ភាគទី4:យើងចាំតែស្ដាយក្រោយតើ

319 31 3
                                    

ការឈឺចាប់មួយនេះគ្មានថ្នាំអាចអាចព្យាបាលបាននោះទេ ទោះបីជាថ្នាំនោះពូកែយ៉ាងណាក៏មិនអាចព្យាបាលបានដែរ ដំបៅរចាស់មិនទាន់ជាបែរជាមកថែមមានដំបៅថ្មីទៀត

«ហឹក. .ហឹក. .ពុទ្ធោអ៊ីងអឺរបស់បង. .ហឹក. .ហឹក. .ឲ្យបងស្រីម្នាក់នេះសុំទោសដែលមិនអាចជួយអ្វីឯងបាន. . ហឹក. .ហឹកបងសុំទោស. .អ្នកបម្រើឆាប់ហៅគ្រូពេទ្យមក»យានលីដែលឈរយំស្ដាប់នៅក្រៅបន្ទប់នោះបានចូលមកក្នុងបន្ទប់រាងតូចគ្រាន់តែឃើញសភាពរាងតូចពេលនេះភ្លាមនាងអាណិតរាងតូចខ្លាំងណាស់ មើលចុះលើដងខ្លួននៃរាងកាយតូចមួយនេះធ្លាប់តែសរលោងស្អាតតែពេលនេះបែរជាពពេញដោយស្នាមស្នេហ៍ដែលរាងមាំបានបន្សល់ទុកលើកាយមួយនេះ

មុននេះនាងបានធ្វើបង្អែមដែលរាងតូចចូលចិត្តឲ្យរាងតូចញ៉ាំពេលនាងធ្វើហើយនាងបម្រុងនឹងលើកយកទៅឲ្យរាងតូចតែក៏ត្រូវអាកព្រោះឃើញរាជបុត្រទីពីរយាងមកដោយប្រើសិល្ប៍បំបាំងកាយនាងឃើញទឹកមុខរាងមាំមិនល្អដើរសំដៅទៅបន្ទប់រាងតូចភ្លាមនាងក៏ប្រញាប់ដើរទៅបន្ទប់រាងតូចតែពេលទៅដល់រាងមាំបានប្រើសិល្ប៍ហាមមិនឲ្យចូលបាត់ទៅហើយជាហេតុធ្វើឲ្យនាងត្រូវរង់ចាំមួយយាមក្រោយទើបសិល្ប៍រលាយបាត់ពេលដែលនាងចូលទៅគឺចំពេលដែលរាងមាំកំពុងបញ្ចូលមេជីវិតចូលក្នុងខ្លួនរាងតូចគ្រាន់តែនាងឃើញទិដ្ឋភាពនៅចំពោះមុខនាងមួយនេះភ្លាមនាងស្លុតចិត្តជាខ្លាំង

«មើលទៅអាការៈរបស់អ្នកប្រុសស៊ូគឺអាក្រក់ជាងមុនឆ្ងាយណាស់ដោយសារតែការបង្ខិតបង្ខំរួមមេត្រីរបស់ដៃគូវាបានធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តគាត់ខ្លាំងណាស់ខ្ញុំថាសូមឲ្យអ្នកនាងមើលថែគាត់ដោយប្រុងប្រយ័ត្នជាងនេះផងបាទព្រោះថាអាការៈរបស់អ្នកជម្ងឺនៅពេលនេះអាចធ្វើឲ្យគាត់គិតខ្លីបានគ្រប់ពេល ជម្ងឺមួយនេះគ្មានថ្នាំព្យាបាលនោះទេប្រសិនបើអ្នកជម្ងឺមានអាការៈខុស ប្រក្រតីសូមអ្នកនាងឲ្យគាត់លេបថ្នាំរំងាប់អារម្មណ៍មួយដបនេះទៅបាទ ខ្ញុំបាទសូមលាអ្នកនាងសិនហើយ» គ្រូពេទ្យនិយាយហើយក៏ចាកចេញទៅ

#ក្រឡេកមកមើលក្នុងរាជវាំងឯនេះវិញ : បន្ទាប់ពីត្រលប់មកពីដំណាក់មេទ័ពជាំងវិញមកមើលទៅរាងមាំដូចជាស្រស់ស្រាយណាស់នាយព្រមទាំងបានប្រគល់ផ្កាឈូកទឹកកកឲ្យទៅអធិរាជវិញផងហើយក៏បានមកជប់លៀងសប្បាយជាមួយមិត្តរបស់នាយធម្មតាតែមិត្តរបស់នាយមើលមកនាយមិនធម្មតានោះទេព្រោះតែថ្ងៃនេះរាងមាំសប្បាយចិត្តប្លែក

ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??Where stories live. Discover now