ផ្ដើមរឿង : ត្រូវហើយខ្ញុំសមតែស្លាប់

989 49 4
                                    

តក់ តក់*សំឡេងដំណក់ទឹកធ្លាក់ចុះមកនៅក្នុងគុកងងឹតមួយកន្លែងដែលអ្នកដែលបានចូលទៅហើយមិនអាចចេញមកវិញបាន

«ហឹក. . .ហឹក. . .បងស្រីខ្ញុំសុំទោស សូមបងជួយយកខ្ញុំចេញពីកន្លែងមួយនេះផង. .ហឹក្. .ហឹក. . »សំឡេងស្អកតូចឆ្មាបានបន្លឺឡើងដើម្បីសុំជំនួយពីអ្នកជាបង

«ខក. .ខក. .ខ្ញុំមិនចង់ស្លាប់ទាំងបែបនេះទេវាឯកោណាស់. .ហឹក. .ហឹក»ព្រោះតែទទួលរងការដាក់ ទណ្ឌកម្មច្រើនលើសលុបពេកកាយតូចមិនអាចទ្រាំទ្របានទៅទៀតក៏បានផុតដង្ហើមស្លាប់ក្នុងថ្លុកឈាមយ៉ាងគួរឲ្យអាណិតជាប៉ុនពេក

#ក្នុងសម័យថាងដែលជាសម័យដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសចិនដោយសារតែអធិរាជរបស់នគរថាងគ្រប់គ្រងប្រទេសនឹងនគរបានល្អមិនដែលមានសត្រូវណាហ៊ានមកឈ្លានពានទឹកដីឬវបត្តិផ្ទៃក្នុងឡើយ

ក្រឡេកមកមើលរាជដំណាក់មេទ័ពដ៏ខ្លាំងពូកែរបស់មហាថាងឯណេះវិញមនុស្សម្នាក្នុងដំណាក់កំពុងតែស្វាត់ស្វែងដាំថ្នាំបន្សាបឲ្យក្មួយប្រុសបណ្ដូលចិត្តរបស់លោកមេទ័ពជាំងដែលគេត្រូវថ្នាំពុលកំឡុងពេលធ្វើកម្មវិធីអបអរសាទរដល់កូនស្រីច្បងរបស់លោកមេទ័ពបានរៀបការជាមួយកូនមន្ត្រីធំក្នុងរាជវាំង

«ខក. .ខក»កាយតូចដែលមានសភាពស្លេកស្លាំងគេងនៅលើគ្រែកំពុងតែក្អកក្អួតឈាមចេញមកឥតឈប់ឈរធ្វើឲ្យអ្នកដែលជាពូព្រួយបារម្ភជាខ្លាំង

«លោកគ្រូពេទ្យហេតុអ្វីបានជាក្មួយរបស់ខ្ញុំនៅតែក្អួតឈាមមិនឈប់បែបនេះ??»មេទ័ពជាំងសួរទៅរាជពេទ្យធំនៅក្នុងរាជវាំងដែលកំពុងដោតម្ចុលប្រាក់ឲ្យរាងតូចខ្ជាក់ជាតិពុលចេញមក

«លោកពុកចាំបាច់ទៅបារម្ភពីវាធ្វើអ្វីមនុស្សចិត្តខ្មៅដូចជាវាសមតែបែបនេះហើយ»កូនប្រុសពៅរបស់លោកមេទ័ពជាំងនិយាយឡើងជាមួយនឹងការស្អប់ដែលមានចំពោះអ្នកដែលកំពុងបាត់បង់ស្មារតី

«អាឆឹងហេតុអ្វីបានឯងនិយាយបែបនេះទៅកាន់អ៊ីងអឺរបស់បង»អ្នកជាបងស្រីនិយាយ

«ចុះបងចាំបាច់ការពារវាធ្វើអ្វីទាំងដែលវាតែងតែលួចធ្វើបាបបងពីក្រោយខ្នងនោះ»

ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??Where stories live. Discover now