ភាគទី18 : ចាប់មនុស្សខុស

214 20 1
                                    

ឆ្វាច*សំឡេងធ្វើទារុណ្ឌកម្មដោយប្រើខ្សែតីវាយមកលើដងខ្លួនដែលជាប់ចំណងត្រូវបានគេឃុំក្នុងគុកងងឹតក្រោមដី

«ឆាប់និយាយមកថាអ្នកណាជាអ្នកនៅពីក្រោយខ្នងក្នុងរឿងនេះ»មេការយាមគុកបានមកសួរចម្លើយហ្វឹងអ៉ីជាលើកទី30ព្រោះតែអស់រយៈពេលជាមួយសប្ដាហ៍ហើយ ដែលមាឌល្អិតម្នាក់នេះមិនព្រមឆ្លើយការពិតប្រាប់ពួកគេ

«ហឹស្. .ខ្ញុំបានប្រាប់ឯងរួចហើយថាទោះជាស្លាប់ក៏យើងនៅតែឆ្លើយដដែលថាយើងមិនដឹងទេពួកលោកចាប់ខុសមនុស្សហើយ»ហ្វឹងអ៊ីនិយាយឡើងព្រមទាំងសម្លក់ដាក់អ្នកដែលចាប់គេមកទាំងមិនមើលឲ្យច្បាស់

🐸:ត្រូវហើយក្មេងកំហូចម្នាក់នេះបាត់ខ្លួនក៏ដោយសារ តែមនុស្សរបស់ជីនឈិនចាប់គេមកដោយសារតែគេមានរូបរាងស្រដៀងនឹងអ្នកទោសដែលបានរត់គេចខ្លួនពីការតាមចាប់អ្នកទោសនោះពីបទលបធ្វើឃាតរាជទាយាទ (ចាប់មនុស្សខុស)

«នៅមាត់រឹងទៀតពួកឯងឆាប់យកដុំដែកមក»ដោយអត់ទ្រាំលែងបានអ្នកធ្វើទារុណ្ឌកម្មនោះបានឲ្យអ្នកយាមគុកយកដុំដែកដែលដាក់ក្នុងភ្លើងមកដើម្បីដាក់លើស្បែកក្មេងតូចរបស់យើងបង្ខំឲ្យគេសារភាព

«ប៉ុណ្ណឹងបានហើយបើឯងធ្វើឲ្យគេស្លាប់នោះលោកម្ចាស់ប្រាកដជាខឹងមិនខានហើយអ្នកដែលស្លាប់បន្ទាប់គឺជារូបឯងនឹងហើយ»ដោយទ្រាំនឹងការធ្វើទារុណ្ឌកម្មបែបនេះដាក់លើរាងតូចតទៀតលែងបាននាយជំនិតដៃស្ដារបស់ជីនឈិននិយាយឡើងព្រោះតែឃើញលោកម្ចាស់របស់គេកំពុងសម្លឹងមើលអ្នកធ្វើទារុណ្ឌកម្មដាក់រាងតូចនោះដូចជាចង់សម្លាប់គេភ្លាមឺអញ្ចឹងដូច្នេះ ហើយនាយក៏មកនិយាយបន្លប់ដើម្បីកុំឲ្យមានមនុស្សស្លាប់នៅបន្តិចជានេះ

«សូមលោកម្ចាស់លើកលែងទោសឲ្យខ្ញុំផងដោយសារតែខ្ញុំល្ងីល្ងើមួយពេល»

«បានហើយយកគេទៅដាក់ក្នុងគុកវិញទៅ»ថាហើយជីនឈិនក៏ចាកចេញទៅតែនាយដើរទៅមិនទាន់បានប៉ុន្មានជំហានផងក៏ត្រូវអាកដំណើរភ្លាមៗក្រោយលឺអ្នកយាមគុកនិយាយ

«លោកម្ចាស់ ក្មេងនេះសន្លប់បាត់ហើយទាន»

«ហើយឯងមកប្រាប់លោកម្ចាស់ធ្វើអីម៉េចមិនឆាប់យកគេទៅដាក់ក្នុងគុកទៅ»នាយជំនិតនិយាយឡើងហើយអ្នកយាមពីរនាក់នោះក៏ធ្វើតាម

ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??Where stories live. Discover now