ក្រោយពេលជួបអធិរាជថាងនៅដំណាក់ប្រជុំរួចមករាងតូចនិងហ្វឹងយានត្រូវបានរាជទាយាទនាំមកដំណាក់ផ្កាផ្លាំដែលជាដំណាក់សម្រាប់ឲ្យពួកគេស្នាក់នៅបណ្ដោះអាសន្ន
#ដំណាក់ផ្កាផ្លាំ
«ពុកតូច ហេតុអ្វីបានជាពុកនិយាយមិនគោរពគួរសមបែបនេះដាក់អធិរាជថាងនិងរាជទាយាទ??»គ្រាន់តែរាជទាយាទចាកចេញផុតពីដំណាក់ផ្កាផ្លាំភ្លាមហ្វឹងយានក៏សួរទៅរាងតូចតែម្ដង
«ក៏ព្រោះតែពួកគេជាមនុស្សមិនគួរឲ្យគោរព ហឹស»រាងតូចនិយាយព្រមជាមួយទឹកមុខមិនពេញចិត្ត
«ហីយ៉ា តើអ្នកណាថ្លើមធំធ្វើឲ្យបិតាអង្គម្ចាស់ឈីងមិនសប្បាយព្រះទ័យបែបនេះអាចឲ្យទូលបង្គុំដឹងផងបានទេ??»ភ្លាមនោះស្រាប់តែលេចចេញវត្តមានបុរសម្នាក់ចេញមកនិយាយរកពួកគេ
«លោកគឺ. . .»ហ្វឹងយានស្រដីទាំងរកនឹកឈ្មោះបុរសម្នាក់នោះព្រោះថាគេមានអារម្មណ៍ថាដូចធ្លាប់ជួបនៅកន្លែងណាមួយ
«ទូលបង្គុំគឺជារាជបុត្រាទីពីរនៃនគរនេះព្រះនាមថាង យៀកហ្វឹងក្រាបទូល»រាងមាំនិយាយយ៉ាងរូសរាយដាក់ហ្វឹងយាន
«រាជបុត្រទីពីរថាងយៀកហ្វឹង ម្ដេចក៏ខ្ញុំមិនដែលលឺដូច្នេះ»ហ្វឹងយាននិយាយជាមួយទឹកមុខងើងឆ្ងល់
«ហឹស»រាងក្រោយកាលបើបានលឺកូនខ្លួននិយាយដូច្នេះដាក់រាងមាំដោយសារតែទប់សើចមិនបានគេក៏ធ្លោយសំលេងចេញមកក្រៅបន្តិចធ្វើឲ្យឪពុកកូនទាំងពីរងាកមកមើលគេយ៉ាងរហ័ស
«ម៉េចក៏នាំគ្នាមើលមកខ្ញុំបែបនេះ ខ្ញុំមិនដឹងអីទេ»ក្រោយពីឃើញឪពុកកូនទាំងពីរសម្លឹងមកគេមិនដាក់ភ្នែករាងតូចក៏បាននិយាយឡើងយករួចខ្លួនរួចរត់ចូលបន្ទប់បាត់
🗣️ : យ៉ាស!!ត្រូវគ្នាវិញហាស??
👽 : នៅរេ
#ក្រឡេកមកមើលហ្វឹងអ៊ីឯនេះវិញ : គេត្រូវបានជីនឈិនមើលថែយ៉ាងដិតដល់ទោះបីពេលខ្លះគេត្រូវជីនឈិនធ្វើបាបគេបន្តិចបន្តួចក្ដី
«អ្នកប្រុស អ្នកប្រុសឆាប់ចុះមកវិញមកប្រសិនបើលោកម្ចាស់ឃើញគាត់ប្រាកដជាដាក់ទោសពួកខ្ញុំមិនខាន»អ្នកបម្រើក្នុងភូមិគ្រឹះកំពុងតែនិយាយបញ្ចុះបញ្ចូលឲ្យនាយតូចហ្វឹងអ៊ីចុះពីលើដើមឈើ
YOU ARE READING
ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??
Romanceតើអ្នកជឿលើការថយពេលវេលាទេ??