ភាគទី14 : ឯងជាអ្នកបង្ខំយើងនោះទេ

405 25 8
                                    

ពេលបាត់បង់ទើបស្ដាយក្រោយតែគ្រប់យ៉ាងវាបានហួសពេលបាត់ទៅហើយពេលនេះមានតែវិប្បដិសេរីនោះទេ

ចាប់តាំងពីថ្ងៃដែលរាងតូចបានចាកចេញទៅនាយមាំបានឃុំខ្លួនឯងក្នុងបន្ទប់ដែលរាងតូចធ្លាប់រស់នៅនោះក្រឡេកមកមើលទដ្ឋភាពក្នុងបន្ទប់នោះវិញគឺពោពេញដោយឧទិនស្រាដែលអស់ដួលរមៀលពេញទីនោះ

ភ្លាមនោះស្រាប់តែមានក្បួនបង្ហែរកូនក្រមុំមួយបានកំពុងបង្ហែរសំដៅមករករាជដំណាក់របស់រាងមាំនោះហើយក៏បានបង្ហាញឲ្យយើងឃើញថាកូនក្រមុំដែលនៅក្នុងគ្រែ ស្នែងកូនម្រុំនោះជាអ្នកណា

កូនក្រមុំនោះជាកញ្ញាឈិនយូដែលនាងបានសុំឲ្យអធិរាជថាងប្រទានមង្គលការនេះដល់នាងដោយលើកយកហេតុផលថារាងមាំជួបគូមិនសាកសមទើបជាហេតុធ្វើឲ្យអ្នកម្នាងស៊ូសុគតហើយនាងក៏បាននិយាយបន្តទៀតថានាងលង់ស្រឡាញ់រាងមាំអស់ជាច្រើនឆ្នាំហើយបើនាងមិនជាគូដែលសាកសមផងនោះទោះបីនាងត្រូវស្លាប់ក៏សូមឲ្យនាងបានរៀបការជាមួយម្ដងផងដែរទើបនាងអាចស្លាប់បិទភ្នែកជិត

ក្រាក*សំឡេងបើកទ្វារ ដោយតែលឺសម្លេងតំខានខ្លាំងពេករាងមាំបានចេញមកខាងក្រៅដើម្បីមើលថាតើមានរឿងអ្វី

«ខ្ញុំម្ចាស់ ឈិនយីសូមរាជបុត្រទទួលខ្ញុំម្ចាស់ធ្វើជាភរិយាម្នាក់ទៀតរបស់ទ្រង់ផងព្រះពរ»ឈិនយូនាងចេញពីគ្រែស្នែងហើយក៏ដើរសំដៅមករករាងមាំព្រមទាំងឱនគោរពរាងមាំនឹងនិយាយដើម្បីឲ្យរាងមាំព្រមទទួលនាង

«តើនេះជាស្អី??»រាងមាំសួរទាំងសម្លេងមាំ

«គឺថានេះជារាជបញ្ជារបស់អធិរាជទ្រង់បានផ្ញើរាជសារមួយមកឲ្យរាជបុត្រផងដែរក្រាបទូល»លោកម្ចាស់ឈិនដែលជាឪពុករបស់ឈិនយូនិយាយព្រមទាំងហុចរាជសារឲ្យទៅរាងមាំ

«ប្រទានមង្គលការអញ្ចឹងឬ!!ហឹសទោះយើងត្រូវស្លាប់ក៏យើងមិនព្រមយកស្រីណាមកជំនួសកន្លែងសៀនអ៊ីងដែរ»រាងមាំមិនត្រឹមតែនិយាយនឹងមាត់នោះទេនាយថែមទាំងបោះរាជសារនោះចោលផងដែរ

«អីយ៉ាខ្ញុំដូចជាមកចំពេលមិនល្អសោះអេស!!លោកម្ចាស់ឈិនលោកក៏នៅទីនេះដែរឬហា~~ចឹងពួកយើងក៏មិនបាច់ហត់ដើររកលោកដែរពួកឯងឆាប់យកអំណោយមក»យីសាន ដៃស្ដាំរបស់ជីងយ៉ាវបានមកដល់ចំពេលរាងមាំបោះរាជសារចោលហើយក៏គាប់ជួននឹងលោកម្ចាស់ឈិននៅទីនោះដែរនាយបានបញ្ជារឲ្យអ្នកក្រោម បង្គាប់យកហិបដ៏ធំមួយចេញមកធ្វើជាអំណោយនៅថ្ងៃមង្គល់របស់កូនស្រីគាត់

ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??Where stories live. Discover now