្នកមានមុខមាត់អ្នកណាៗក៏ស្គាល់ថាជីមីនជាកូនប្រុសពៅគ្រួសារមីនដែលជាគ្រួសារខ្ពង់ខ្ពស់ហើយអាចធ្វើអោយគ្រប់គ្នាតាមខ្សិបខ្សៀវធ្វើអោយប៉ះពាល់ដល់អារម្មណ៍របស់ជីមីន

3/ គ្រប់ពេលជុងហ្គុកតែងតែទទួលបាននៅពាក្យស្ដីបន្ទោសប្រមាណមើលងាយពីមនុស្សជុំវិញខ្លួនហើយបើរឿងនេះដឹងដល់ជីមីនអាចនឹងធ្វើអោយអារម្មណ៍ជីមីនកើតឡើងមិនល្អផ្ទួនៗគ្នា

នៅតាមផ្លូវជុងហ្គុកធ្វើដំណើរទៅធ្វើការដូចរាល់ដងស្រាប់តែជិះសុខៗកង់ម៉ូតូក៏បែកម្តងទៀតជាលើកទីពីរធ្វើអោយរេចង្កួតស្ទើតែទៅបុកឡានគេទៅហើយ

" បែកកង់ទៀតហើយ!ស្លាប់ហើយ...! ច្បាស់ជាថៅកែស្ដីអោយជាមិនខាននោះទេ,ហើយចុះមកបែកអីនៅពេលនេះ " ជុងហ្គុកចុះពីលើម៉ូតូលើកជើងវៃជន្ទល់ម៉ូតូជាមុនសិនមុននឹងអោនមើលកង់ដែលបែក

" នែ៎.....ឯងជិះម៉ូតូស្អីយ៉ាងមិចនឹង ស្ទើតែបុកឡានយើងទៅហើយណាវើយ "

" បាទបងសូមទោស សូមទោសផងបង " ជុងហ្គុក

" បើមិនចេះជិះទេកុំជិះ ដើរទៅ ចំជាចង្រៃ ! " អ្នកដំណើរស្ដីអោយរួចក៏បើកឡានចេញទៅ

" ប្រាក់ខែបើកមកមើលតែម៉ូតូបើមិនបែកកង់ទេក៏ខូចអីផ្សេង...ហ្អើយ..! ស៊ូទៅខ្ញុំអើយចាំមានលុយទិញម៉ូតូថ្មីជិះវិញ " ជុងហ្គុកហាស្ដីរួចក៏ដើរដឹកម៉ូតូតាមកៀនៗថ្នល់សម្លឹងមើលរកកន្លែងធ្វើម៉ូតូ

" អេ...នោះអាជុងតើ ! នែ៎..មិចក៏មិនទៅធ្វើការ?ហើយម៉ូតូកើតអីទៀតហើយ អានេះវើយរឿងមិនចេះចប់សោះ " អ្នកធ្វើការជាមួយនឹងជុងហ្គុកចៃដន្យអីដឹកអីវ៉ាន់អោយភ្ញៀវក្បែរៗនោះក៏ប្រទះឃើញជុងហ្គុកកំពុងតែដើរដឹកម៉ូតូ

🌾បេះដូងនឹងចិត្តស្វាមីកំសត់🌾💔Where stories live. Discover now