ភាគទី5 : រៀបការ!!

302 33 2
                                    

ចាប់តាំងពីថ្ងៃដែលរាងមាំបំពានរាងតូចមកដំណឹងមួយនោះបានលេចលឺដល់អធិរាជហើយទ្រង់ក៏ឲ្យរាងមាំយករាងតូចធ្វើជាអ្នកម្នាងហើយទ្រង់ក៏បានចាត់ចែងរឿងរៀប អភិសេកនេះដោយផ្ទាល់

ក្រាំង*របស់របរគ្រឿងតុបតែងមង្គលការរបស់រាងតូចបានធ្លាក់រាយប៉ាយពេញទីនោះចំណែកឯអ្នកបម្រើកំពុងភ័យស្លន់ស្លោរជាមួយនឹងការគម្រាមជីវិតរបស់រាងតូច

«ហឹក. .ហឹក. .ខ្ញុំប្រាប់ហើយថាខ្ញុំមិនរៀបការជាមួយគេទេ ឆាប់នាំគ្នាចេញទៅបើមិនអញ្ចឹងទេខ្ញុំ. .ខ្ញុំនឹងសម្លាប់ខ្លួនឆាប់ចេញទៅ!!ហឹក. .ហឹក»រាងតូចនិយាយទាំងទឹកភ្នែក ហេតុអ្វីទេវតាលេងសើចនឹងគេបែបនេះគេមិនចង់ពាក់ព័ន្ធជាមួយបុរសផ្ដាច់ការម្នាក់នោះទេហេតុអីបានជាឲ្យបុរសនោះចូលមកក្នុងជីវិតរបស់គេទៀត

«សៀនអ៊ីងត្រជាក់ចិត្តសិនទៅណាក្មួយសម្លាញ់នេះជារាជបញ្ជារបស់អធិរាជប្រសិនបើក្មួយប្រឆាំងក្មួយប្រាកដ ជាមានទោស»មេទ័ពជាំងនិយាយបញ្ចុះបញ្ចូលរាងតូច

«ហឹក. .ហឹក. .លោកពូទោះជាត្រូវស្លាប់ក៏ខ្ញុំមិនរៀបការជាមួយគេដែរហឹក. .ហឹក. .ខ្ញុំស្អប់គេ. .ហឹក. .ហឹក. .គេបានបំផ្លាញខ្ញុំ. .ហឹក. .ហឹក. .លោកពូខ្ញុំពិតជាមិនចង់រៀបការជាមួយគេទេ. .អា. .អា. .ហឹក. .ហឹក»រាងតូចនិយាយទាំងទឹកភ្នែកព្រោះថាគេមិនចង់ទទួលបានអារម្មណ៍ឯកោដូចមុនទេ គេចង់បានសេរីភាព ក្ដីសុខសុភមង្គលមានមនុស្សជាទីស្រឡាញ់នៅចាំថ្នាក់ថ្នមគេ

«បានៗពូដឹងថាឯងស្អប់គេតែឯងគួរតែព្រមទៅណាព្រោះថាអធិរាជធ្វើបែបនេះក៏ដោយសារតែទ្រង់គិតពីកិត្តិយសក្មួយណា»មេទ័ពជាំងនិយាយ

«តែខ្ញុំមិនចង់បាននោះទេ»រាងតូចនិយាយ ត្រូវហើយតាំងពីគេរស់ឡើងវិញម្ដងនេះគេស្គាល់ចរិករបស់រាងមាំច្បាស់ជាងអ្នកណាទាំងអស់ព្រោះថាគេរងនូវការឈឺ ចាប់ដែលរាងមាំផ្ដល់ឲ្យនោះច្រើនហួសពេកហើយគេមិនចង់ទទួលបានវាទៀតទេ

គ្រាំង*សំឡេងបើកទ្វារមួយទំហឹងបានបន្លឺឡើងកាត់ផ្ដាច់ការសន្ទនារបស់ពូក្មួយមួយគូនេះ

«អ្នកបម្រើឆាប់រៀបចំខ្លួនឲ្យគេទៅ»រាងមាំចូលមកដល់រួចក៏បញ្ជាឲ្យអ្នកបម្រើរៀបចំខ្លួនឲ្យរាងតូច ក្រោយពីរៀបចំខ្លួនឲ្យរាងតូចរួចរាងមាំក៏បីរាងតូចចេញទៅ

ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??Where stories live. Discover now