នាងគឺជាពន្លឺនាំខ្ញុំឲ្យក្រោកឈរដើរទៅមុខបន្តខ្ញុំពិតជាអរគុណនាងណាស់
«អា~~ទ្រង់សើចបែបនេះពិតជាស្រស់ស្អាតណាស់» នាងតូចសរសើរពីសម្រស់របស់រាងតូចក្រោយឃើញស្នាមញញឹមដ៏ស្រស់ស្អាតរបស់រាងតូច
«នាងកុំនិយាយបញ្ជោរបែបនេះអីខ្ញុំមិនស្អាតដូចអ្វីដែលនាងនិយាយនោះទេ»រាងតូចនិយាយ
«ខ្ញុំម្ចាស់និយាយពិតមែនណា ទ្រង់ពិតជាស្រស់ស្អាតណាស់អឹម!!»ភាលាងស្រីនោះកំពុងនិយាយសុខៗរាងតូចបានចាប់ម្ហូនលើតុយកមកបញ្ចុកនាង
«អ្នកម្នាង!!ម៉េចក៏ទ្រង់. . .»នាងតូចនិយាយមិនទាន់ចប់ផងក៏ត្រូវរាងតូចនិយាយកាត់
«បើនាងចង់ឲ្យយើងសោយក្រយាទាំងនេះនាងក៏ត្រូវញ៉ាំជាមួយយើង ឆាប់ឡើងកុំនៅឯអង់អី»រាងតូចនិយាយ
«ព្រះមេ អ្នកម្នាង»នាងតូចតបហើយក៏ញ៉ាំអាហារលើតុរួមជាមួយរាងតូច
បន្ទាប់ពីរាងតូចបរិភោគអាហារពេលល្ងាចរួចរាល់ហើយភាលាងស្រីម្នាក់នោះក៏ចាកចេញទៅព្រោះអស់តួនាទីរបស់នាងហើយ ចំណែករាងតូចក្រោយពេលអ្នកបម្រើរៀបចំទឹកក្ដៅដែលពោរពេញទៅដោយថ្នាំឲ្យគេរួចរាល់ហើយគេក៏ចុះទៅត្រាំក្នុងទឹកថ្នាំនោះ មួយសន្ទុះក្រោយ មកគេក៏ងើបចេញពីអាងទឹកថ្នាំមានភាលាងស្រីប៉ុន្មាននាក់មករៀបចំខ្លួនឲ្យគេ បន្ទាប់ពីរៀបចំខ្លួនឲ្យគេរួចរាល់ហើយគេក៏ឡើងទៅលើគ្រែដើម្បីសម្រាក ក្រោយពេលជួបភាលាងស្រីមាឌល្អិតនោះមករាងតូងគេស្ងប់ស្ងាត់ណាស់មិនយំរករឿងមិនខ្លាចភាលាងស្រីៗទៀតដែរ
#នាពេលព្រឹកប្រលឹមថ្ងៃថ្មីឈានចូលមកដល់ : រាងតូចបានភ្ញាក់ដឹងខ្លួនពេលទាបភ្លឺគេបានក្រោកចេញទៅខាង ក្រៅស្រូបខ្យល់អាកាសស្របពេលអ្នកបម្រើទាំងអស់ក្រោកឡើងមកធ្វើការងាររបស់ពួកគេរៀងៗខ្លួន
«អ្នកម្នាងៗ ម្ដេចក៏ទ្រង់តើនលឿនយ៉ាងនេះស្មើនេះសន្សើមចុះច្រើនណាស់សូមទ្រង់យាងចូលដំណាក់វិញទៅព្រះមេ»ភាលាងស្រីមាឌល្អិតនោះបានឃើញរាងតូចអង្គុយនៅក្រោមដើមឈើក្បែរមាត់ស្រះនាងក៏រត់ទៅរកហើយក៏និយាយ
![](https://img.wattpad.com/cover/300144075-288-k380067.jpg)