#ព្រឹកប្រលឹមថ្ងៃថ្មីបានចូលមកដល់ : ពន្លឺនៃព្រះអាទិត្យបានចាំងឡើងចូលតាមបង្អួចបង្ហាញឲ្យយើងឃើញកាយអាក្រាតពីរនាក់កំពុងគេងឱបគ្នាយ៉ាងមានសេចក្ដី សុខ ប៉ុន្តែម្នាក់ទៀតនោះមិនសុខជាមួយទេ
«ហឹក. .»សំឡេងធំគ្រហឹមឡើងដោយសារតែពន្លឺព្រះអាទិត្យចំភ្នែករបស់គេរំខានដល់ការដំណេកដ៏លង់លក់ស្រួលរបស់គេ នាយមាំបានភ្ញាក់ហើយក៏ក្រោកទៅសម្អាតកាយហើយចាកចេញដោយមិនខ្វល់ពីកាយតូចដែលខ្លួនបានគេងឱបពេញមួយយប់នោះ
រាងកាយដែលពោរពេញដោយស្នាមស្នេហ៍ត្រូវពន្លឺថ្ងៃចាំងចូលមកដល់ខ្លួនរបស់គេបង្ហាញឲ្យពីសភាពស្លេកស្លាំងនៃរាងកាយដែលគ្មានអ្នកខ្វល់ កម្រាលក្រាលដែលកាយតូចគេងលើនោះគឺពោរពេញដោយឈាមឆ្អាបតែគ្មានអ្នកណាដឹង
តុតុ*សំឡេងគោះទ្វារ
«អ្នកម្នាង»
តុតុ*សំឡេងគោះទ្វារ
«អ្នកម្នាងមានលឺស៊ូអ៉ីហៅទេ??»
តុតុ*សំឡេងគោះទ្វារម្ដងហើយម្ដងទៀតប៉ុន្តែនៅតែគ្មានការឆ្លើយតបពីអ្នកខាងក្នុង
«វីរវរហើយមេការ. .លោកមេការមានរឿងហើយ. . ហាស. .ហាស. .អ្នកម្នាង. .អ្នកម្នាងអត់ឆ្លើយតបនឹងខ្ញុំទេខ្ញុំគោះទ្វារច្រើនដងហើយតាំងពីព្រឹកមកម្ល៉េះ»ស៊ូអ៉ីនិយាយ ធ្វើឲ្យអ្នកដែលបានមកលេងរាងតូចនោះលឺហើយក៏រត់សម្រុកទៅបន្ទប់រាងតូចភ្លាមតែម្ដង
គ្រាំង*សំឡេងធាក់ទ្វារទម្លុះចូលទៅ
«ហាស!!នេះ!?សៀនអ៊ីងដឹងខ្លួនឡើងសៀនអ៊ីង!!យៀកជីងឆាប់យកម្ចុលមកយើងឃាត់ឈាមឲ្យគេ»ជីងយ៉ាវនិយាយ អ្នកបម្រើជំនិតរបស់នាយក៏បានយកម្ចុលប្រាក់ចេញមកហើយក៏ចេញទៅចាំនៅក្រៅបន្ទប់ព្រោះថាគេមិនគួរមើលអ្វីដែលមិនគួរមើលនោះទេ
«ថាងយៀកហ្វឹងអើយថាងយៀកហ្វឹង ឯងដូចជាហួស ហេតុគេហើយមើលចុះបើយើងមកមិនទាន់ទេឯងប្រាកដជាស្ដាយក្រោយអស់មួយជីវិតហើយអាមិត្តឃោរឃៅ ហឹស អេ??នេះជាដៅផ្កាពីងពាងមែនទេ??!!ហឹស. .ហឹស. .ទេវតាដូចជាលេងសើចពេកហើយ. . ហាស. .ហាស. .ហា. .ហឹក. .ហឹក. .ប្អូនប្រុសជាឯងមែនទេ. .ហឹក. .ហឹក. .»ដៅកំណើតរូបផ្កាពីងពាងមាន តែប្អូនប្រុសដែលបានបាត់ខ្លួនរបស់វ៉ានជីងយ៉ាវទេទើបមានកុំប្រាប់ណាថាប្អូនប្រុសដែលនាយខំស្វែងរកស្ទើរ តែគាស់ផែនដីរកនោះតាមពិតជាមនុស្សក្បែរខ្លួនបែប នេះសោះទេវតាដូចជាលេងសើចពេលហើយដែលទើប តែឲ្យនាយដឹងមើលចុះខ្វះតែមួយជំហានទៀតទេរាងតូចវិសនឹងបានជួបយមរាជបាត់ទៅហើយ
YOU ARE READING
ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??
Romantizmតើអ្នកជឿលើការថយពេលវេលាទេ??